Wednesday, September 28, 2022
Google search engine
Homeព័ត៌មានសិល្បៈឆឹម សក្កដា ៖ស្រក់ទឹកភ្នែកតូចចិត្តពេជ្រ សោភា មានសង្សារថ្មី

ឆឹម សក្កដា ៖ស្រក់ទឹកភ្នែកតូចចិត្តពេជ្រ សោភា មានសង្សារថ្មី

~

~

~

ភ្នំពេញ៖នៅទីបំផុតភាពស្អិតកល្មូតរវាងតារាសម្ដែងលោកឆឹម សក្កដា និងអ្នកមេម៉ាយពេជ្រ សោភា រយៈពេលជាង៤ឆ្នាំ​មកនេះ​បានរលាយដូចអំបិលត្រូវទឹក ខណៈដែលសោភា សារភាព​មានសង្សារថ្មីហើយនាងនាំប្រុស​រូបសង្ហារនោះទៅ​កៀកកើយគ្នា​នៅ​ខេត្តសៀមរាប ថ្ងៃ​Countdown ព្រមទាំងថាកំពូលស្នេហ៍របស់នាងគឺព្រះ​យេស៊ូគ្រឹស្ដប្រទាន​ឲ្យទៀតផង។ចំ​ពោះ​លោក​សក្កដា វិញបានត្រឹមតែដេកតូចចិត្តនៅផ្ទះម្នាក់ឯង​ហើយថ្លែងសារលាយឡំស្ទីគ័រ​ទឹក​ភ្នែក​ថា”ព្រះគេ នាំគូគេឲ្យជួបគ្នា ,ព្រះ​ឯង​អត្តាហិ អតនោ នាថោ (ខ្លួនទីពឹងខ្លួន)”។បើទោះជា​លោក​សក្កដា មិនបកស្រាយលម្អិតទៅFanថាហេតុអីបានលោក​យំទាំង​អស់​សង្ឃឹមបែបនេះក្ដី ប៉ុន្ដែគេនៅ​តែអាច​មើលដឹងនិងយល់ថាតារាចម្រៀងថោនរូបនេះ​កំពុងតែតុកស៊ិច​ខ្លាំងណាស់​ដែលចង់​ប្រ​កាស​ប្រាប់ពិភពលោកឲ្យបានដឹងថា​ពេលនេះភាពរីករាយនិងក្ដីសុខបំផុត​របស់​លោកបានរលាយបាត់អស់ទៅហើយ។

~

~

ថ្វីត្បិតតែលោកឆឹម សក្កដា ហាត់តក់ស្លុតនិងឈឺចាប់ពេលឃើញពេជ្រ សោភា បណ្ដើរ​គូស្នេហ៍ទៅសាសងគ្នានៅខេត្តសៀម​រាបយ៉ាងមានក្ដីសុខក្ដី ប៉ុន្ដែរឿងនេះគេអាចទាយដឹង​ជាមុនទៅហើយថាប្រាកដជាមានថ្ងៃនេះ​កើតឡើង។ការសម្អាងយ៉ាងនេះ​ដោយ​សារតែ​កាលពី​ឆ្នាំ២០២០ លោកសក្កដា បានប្រាប់អ្នកកាសែតថាលោកនឹងស្នើសុំ​សង្សារ(សោភា)​រៀបការ​នៅឆ្នាំ២០២២ ដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមទាំងឡាយ។ប៉ុន្ដែសោភា មិនត្រឹមតែ​គ្មាន​អារម្មណ៍​រំភើបប៉ុនក្រចកដៃនោះទេ តែនាងមិនបាន​ឆ្លើយ​តបទៅសក្កដា ឡើយ រហូតរង​ចាំ​ដល់ឆ្នាំ២០២២ ទើបនាងព្រមផ្ដល់ចម្លើយទៅសក្កដា វិញនោះគឺនាងមិនចាំបាច់និយាយ​ច្រើន​ទេគឺបង្ហាញមុខសង្សារថ្មីតែម្ដង។សក្កដា ហាក់បាក់ទឹកចិត្តខ្លាំងណាស់ហើយលោក​គិត​តែពីរ​កដង្ហើមធំព្រោះ​គ្មានអ្វីថ្លា​ថ្លែង​ដោយសារតែសង្សារប្ដូរដៃអ្នកថែរទៅហើយ។

~

~

គូរបញ្ជាក់ថាឆឹម សក្កដា បានបង្ហាញភាពស្អិតល្មូតស្នេហ៍ជាមួយពេជ្រ សោភា ក្រោយ​តារាហង្សមាសលែងប្ដីកាលពីឆ្នាំ២០១៦ តែចំណងស្នេហាខុសវ័យនេះមិនសូវត្រូវ​បានគេ​ជឿរ​ជាក់ឡើយ ព្រោះសម្អាងធ្លាប់មានព័តមានថាលោកសក្កដា ត្រូវបានគេ​សង្ស័យ​ថា​លោកមិន​មែន​ស្រលាញ់ស្រីភេទនោះទេ។តែទាំងសក្កដា និងសោភា សុទ្ធតែអះអាងថាជាស្នេហ៍ពិត​ហើយ​​ចុង​ក្រោ​យបែជាតារាថោនរូបនេះស្រក់ទឹកភ្នែកមិន​មែនគ្មានបញ្ហាទៅវិញព្រោះសង្សារថ្មី​របស់​សោភា សង្ហារមិន​ចាញ់លោក​ឡើយ​៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments