Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈថាម៉េច? ពេជ្រ សោភា ប្ដូរចិត្ត ក្រោយមានសង្សារថ្មី

ថាម៉េច? ពេជ្រ សោភា ប្ដូរចិត្ត ក្រោយមានសង្សារថ្មី

~

~

ភ្នំពេញ៖ពេជ្រ សោភា បានស្ម័គ្រចិត្តបង្ហាញគូស្នេហ៍ថ្មីមិនទាន់ដល់១ខែផង ស្រាប់តែពេលនេះ​នាង​មានការផ្លាស់​ប្ដូរស្ទើ​តែទាំង​ស្រុងទៅហើយ។សោភា ដែលធ្លាប់ប្រាប់​អ្នកយកព័តមាន​យើង​​ថាក្រោយមានសង្សារថ្មីនាង​មិនត្រូវការ​ជីវិត​ពាហ៍​ពិពាហ៍​ជា​លើ​ក​ទី២ទៀតទេ គឺសុខចិត្ត​សាង​ស្នេហ៍ដោយមិនបើកចំហ នោះស្រាប់តែពេលនេះនាងបែជាប្ដូរចិត្តហើយ​ចង់គ្រង​ឈុត​កូន​ក្រមុំ​ជាថ្មីម្ដងទៀតទៅវិញ។នាងសួរទៅFan ថាតើឆ្នាំនេះជាពេលវេលា​សមស្រប​ឬអំ​ណោ​យ​​​ផលឬអត់បើសិននាង​រៀបការ?ចំណែក​អ្នក​គាំទ្រសោភា បានដូចចិត្តមែន​ព្រោះម្នាក់​ៗគិត​តែពីជម្រុញឲ្យនាងប្រញ៉ាប់រៀបការតែម្ដងទៅ ហើយថានាងនិង​សង្សារសាក​សម​គ្នា​ខ្លាំង​ណាស់​…។ការលើកទឹកចិត្តឲ្យសោភា ចូលរោងការនៅឆ្នាំ២០២២នេះហាក់ដូចជាFan របស់​សោភា មិនអាសូដល់​ទ្រូង​​លោកឆឹម សក្កដា បន្ដិចឡើយព្រោះបុរសដែលធ្លាប់តែ​ស្និត​ស្នេហ៍​សោភា រយៈពេលជាង៤ឆ្នាំមកនេះធ្លាប់ដាក់សំណើរ​តាំង​ពីឆ្នាំ២០១៨មក​ម្លេះសុំនាង​រៀប​ការ​នៅឆ្នាំនេះដែរ តែគ្មានបានចម្លើយតបពីសោភា ឡើយហើយស្រាប់តែ​នៅថ្ងៃឆ្លងឆ្នាំ​សក​ល​​២០២១ ​ឈានចូល២០២២ សោភា នាំសង្សារថ្មីទៅកៀកកើយគ្នានៅសៀមរាប​យ៉ាងរ៉ូមែន​ទិក។

~

~

~

~

គូរកត់សម្គាល់ថាក្រៅពីចង់រៀបការម្ដងទៀតនេះពេជ្រ សោភា ក៍កាន់តែមានការលេង​ខ្លួន​យ៉ាង​ចម្លែកផងដែរដូចជានាងពាក់​គ្រឿងមាសពេជ្រ ស្រោចខ្លួនតម្លៃដល់ទៅរាប់​សែន​ដុ​ល្លារ​​ឯណ្ណោះ បន្ទាប់ពីនាងបានក្លាយទៅជាBA របស់លោកស្រីទ្រី ដាណា ហើយសោភា ដែល​ធ្លាប់តែកាន់ក្បាលមីក្រូឡើងឆាកនោះប្រែទៅជាតារាម៉ូឌែលម្នាក់ទៀតផង។ប៉ុន្ដែថ្មីៗនេះនាងបែជា​ចូល​ពេ​ទ្យជា​បន្ទាន់ទៅវិញព្រោះតែជំងឺចាស់(ឈាមសស៊ីឈាមក្រហម)ធ្វើទុក្ខឡើងវិញហើយគេមិនទាន់ឃើញបណ្ដូល​ចិត្តថ្មីរបស់​នា​ង​​​មកមើលថែរនិងយកចិត្តទុកដាក់ដូចអំឡុងពួកគេទៅកម្សាន្ដយ៉ាងសប្បាយរួមគ្នានៅសៀមរាបនោះឡើយ។

~

~

ទោះជាយ៉ាង​ណាគេជឿរថាសោភា នឹងគ្រងឈុតឈុត​ប្រ​ពៃណីខ្មែររៀបការជាលើកទី២នៅពេលខាងមុខនេះជាមិនខាន ដោយ​​មិនធ្វើពិធី​ចូលព្រះ​វិហារ​​គ្រិស្ដត្រឹមបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកនោះទេ បើទោះ​នាងជាអ្នកកាន់សាសនាគ្រិស្ដ និងថាសង្សារ​រូប​សង្ហារ​​របស់​នាងនេះ​ជាព្រះយេស៊ូប្រទាន​ឲ្យក្ដី​។ទស្សនិកជនមួយចំនួនលើកឡើងថាពេជ្រ សោភា ស្នេហា​តែប្រុសស្អាតសង្ហារ​ដូចគ្នា​ទៅ​និង​នាងប៉ាច គីមមួយ,ហ៊ិន ច័ន្ទ​នីរ័ត្ន និងសុខ សោម៉ាវត្តី ជាដើម ហេតុនេះ​ហើយប្រុសៗវ័យ​ចំណាស់​ទោះជា​សម្បូរ​ទ្រព្យ​យ៉ាង​ណា​ក៍សោភា មើលរំលងដែរ។​គេចាំមើលថាចំណង​ស្នេហា​ថ្មីរបស់សោភា អាចឈាន​ទៅជីវិត​អាពាហ៍ដូច​នាង​ប៉ង​ប្រាថ្នាដែរឬអត់?

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments