Friday, October 7, 2022
Google search engine
Homeព័ត៌មានសិល្បៈតើជាការពិតទេ? តន់ ច័ន្ទសីម៉ា ធ្វើឲ្យខាត់ សុឃីម ចុះខ្សោយ?

តើជាការពិតទេ? តន់ ច័ន្ទសីម៉ា ធ្វើឲ្យខាត់ សុឃីម ចុះខ្សោយ?

~

~

តន់ ច័ន្ទសីម៉ា របស់Galaxy បានក្លាយទៅជាតារាស្រីលេចធ្លោរជាងគេនៅផលិតកម្មនេះក្រោយពីមាស សុខសោភា និង​ពេជ្រ សោភា មិនទៅរួមទ្រនុំទើបធ្វើឲ្យនាងមានឱកាសតែម្នាក់ឯងក្នុងការធ្វើជាដៃ​គូឆ្លងឆ្លើយជាមួយកំពូលតារា​ចម្រៀង​ព្រាប សុវត្ថិ និងខេម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងពេលតែមួយដែលរុញស្រីស្រស់តូចច្រឡឹងឡើងកូដខ្លាំងសឹងតែមិនគូរឲ្យជឿរ។ទោះជាច័ន្ទសីម៉ា ខ្លាំង​ក្លាយ៉ាងណាតែតាមអ្នកជំនាញសិល្បៈបានលើកឡើងថាសីម៉ា មិនធ្វើឲ្យប៉ៈពាល់ខ្លាំងដល់ទីផ្សារចម្រៀងរបស់មាស សុខ​សោ​ភា,ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាដើមនោះទេ ព្រោះ​តែតារាទាំង៣ខាងលើបានល្បីល្បាញឈ្មោះ​មុននាងជាង១០ឆ្នាំ​មកហើយ និងមានបញ្ចេក​ទេសច្រៀងសម្ដែងខុសពីនាង។

~

~

យ៉ាងណាអ្នកជំនាញសិល្បៈនៅតែលើកឡើងថាឥទ្ធិពលរបស់ច័ន្ទសីម៉ា បានធ្វើឲ្យអ្នកនាងខាត់ សុឃីម ហាក់ចុះខ្សោយ​ជាង​មុន​បន្ដិចព្រោះសីម៉ា ច្រៀងស្អកដូចសុឃីម ដែរពិសេសគឺបទកន្ទ្រឹមនោះទោះជាតារាGalaxy រូបនេះនៅខ្ចីបទពិសោ​ធន៍ក្ដី ប៉ុន្ដែ​អាចធ្វើឲ្យបំបែកសម្លេងហគាំទ្រដល់តារាពហុជំនាញអ្នកនាងសុឃីម ខ្លះៗដោយជៀសមិនផុតឡើយ។ទោះជាយ៉ាងណាក្នុង​ជំនួបផ្ទាល់កន្លងមកសុឃីម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកនាងគ្មានការ​បារម្ភថាតារាពន្លកក្រោយចេញ​មកច្រៀងស្ទីល​នាងធ្វើឲ្យរូបនាងប្រឈមបាត់បង់តំណែង នោះទេ ប៉ុន្ដែនាងមានតែសប្បាយចិត្តទៅវិញទេ ព្រោះឃើញប្អូនៗចេះរកលុយ។តែសុឃីម ថារហូតមកដល់ពេលនេះនាងមិនដែលបានស្ដាប់បទចម្រៀងរបស់ច័ន្ទសីម៉ា ១បទណាឡើយព្រោះមិនដែល​បាន​បើក​ទៅ​ជួបប្រទះទើបមិនដឹងពីទិកនិកច្រៀងរបស់ពន្លកក្រោយរូបនេះ។

~

~

~

~

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តន់ ច័ន្ទសីម៉ា អចនឹងអុកឡុកទីផ្សារចម្រៀងផ្នែកយុវវ័យ​បានជាច្រើន​ឆ្នាំត​ទៅ​ទៀតហើយធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រ​ហែលនាងពិបាកទប់ទល់ជាមិនខានព្រោះតែសីម៉ា មានអ្នកនិពន្ធទំនុក​ច្រៀងឲ្យដោយសម្រិតសម្រាំងបំផុតគឺលោកយឹម តាស្រង់ ដែលជាអ្នកចាត់ការទៅទៅរបស់Galaxy ។ការល្បីល្បាញ​ជាង១ឆ្នាំ​នេះ​ដែរនាងច័ន្ទសីម៉ា មានជីវភាពផ្លាស់ប្ដូរដូចមេឃនិងដី ដូចជាពេលនេះនាងជិះរថយន្ដទំនើបៗ ហើយលែងចេញច្រៀងយប់ និងរស់នៅបន្ទប់ជួលដូចមុនទៀតហើយពិសេសរូបសម្រស់នាង​ក៍ឡើងតាមទឹកលុយក្រោយកែច្រមុះ និងចាក់ចង្ការមកសីម៉ា ក្លាយទៅជាស្រីស្អាតម្នាក់ដោយមានបុរសជាច្រើនតាមស្នេហ៍។ប៉ុន្ដែតារាវ័យ២៥ឆ្នាំច័ន្ទសីម៉ា ធ្លាប់អះអាងថាពេលនេះ​បេះដូង​នាង​នៅទំនេរ ខណៈដែលមានព័តមានថាពោះម៉ាយម្នាក់កំពុងរាយអន្ទាក់ស្នេហ៍លើនាង៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments