Saturday, March 25, 2023
Google search engine
Homeព័ត៌មានសិល្បៈចូលរួមសោកស្តាយ លោក ជា វណ្ណារិទ្ធ ជួបទុក្ខធំជា ដេវីត ទទួលមរណភាព

ចូលរួមសោកស្តាយ លោក ជា វណ្ណារិទ្ធ ជួបទុក្ខធំជា ដេវីត ទទួលមរណភាព

~

~

~

ភ្នំពេញ៖តារាចម្រៀងជា ដេវីត (ជា វណ្ណដេត)បានឈឺរាំរៃជាច្រើនឆ្នាំមកហើយនោះនៅទីបំផុត​បានទទួល​ម​រណ​ភាពក្នុង​អាយុ​៤០ឆ្នាំកាលពីថ្ងៃច័ន្ទទី១០ខែមករាឆ្នាំ២០២២ វេលាម៉ោង៧​ល្ងាច​​ដោយ​រោគាពាធ។ពិធីករលោកជា វណ្ណារិទ្ធ ដែលត្រូវ​ជាប្អូន​សព​បានថ្លែងសារ​ថាទាំង​ក្ដុកក្ដួលនិង​អាលោះ​អាល័យ​អាណិតបងបុ្រសខ្លាំងណាស់ ហើយមុនស្លាប់លោកថា​បងប្រុស​របស់​លោក​ហូបលែងបាន រហូតស្គម​រីងរៃ ហើយចុងក្រោយក៍លាចាកលោកដោយសារតែ​ជំងឺ។លោកក៍បានផ្ញើរសារ​ឲ្យមិត្ត​ភក្ដិ​និងអ្នក​រាប់​អាន​លោកចូលរួមបុណ្យ​សពបង​ប្រុស៧និង​១០០ផងដែរ។

~

~

សូមបញ្ជាក់ថាកម្មវិធីបុណ្យសពរបស់លោកជា ដេវីត ប្រារពនៅវត្តយសសុវណ្ណារាម (ហៅវត្តឬស្សីស្រស់)ស្ថិតនៅសង្កាត់​នោ​រោធ,ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។គេឃើញ​មាន​សិល្បករជាច្រើនបានផ្ញើរសាររំលែកទុក្ខដល់លោកជា វណ្ណារិទ្ធ ជា​បន្ដ​បន្ទាប់​ក្នុងនោះពិធី​ករ​ប៉ែន ចំរ៉ុង បានថ្លែងសារថា”ក្នុងនាមជាសិល្បករមួយពិតជាមានការសោកស្ដាយ ដោយក្ដី​អា​លោះ​អា​ល័យអាណិតបំផុត។សូមវិញ្ញាណក្ខ័ន្ធគាត់ទៅកាន់សុខគតិភព ជាតិណាៗ សូមកុំ​ឲ្យអភ័ព្វដូចជាតិនេះទៀត សូមឲ្យ​កម្មពៀរ​ទាំងឡាយរសាយអស់ត្រឹមជាតិនេះ”។

~

~

លោកជា វណ្ណារិទ្ធ ក៍បានលើកម្រាមដៃដប់សំពះអរគុណអ្នកដែលបាន​ចូលរួមរំលែក​ទុក្ខបង​ប្រុសរបស់លោកផងដែរ ខណៈ​ដែលពេលនេះលោកត្រូវផ្អាកការងារសិល្បៈ​មួយរយៈ​ខ្លីនិងលុបចោលការងារខ្លះដែលបាន​កុងត្រារួចដើម្បីប្រារពវិញ្ញា​ណ​ក្ខ័ន្ធនិងធ្វើបុណ្យជូនសពបងប្រុសរបស់លោក។តារាកូន២រូបនេះអាលោះអាល័យដល់បងប្រុស​ជាពន់ពេក​រហូត​មិនអាច​ថ្លាថ្លែងអស់សេចក្ដីបានឡើយ ខណៈដែលភរិយារបស់លោក​ក៍បានបង្ហាញទឹកមុខ​ក្រៀមក្រំ​ដូចគ្នា។

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments