~
~
ជាការពិតណាស់ តារាថៃជាច្រើនរូប បានស្លៀកសម្លៀកបំពាក់ឈុតពណ៌ក្រហម នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិននេះ ដើម្បីលើករាសីគ្រប់គ្នា។ ដោយឡែក ខុសគេតែ តារាសម្ដែងស្រី Bella Ranee ដែលតែងខ្លួនស្លៀកពាក់ឈុតពណ៌បៃតងទៅវិញ។ កាលពីម្សិលមិញនេះ តារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ Bella Ranee បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានស្លៀកឈុតពណ៌បៃតង ដើម្បីអបអរថ្ងៃចូលឆ្នាំចិនខុសគេ។ ទន្ទឹមនឹងនោះ តារាស្រីរូបនេះ បានបង្ហោះរូបខ្លួន
~
~
~
~
ព្រមទាំងមានក្រុមម៉ុងសាយ ឈុតពណ៌បៃតងទៀតផង។ជាមួយគ្នានោះដែរ តារាសម្ដែងរូបនេះ ប្រហែលជាហោរាតម្រូវឲ្យនាងស្លៀកឈុតពណ៌បៃតងនេះ ឬមួយក៏ដើម្បីតែថតពាណិជ្ជកម្មអ្វីមួយក៏មិនដឹង។ ទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន ចូលខមិនសរសើរពីសម្រស់របស់អាយដលខ្លួន ដែលមានភាពលេចធ្លោខ្លាំងក្នុងឈុតនេះ៕
~
~
~
~
~
~