Monday, August 8, 2022
Homeព័ត៌មានសិល្បៈសុខ ពិសី ហ៊ានបញ្ចេញសាច់ តែខ្លាចបង្ហាញ​ស្នេហ៍

សុខ ពិសី ហ៊ានបញ្ចេញសាច់ តែខ្លាចបង្ហាញ​ស្នេហ៍

~

~

~

ស្រីស្អាតសុខ ពិសី ដែលជាតួឯករបស់សាន់ដេនោះគេកម្រ​និងឃើញនាង​ស្លៀក​ពាក់​ស៊ិចស៊ីបញ្ចេញគល់ភ្លៅឬដើម​ទ្រូង​ឲ្យគេឃើញណាស់ព្រោះនាងជាតារាដែលអៀនច្រើនហើយចូលចិត្តស្លៀកពាក់បិតជិតៗ។ប៉ុន្ដែថ្មីៗនេះពិសី ហ៊ានបង្ហាញ​រូបភាពនាងស្លៀកឈុតប៊ីគីនី នៅអាងទឹកដែលមើលទៅសាច់របស់នាងឡើងសខ្ចីម៉ដខៃដូចបណ្ដូលចេកតែម្ដង។យ៉ាងណា​ពិសី មិនឲ្យគេឃើញរូបរាងដ៍តូចតន់របស់នាងគ្រងឈុតប៊ីគីនី ទាំងមូលឡើយ។ការចាប់​ផ្ដើម​បង្អួត​​ស្បែក​សាច់សខ្ចីម៉ដខៃ​របស់​ពិសី នេះប្រាកដជាធ្វើឲ្យប្រុសៗមិនតិចនាក់ទេ កាន់តែលង់​ស្នេហ៍​​​និង​ខ្នក់ក្នាញ់កាយ៉ានាងថែមទៀតជាមិនខាន ហើយថែម​ទាំង​ប្រាថ្នាចង់ធ្វើជាម្ចាស់​បេះ​ដូងពិសី ទៀតផង។ប៉ុន្ដែ​គូរ​ឲ្យស្ដាយព្រោះស្រីស្រស់សម្រស់ពិបាករកអ្នកមកផ្គូផ្គងរូបនេះ​មាន​ម្ចាស់​ចិត្តរួចទៅហើយ នោះគឺលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ។​ប៉ុន្ដែ​ក្រោយ​ធ្លាយរឿង​ដំណឹងស្នេហា​នេះជិត១០ឆ្នាំ​មក​នេះកុំថាឡើយពិសី ហ៊ានកៀកកើយ​ថៅកែជាចំហ តែសូម្បីតែបណ្ដើរគ្នា​នៅទីសាធារណៈក៍​នាង​មិន​ទាន់បង្ហាញឲ្យគេឃើញ​ម្ដង​​ណាឡើយ។

~

~

សុខ ពិសី បានប្រែប្រួលរូបសម្រស់ស្ទើតែទាំងស្រុង​នៅរយៈពេលចុងក្រោយនេះ​ព្រោះ​រាងកាន់តែតូចច្រឡឹងនិងស្រកជាច្រើន​គីឡូ ដែលធ្វើឲ្យសម្រស់របស់នាងកាន់តែ​ទាក់ទាញ។​យ៉ាងណាពិសី ដែលត្រូវបានគេសង្ស័យថានាងបានកែសម្រស់​ជាច្រើន​ផ្នែក​នោះនាងមិន​ដែល​​​​សារ​ភាពម្ដងណាឡើយថាបានកែកុន ឬវះកាត់ផ្នែកត្រង់ណាមួយនោះ។នាងធ្លាប់​ប្រាប់​អ្នកយកព័ត​មានយើងថាការប្រែប្រួលនៃរាងកាយនោះគឺដោយសារតែនាងជ្រើសយកការហាត់ប្រាណកីឡាយូហ្គាដោយធ្វើតាមយូធូប។

~

~

ក្រៅពីសុខ ពិសី តារាដែលព្យាយាមលាក់សង្សារនៅឆ្នាំ២០២២ នេះមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជា​ដើម។គេចាំមើលថាតើពិសី នឹងបន្ដជ្រើសរើសផ្លូវ​សាង​ស្នេហ៍ដោយលាក់មុខម្ចាស់ចិត្តបែបនេះតទៅទៀតឬក៍នាងនឹងងាក​មក​ដើរតាមផ្លូវសុគន្ធ និ​សា,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមតាមរយៈការដឹកដៃគូស្នេហ៍រៀបអាពាហ៍ពិពាហ៍​ជាចំហ​ដើម្បី​អាចបង្ហាញស្នេហ៍ផ្អែមល្ហែមដូចគេដែរ?

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments