Monday, August 8, 2022
Homeព័ត៌មានសិល្បៈតើស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖ខឹងអ្នកណា?

តើស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖ខឹងអ្នកណា?

~

ភ្នំពេញ៖បើកឆាកឆ្នាំ២០២២នេះស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន បានជួបរឿងល្អផង មិនសូវល្អផង​តំ​ណាល​​គ្នាតែម្ដងទើបធ្វើ​ឲ្យពេលខ្លះ​នាងមានអារម្មណ៍​ច្របូកច្របល់រហូតចេញ​សារហាក់​អាក់​អន់ស្រពោនចិត្តចំពោះមនុស្សម្នាក់ដែលនាង​ទុកចិត្តជាទីបំផុតតែ​លទ្ធ​ផលចុងក្រោយបែជាធ្វើទង្វើរឲ្យនាងឆ្អែតចិត្តទៅវិញ។យ៉ាងណាច័ន្ទនីរ័ត្ន មិនបង្ហាញថាមនុស្សដែលធ្វើឲ្យនាង​ចត់​បា​យ​នោះជាអ្នកណាទេដោយនាងគ្រាន់តែវាចាឲ្យអ្នកនោះដឹងតាមរយៈការផ្ដាំថា”

~

~

ខ្ញុំតែងតែគិតថាអ្នកល្អ ដូច្នេះចូលធ្វើដាក់ខ្ញុំ ដូច​ខ្ញុំធ្វើដាក់អ្នកផង”។Fan របស់ហ៊ិន ច័ន្ទនីរ័ត្ន បានផ្ដល់កំលាំងចិត្តឲ្យនាងដោយថាកុំគិត​ច្រើននិងខ្លះបាន​សរ​សើរ​និង​លើក​ទឹក​ចិត្តដល់នាង​ថាជាកាន់តែស្អាតទៀតផង ខណៈមួយចំនួនទៀតបាន​សួរដេញដោលថានីរ័ត្ន កើតអី?ខូចចិត្តមែន? តែនាង​មិន​ឆ្លើយ​តបឡើយ។

~

~

សូមបញ្ជាក់ថាអំឡុងពេលដែលពិធីការិនីធ្មេញចំពើសហ៊ិន ច័ន្ទនីរ័ត្ន ទៅដើរកម្សាន្ដនៅ​ប្រទេស​បារាំងនោះ ស្រាប់តែនៅ​ក្នុងស្រុកឯណ្ណោះវិញលោកចេន ដែលជាម្ចាស់បទ​”អាក្របី”​ធ្លាប់​ត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងព្រោះអ្នក​ទាំង២​បានកៀកកើយគ្នា​ហើយ​បញ្ចេញភាសារស្នេហាយ៉ាងផ្អែមល្ហែម​តាមបណ្ដាញសង្គមកាល​ពីខែមេសាឆ្នាំ២០២១​នោះបែជា​អ្នក​លេងសាក់រូបនេះបានទៅភ្ជាប់ពាក្យជាមួយស្រីស្អាតឈ្មោះវ៉ាន់ លក្ខិណា ទៅវិញដែល​ធ្វើ​ឲ្យគ្រប់​គ្នា​ស្រឡាំងកាំងព្រោះ​ថា​កូនក្រមុំមិនមែនជាច័ន្ទនីរ័ត្ន ឡើយ។ប៉ុន្ដែនីរ័ត្ន មិនតតប​ចំពោះអ្នកលើកឡើងថានាង​ខូចចិត្ត​ឬបេះដូងកំពុងរងរបួសនោះឡើយ

~

~

គឺនាងបន្ដស្ងាត់ស្ងៀម​ព្រោះក្រោយលោកចេន មានគូ​ដណ្ដឹ​ងបែបនេះធ្វើឲ្យនាងលែងឈឺក្បាលរឿងត្រូវគេសួរ​នាំជា​មួយ​បុ​រស​ខ្ពស់ស្រឡះរូបនេះទៀតហើយ។តែស្ងាត់ៗបែជាពិធីការិនីច័ន្ទនីរ័ត្ន បញ្ចេញសារ​ខកចិត្តដោយសារតែមនុស្ស​ម្នាក់ធ្វើ​ទង្វើរមិន​គប្បីចំពោះរូបនាងទៅ​វិញ។ទោះជាយ៉ាងណាគេ​ជឿរថាអតីតFreshie លេខ១កាល​ពីឆ្នាំ២០០៧ រូបនេះប្រាកដ​ជាមានបុរស​ជាច្រើនចាំ​ត្រង​ស្នេហានិងស្អំរបួសបេះ​ដូងឲ្យនាង​ជា​មិនខាន។

~

~

គេកត់សម្គាល់ថានៅដើមឆ្នាំ២០២២នេះហ៊ិន ច័ន្ទនីរ័ត្ន រាសីឡើងផង ចុះផងគឺយ៊ីអ៊ុន​ស្រី​ស្អាត​រូបនេះឡើងចុះៗមិន​ទៀងទាត់​នោះទេ។ច័ន្ទនីរ័ត្ន ដែលផ្អាកថតសម្ដែងភាព​យន្ដ​ជា​ច្រើន​ឆ្នាំមកហើយនោះមានក្ដីរំភើបក្រៃលែងព្រោះទទួលបាន​តំណែង​ជា​តួឯក​រឿង”កូនប្រុស​ក្រោមពន្លឺព្រះចន្ទពេញបូណ័មី” ដែលជាភាពយន្ដស្ដីពីប្រវត្តិសម្ដេចតេជោហ៊ុន សែន ហើយ​នេះជាកាដូ​ធំបំផុតក្នុងអាជីពសិល្បៈរបស់នាង។ប៉ុន្ដែនីរ័ត្ន បែជាឈឺក្បាល​រឿងត្រូវ​គេថា​ប្រុស​សង្ហារលោកចេន ភ្ជាប់ពាក្យ​ចោលធ្វើឲ្យ​នាងខូចចិត្តទៅវិញ៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments