Thursday, August 18, 2022
Google search engine
Homeព័ត៌មានសិល្បៈចុមស្ងាត់ៗ កញ្ញា បេប៊ីបើកហាងទី៤បាត់

ចុមស្ងាត់ៗ កញ្ញា បេប៊ីបើកហាងទី៤បាត់

~

~

ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានឲ្យដឹងថារយៈពេលដែលនាងបានផ្អឹប​ការងារ​សិល្បៈមួយអន្លើព្រោះកូវីដ​នេះ​ឥឡូវនាងមានហាងកាហ្វេដល់ទៅ៤ទីតាំងផ្សេងៗគ្នាទៅហើយនៅទីក្រុងភ្នំពេញ។ស្រីស្អាតថាការឈានទៅពង្រីកសាខា​ថ្មីជា​បន្ដបន្ទាប់បែបនេះដោយសារតែទទួលបានការគាំទ្រពីអថិជន៣សាខាមកហើយ ក្នុងនោះមានដូចជាហាងនៅផ្លូវជា សុ​ផារ៉ា​,រង្វង់​មូលកាំកូស៊ីធី និងផ្សារដីហុយ ខណៈដែលហាង”ជុំ កាហ្វេដូង”ទី៤របស់នាងត្រៀម​ដំ​ឆាប់​ៗ​នេះនៅខាងក្រោយសា​លា​ទួលគោក ហើយនាងក៍មាន​គម្រោងធ្វើពិធី​សម្ពោធ​​​ហាងថ្មីនេះ​នៅពេលដែលសាងសង់រួចរាល់ផងដែរ។បេប៊ី ថាកាហេ្វដូង​របស់​នាងកាក់កបខ្លាំង​ណាស់​ព្រោះមានអតិថិជនគាំទ្រច្រើនពិសេសគឺសិស្សសាលាតែម្ដងគាត់ចូលចិត្តញាំទិញទាំងយូៗ។យ៉ាងណាបេប៊ី ថាមិនទាន់អា​ចប៉ាន់ប្រមាណថាការបើកហាង​ទាំង៤ទៅ​រួចនេះអស់​ទុនប៉ុន្មាន​នោះទេគឺគ្រាន់តែដឹងថា​ចំនួន​ច្រើន។

~

~

តារាចម្រៀងថោនរូបនេះថាតាំងពីផ្អាកឡើងឆាកមួយរយៈពេលនេះនាងបានក្លាយទៅជាស្រ្ដីមេផ្ទះដោយចេះធ្វើម្ហូបយ៉ាងជំនាញហើយបច្ចុប្បន្ននាងកំពុងតែរៀនជំនាញឆុងកាហ្វេផងដែរ។នាងថាមានសំណួរពីFan ជាច្រើនថាហេតុអីបាន​ជា​នាង​ស្រ​លា​ញ់​​អាជីពបើកហាងកាហ្វេព្រោះកន្លងមកឃើញ​តារាៗច្រើនតែបើក​ហាង​Cosmetics ហើយ​នាងតបថានោះគឺជាបំណង​ប្រាថ្នា​របស់នាងជាយូណាស់មកហើយ ឥឡូវ​ត្រឹមតែរយៈ​ពេល២ឆ្នាំនាងអាចបើកហាងដល់ទៅ៤បាននាង​ថាជាមោទនភាពមួយ​សម្រាប់​រូប​នាងផងដែរដែលមានមុខរបរថ្មីមួយក្រៅពីសិល្បៈ។

~

~

ថ្វីត្បិតតែពេលនេះបេប៊ី បានក្លាយទៅជាថៅកែហាងកាហ្វេក្ដី ប៉ុន្ដែនាងអះអាងច្បាស់ៗ​ប្រាប់ទៅអ្នកគាំទ្រថានាងមិនបោះបង់​អាជីពចម្រៀងនោះទេ ព្រោះថាអាជីពសិល្បៈគឺជា​ផ្នែក​មួយ​ដែលនាងស្រលាញ់បំផុត។បេប៊ី ថានាងផ្អាកច្រៀង​សម្ដែងរយៈ​ពេល​២ឆ្នាំនេះ​គឺដោយ​សារ​តែកូវីដ និងជាប់បើកហាងកាហ្វេនេះឯង គ្មានហេតុផលផ្សេងនោះទេហើយពេល​នេះនាង​ក៍​មិន​ទាន់មានគូស្នេហ៍ដូចគេដែរ។បេប៊ី ថាបច្ចុប្បន្នរូបនាងនៅតែជាតារាថោន ដែលមានកុង​ត្រា​អាចពី១ទៅ២ឆ្នាំឯណ្ណោះ ហើយ​មុនពេលផ្អាកការងារសិល្បៈនេះនាង​បានសុំច្បាប់ថ្នាក់​ដឹក​នាំផលិត​កម្មត្រឹមត្រូវ និងពេលដែលកូវីដកាន់តែថមថយនាងនឹង​ទៅថតបទថ្មីៗរួមទាំង​ចេញ​ច្រៀង​សម្ដែងដូចមុន។ស្រី​ស្អាតរូបនេះក៍តាំងចិត្តដែរថា​ការចេញមុខសារជាថ្មីមកវិញរបស់​នាង​ក្នុងពេលដ៍ខ្លីខាងមុខនេះប្រាកដជាមានស្ទីលថ្មីប្លែកៗជាងមុននឹងមិនធ្វើឲ្យFan អស់​សង្ឃឹម​​ឡើយ​៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments