~
ភ្នំពេញ៖តារាសម្ដែងស្រីស្អាតក្មេងៗមួយចំនួនឲ្យតែបានថតសម្ដែងMV ជាមួយនាយចឺម ត្រូវបានម្ដាយផ្ដែផ្ដាំឲ្យប្រយ័ត្នប្រយ៉ែងបន្ដិចព្រោះលោកមេសា លេងធ្ងន់ដៃណាស់ពោលគឺដល់ឈុតអោបថើបគឺគិតតែពីគ្រញិចវក់វីលើសពីតម្រូវការអ្នកដឹកនាំហេតុនេះហើយទើបធ្វើឲ្យស្រីស្អាតខ្លះឭតែថតបទនាយចឺម ពួកគេញ៉ាកអស់តែម្ដងព្រោះខ្លាចសឹកថ្ពាល់។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍ស្រីស្អាតសុខ ពិសី ដែលសាច់សខ្ចីដូចបណ្ដូលចេកនោះធ្លាប់ចាប់ដៃច្រៀងសម្ដែងជាមួយនាយចឺម ជាច្រើនលើកច្រើនសារមកហើយនោះបែជានាងមិនដែលខ្លាចអតីតអ្នកកំប្លែងCTN រូបនេះកេងចំណេញបន្លំគ្រញិចសាច់ម្ដងណាឡើយ។ផ្ទុយទៅវិញពិសី ដែលមានបទពិសោធន៍ក្នុងអាជីពចម្រៀងមុននាយចឺម ជាង១០ឆ្នាំនោះតែងតែពេញចិត្តក្នុងការធ្វើជាដៃគូជាមួយលោកមេសា ហើយនាងថែមទាងសរសើរនាយចឺម
~
~
ថាជាតារាវ័យក្មេងដែលមានសម្ថភាពម្នាក់ទៀតផង។ដោយឡែកនាយចឺម គេកត់សម្គាល់ថាពេលប៉ៈពិសី ម្ដងៗនាយ សុភាពខ្លាំងណាស់ពោលគឺគោរពរៀមច្បងដូចជាថៅកែរបស់ខ្លួនមិនដែលហ៊ានបំពានលើសពីអ្នកដឹកនាំសម្ដែងបញ្ជារម្ដងណាឡើយ។សកម្មភាពរបស់នាយចឺម បែបនោះត្រូវបានគេនិយាយថាតាមពិតលោកមេសា ដឹងច្បាស់ថាពេលណាគូតែមិនបន្ធូដៃហើយពេលណាគូតែសុភាព ទើបការបែងចែករបស់នាយ ត្រូវបានថៅកែទុកចិត្តនិងតែងតែផ្ដល់ឱកាសឲ្យលោកមេសា បានច្រៀងសម្ដែងជាមួយសុខ ពិសី ដែលជាតារាស្រីសំខាន់ជាងគេនៅផលិតកម្មសាន់ដេបើទោះជាពួកគេមានអាយុខុសគ្នាជាច្រើនឆ្នាំទៅហើយក្ដី។
~
~
សុខ ពិសី ក្រោយបាត់បង់ដៃគូលោកខេម ប៊ុនថៃ នាងថាមិនប្រកាន់ក្នុងការរើសដៃគូច្រៀងសម្ដែងជាមួយតារាណានោះទេ ពោលគឺឲ្យតែផលិតកម្មតម្រូវនាងអាចធ្វើបានទាំងអស់។ពិសី ងាកមកច្រៀងនិងសម្ដែងជាមួយលោកឆាយ វីរៈយុទ្ធនិងខាន់ ជេមស៍ ជាដើម ហើយទីផ្សារចម្រៀងរបស់នាងនៅតែរក្សារលំនឹងជាតារាស្រីនាំមុខគេរបស់សាន់ដេតទៅទៀត។រយៈពេលចុងក្រោយនេះពិសី កាន់តែងាកមកប្រឹងថែររាងឲ្យតូចច្រឡឹងស្វែលស្អាតគូឲ្យក្នក់ក្នាញ់ដែលអាចនិយាយបានថាមកដល់ពេលនេះមិនទាន់មានតារាស្រីរូបណាមានសម្រស់ស៊ីដាច់លើនាងណាស់។ភាពបែ្រប្រួលរូបឆោមកាន់តែប្លែកទៅៗនេះហើយធ្វើឲ្យពិសី ស្ថិតក្នុងក្រសែភ្នែកពីសំណាក់មន្ត្រីធំៗ ជាច្រើនតាមស្នេហាដោយមានខ្លះសុំចូលចែវតាមផ្លូវច្បាប់ទៀតផង។ប៉ុន្ដែបុរសទាំងនោះបានខ្ទាតចេញអស់ដោយសារតែតារាសាច់ដូចម៉ែសំឡីរូបនេះបានប៉ៈស្នេហ៍ជាមួយលោកថៅកែសាន់ដេឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ។ទោះជាពិសី និងលោកចំរើន មិនដែលហ៊ានសារភាពស្នេហ៍ក្ដី ប៉ុន្ដែអ្នកនៅក្នុងសិល្បៈជាច្រើនបានសន្និដ្ឋានថានៅពេលខាងមុខអ្នកទាំង២នឹងរៀបការជាមួយគ្នាជាចំហគឺដូចឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាសលោកអ៊ឹង សុខលី ដែរជាមិនខាន។តែពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចិត្តនាងនៅតែចង់ផ្ដោតលើការងារសិល្បៈធំជាងគិតទៅលើរឿងផ្សេង។នាងថាឃើញរៀមច្បងរៀបការ នាងមានអារម្មណ៍រំភើបជំនួសពួកគាត់។
~
~
ក្រៅពីសុខ ពិសី តារាស្រីនៅសាន់ដេដែលធ្លាប់ថាមិនខ្លាចនាយចឺម នោះគឺនាងវីរៈនិច្ច កំពុងតែពពោះកូនភ្លោះថានាងមិនដែលបារម្ភរឿងនាយចឺម ចង់យកចំណេញម្ដងណាឡើយពេលច្រៀងសម្ដែងជាមួយគ្នានោះ។ប៉ុន្ដែទស្សនិកជនរងចាំមើលថាតើពិសី នៅតែទុកចិត្តនាយចឺម រហូតឬយ៉ាងណា ព្រោះថាលោកមេសា នេះកន្លងមកមានតារាស្រីមួយចំនួនបង្ហើបថាពីដំបូងស្លូតសុភាពមែន តែដល់ពេលយូៗទៅគិតតែពីញ៉ែយកៗតែម្ដង…។តែគេជឿរថាពិសី ដែលជារៀមច្បងរបស់នាយចឺម នោះប្រាកដជាអ្នកដឹកនាំសម្ដែងមិនតម្រូវឲ្យលោកមេសា មានឈុតអោបថើបច្រើនប្លង់នោះទេព្រោះខ្លាចថៅកែមិនពេញចិត្ត ខណៈដែលនាយចឺម វិញពេលនេះសុភាពច្រើនជាងមុន ព្រោះរាល់ការច្រៀងសម្ដែងរបស់នាយ តែងតែមានសង្សារទី៤ជាអ្នកមេម៉ាយកូន១នាងសេង សុខគីម តាមស្អិតគ្រប់ជំហ៊ានតែម្ដង៕ ប្រភព៖ នរគធំ
~
~
~
~
~