~
~
~
~
មេម៉ាយកូន១ស្រួយដូចដូងដុតសុខ សោម៉ាវត្តី ជាថ្មីម្ដងទៀតនាងបានចេញមុខសរសើរអនាគតស្វាមីក្មេងកីឡា ករលី វ៉ាហេទ ថាជាមនុស្សប្រុសម្នាក់សាមញ្ញាទេ តែធ្វើឲ្យនាងមានក្ដីសុខយ៉ាងពិតប្រាកដតែម្ដង។ជាមួយគ្នានេះដែរសោម៉ាវត្តី ថែមទាំងមិនចង់ឲ្យរឿងរ៉ាវពីអតីតកាលមករំខានស្នេហ៍ថ្មីរបស់នាងទេ ទើបនាងចង់កប់ចោលស្រមោលស្នេហ៍ចាស់តែម្ដង។សុខ សោម៉ាវត្ដី វាចារថា”អតីតកាលកាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយអតីតកាល ក៍នៅ បន្ដទៀតចុះ តែខ្ញុំរស់ នៅជាមួយបច្ចុប្បន្ននិងអនាគតហើយចា៎ ។គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែយើងមានក្ដីសុខពិត”។
~
~
~
~
សុខ សោម៉ាវត្តី បានអោបថើបប្រុសក្មេងវ៉ាហេទ យ៉ាងមានក្ដីសុខនៅពេលដែលអ្នកទាំង២បានសាសងគ្នានៅមាត់ទន្លេធ្វើឲ្យពួកគេរងារកាយ៉ារៀងៗខ្លួននៅពេលដែលប៉ៈខ្សល់ត្រជាក់នាខែកត្ដិកនេះទើបត្រូវតែអោបរឹតគ្នាដើម្បីឲ្យមានកម្ដៅបេះដូង។អ្វីដែលសោម៉ាវត្តី កាន់តែមានភាពកក់ក្ដៅថែមទៀតនោះគឺសង្សារថ្មីរបស់នាងម្នាក់នេះមិនត្រឹមតែពូកែទាត់បាល់នោះទេ តែថែមទាំងជំនាញខាងលួងលោមនាងមិនឲ្យទាស់ចិន្ដា នោះទេពិសេសគឺវ៉ាហេទ ស្រលាញ់កូនស្រីនាងដូចជាកូនបង្កើតរបស់គេដែរ(ស្រលាញ់មេបំពេរកូន)។
~
~
~