Saturday, December 10, 2022
Google search engine
Homeព័ត៌មានសិល្បៈដូចអប្សរាដេីរដី​! សឿន​ ផាភួង​ និងកូនស្រីស្អាតស្មេីដៃគ្នា

ដូចអប្សរាដេីរដី​! សឿន​ ផាភួង​ និងកូនស្រីស្អាតស្មេីដៃគ្នា

ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។ ស្របនឹងនេះដែរ មហាជនក៏បានដឹងថា តារាជើងចាស់រូបស្រស់ សម្រស់មិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាមួយខ្លួន ថែមទាំងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្ដែង នៅមុននេះបន្តិច តារាសម្ដែងស្រីជើងចាស់ សឿន ផាភួង រូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ដោយអ្នកនាង ស្លៀកនូវសម្លៀកបំពាក់អប្សរា ឯកូនស្រីស្លៀកតុបតែងជានាងនាគ មើលទៅពិតជាស្អាតខ្លាំងទាំងម៉ាក់ទាំងកូនតែម្ដង។ អ្វីដែលពិសេស ឃើញថាម៉ាក់កូនទាំងពីរនេះ ពិតជាមានមុខមាត់ស្រស់ស្អាតស្មើរដៃគ្នា ខណៈដែល ផាភួង ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែង និងបែរមកគ្រងនៅឈុតបុរាណបែបបនេះ ។

ជាមួយគ្នានេះ សម្រស់តារាសម្ដែងជើងចាស់ មានវ័យ៣០ប្លាយឆ្នាំរូបនេះ គឺធ្វើឲ្យហ្វេនៗសរសើរនិង និយាយមិនដាច់ពីមាត់ ដែលនៅតែមានសាច់សខ្ចីស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួនមិនថាបែបណា គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្ដង៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments