Wednesday, August 10, 2022
Homeព័ត៌មានសិល្បៈទឹម រដ្ឋា ៖ជប់លៀងមង្គលការ៨០តុ

ទឹម រដ្ឋា ៖ជប់លៀងមង្គលការ៨០តុ

~

~

~

ទឹម ដ្ឋា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ខែមករា ថានាងពិតជា​រៀបការ​នៅខែមីនាឆ្នាំ២០២២ ខាង​មុខនេះមែន។យ៉ាងណាស្រីស្រស់រដ្ឋា ថាកម្មវិធីពិសេស​របស់​នាងធ្វើនៅទីណា នៅថ្ងៃណានោះនាងមិនទាន់អាចប្រាប់​បាននៅ​ពេលនេះទេ​គឺរង​ចាំ​ឲ្យដល់កៀកថ្ងៃបន្ដិចសិនព្រោះចង់ឲ្យSurprise ។តែរដ្ឋា ថាពិធីមង្គលការរបស់​នាងគឺធ្វើ​ចំ​ថ្ងៃ​ខួប​ស្នេហ៍​គម្រ​ប់​​៦​ឆ្នាំរបស់នាងតែម្ដងឬអាចនិយាយបានថានៅចុងខែ៣ ហើយពិធីនោះ​នាងធ្វើកម្មវិធី​ជប់លៀងចំនួន៨០តុ ដែល​ក្នុង​នោះនាង​ហៅ​ភ្ញៀវតារារួមអាជីពចំនួន៥០%, ភ្ញៀវ​ខាង​ក្រៅ​៥០% ខណៈដែលភ្ញៀវខាងអនាគត​ស្វាមីរបស់នាងមាន​ដល់ទៅ​ចំនួន​ខ្ទង់៤០០​នា​​​ក់​​ឯ​ណ្ណោះ​ដែលសុទ្ធសឹងតែជា​អ្នកជំនួញ។តារាសម្ដែងខ្ពស់ស្រឡះ​និងជាអ្នកបង្ហាញ​ម៉ូដដ៍​លេច​ធ្លោម្នាក់រូ​បនេះ​ថាពិធីអាពា​ហ៍​​​​ពិពាហ៍របស់នាង​នៅខ្មែរនេះក៍មានការចូលរួមពី​សាច់ញាត្តិ​ខាង​ប្រុសមកពីអាមេរិកខ្លះៗដែរ ហើយនាង​ក៍គ្រោង​រៀបការជា​លើកទី២នៅពេលខាងមុខ​ដែល​នឹង​ធ្វើនៅ​អាមេរិកព្រោះទីនោះមានសាច់ញាត្តិ​គូស្នេហ៍ច្រើន​មិនអាចមកចូល​រួម​មង្គលការនាង​លើកទី១បាន។

~

~

~

ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយលោកJovany Antonio ដែលជាបុរសអាមេរិកកាត់​អេ​ស្បាញ និងជាអ្នកជំនួញផ្នែកអចលន​ទ្រព្យកាលពីឆ្នាំ២០១៦ ហើយកន្លងមកនាងក៍ធ្លាប់​ចេញ​ទៅលេងខាងសាច់ញាត្តិ​របស់គ្រួសារខាងប្រុស​ផងដែរទើប​ការស្វែង​យល់ចិត្តគ្នាអស់រយៈពេល៧២ខែមកនេះនាងក៍សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការតែម្ដង។រដ្ឋា បន្ថែមថា​មូល​ហេ​តុ​ដែល​នាងត្រូវរៀបការនៅឆ្នាំ២០២២ នេះគឺដោយសារតែទី១៖អាយុរបស់នាងនិងគូស្នេហ៍​ក៍ច្រើនដែរហើយអីចឹង​ដល់ពេលត្រូវ​យក​កូនចៅ,និងទី២៖គឺដល់ថ្ងៃខួបស្នេហ៍គម្រប់៦ឆ្នាំ អី​ចឹងធ្វើពិធីពិសេសដែលនាងទន្ទឹងរងចាំជាយូមកហើយនេះតែម្ដងទៅ។យ៉ាងណាអ្នកសម្ដែងទឹម រដ្ឋា ថាក្រោយមានស្វាមីស្របច្បាប់​ហើយអនាគតស្វាមីរបស់នាងនៅតែអនុញ្ញាត្តិ​ឲ្យនាង​បន្ដ​អាជីព​សិល្បៈជាធម្មតាដូចមុនព្រោះ តាំងពីនាងនិងសង្សារចាប់ដៃគ្នាមកលោកមិន​ដែល​ហាមឃាត់ឬហួងហែង​នាងក្នុងអាជីព​មួយ​នេះទេ។ចំណែករូបនាងវិញឈានមកដល់ចំណុចនេះគឺដោយសាតែសិល្បៈនេះឯង ហេតុនេះហើយការមានប្ដីមិនធ្វើឲ្យ​នាង​បញ្ឈប់ការងារ​ដែល​នាងស្រលាញ់នេះបានត្រឹមពេលនេះទេ។ប៉ុន្ដែក្រោយមានស្វាមីនាង​អាចឈានទៅរកស៊ី​ផ្នែកអចលនទ្រព្យ​មួយទៀតជាមួយស្វាមីឲ្យដើរទន្ទឹមគ្នានិងការងារសិល្បៈតែម្ដង។

~

~

~

~

តារាសម្ដែងទឹម រដ្ឋា បានឲ្យដឹងដែរថាការធ្វើពិធីជប់លៀងចំនួន៨០តុ នោះគឺនាង​បង្រួ​ប​​មកតូចល្មមមិនហ៊ានឲ្យធំដុំពេកទេ ព្រោះនៅតែមានការប្រុងប្រយ័ត្នរឿងកូវីដ ហេតុនេះ​ហើយ​ថ្ងៃ​ពិ​សេស​របស់នាងបំផុតនោះ​ប្រាកដជាធ្វើទៅដោយរលូនតាម​គម្រោងដែល​នាង​ចង់​បាន។តែចំពោះរឿងដែលនាងមិនអាចប្រាប់ទីតាំងនិងថ្ងៃរៀបការ​បាននៅពេលនេះគ្មានអ្វីជាអាថ័កំបាំង​នោះទេ គឺគ្រាន់តែនាងធ្វើតាមម្ចាស់ទីតាំងគេចង់ឲ្យលាក់សិនប៉ុណ្ណោះ។

~

~

ថ្វីត្បិតតែទឹម រដ្ឋា ថាមិនទាន់ឲ្យគេដឹងថារៀបការថ្ងៃណាមែន ប៉ុន្ដែគេចាំបានថាគូ​ស្នេ​ហ៍​របស់នាងលោកJovany Antonio ធ្លាប់បានបំពាក់ជញ្ជៀនសុំនាងរៀបការកាល​ពីថ្ងៃទី២៨​ខែ​មីនា​ឆ្នាំ២០២១ ដែលពេលនោះធ្វើឲ្យរដ្ឋា រំភើបរហូតស្រក់ទឹកភ្នែក​ទៀតផង​ហេតុនេះហើយគេ​ជឿរ​ថា​នាងអាចនឹងជ្រើសយកថ្ងៃនោះមកធ្វើពិធី​អាពាហ៍ពិពាហ៍ជាមិនខានដែល​ក្រោយ​បញ្ចប់​​ភា​ពនៅលីវនេះ​តារារូបស្រស់នឹងក្លាយទៅជាអ្នកជំនួញ​ម្នាក់ដែលមានស្វាមី​នៅ​ក្រោយ​ខ្នង។

ក្រៅពីទឹម រដ្ឋា ​​​​​​​​​​​​​​​​​​​​​​​តារាដែលបានជ្រើសគូស្នេហ៍ជាបុរសបរទេសមានដូចជាកែវ ស្រី​នាង,ហ៊ាប រ៉ាឌី ,ផូ មុនីពៅ ,ខៀវ សានសាណា ,អឿន ដាលីស និងស៊ូ អេណា ជាដើម៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments