~
~
~
លោក ហេង ពិទូ បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហ៍ជាមួយអតីតតារាសម្តែងនាង ថៃ នារីសុជាតា ឬហ្វីយ៉ាតា ហើយ បន្ទាប់ពីមានរឿងដ៏ចម្រូងចម្រាស់មួយបានកើតឡើយ។ បញ្ហានេះ ត្រូវបានលោក ហេង ពិទូ សារភាពថា ជាកំហុសរបស់លោកផ្ទាល់តែម្តង ដោយសារលោកបានលបលួចទាក់ទងស្រីផ្សេងម្នាក់ទៀត។
~
~
~
តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុក លោក ហេង ពិទូ បានលើកឡើងថា ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង Fi Yata បានបែកគ្នាហើយ។ លោកបញ្ជាក់ថា កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៌ ហើយសូមទោសសំរាប់កំហុសដ៏ធ្ងន់មួយនេះ។ ហើយក៏សូមទោស Fiyata – ហ្វីយ៉ាតា នូវកំហុសមួយនេះ នឹងអរគុណសំរាប់ការលើកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់មិនមានអីពាក់ព័ន្ធគ្នាទៀតទេ។
~
~
~
ដោយឡែកស្រីស្អាត ហ្វីយ៉ាតា ក៏បានបង្ហោះសារឆ្លើយតបទៅកាន់លោក ហេង ពិទូ វិញដែរថា រាល់ថ្ងៃ ខ្ញុំរវល់ធ្វើការរកស៊ីណាស់ មិនមានពេលមកលេង Prank ឡប់ដូចកូនក្មេងទេ។ នាងថា ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឲ្យដឹងខ្លួនថា កុំយកសេចក្ដីសុខខ្លួនឯងទៅផ្ញើនឹងអ្នកដទៃ ព្រោះគេមិនបានស្មោះត្រង់ជាមួយយើងគ្រប់ពេលនោះទេ។ កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ ត្រូវរៀនរស់ដោយខ្លួនឯង រឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹង គេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើងមានអារម្មណ៍ថា ស្ដាយក្រោយ។
~
~
~
នាងបញ្ជាក់ថា ពេលនរណាម្នាក់ក្បត់យើង ត្រូវចាំថាមិនថាអ្នកស្អាត, ខ្លាំង, ពូកែប៉ុណ្ណាទេមនុស្សបើគេចង់ក្បត់ហើយ ទោះបីយើងឱ្យគេអង្គុយនៅលើបល្ល័ង្កទៀត ក៏គេនៅតែក្បត់ដែរ។ ហ្វី យ៉ាតា បន្ថែមថា គ្មានមនុស្សស្រីណាចង់មានទំនាក់ទំនងស្នេហាច្រើនដងនោះទេ ប៉ុន្តែឲ្យគេនៅយ៉ាងម៉េច បើមនុស្សប្រុសមួយចំនួនមិនឲ្យតម្លៃ និងតែងតែបំផ្លាញផ្លូវចិត្តរបស់នាង អញ្ចឹងហើយមនុស្សស្រីមានសិទ្ធិដើរចេញ និងជ្រើសរើសអ្វីល្អសម្រាប់ខ្លួនគេដូចគ្នា។
~
~
~
នាងបន្តថា មិនមែនរាល់ការបែកគ្នាទាំងអស់ ឬឱ្យតែដឹងថា មនុស្សស្រីម្នាក់នោះមានទំនាក់ទំនងស្នេហាច្រើន គឺសុទ្ធតែមនុស្សមិនល្អទេ ពេលខ្លះនាងវិញទេដែលជួបមនុស្សមិនល្អក៏ថាបាន។
~
~
នាងថា ខ្ញុំពិតជាចង់សើចមនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយទៅសង់តៀមស្រាផឹកជាមួយស្រី។ ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរ ប៉ុន្តែខ្ញុំគិតឡើងវិញថា មកពីខាងប្រុសរបស់យើងទេ ដែលបើកដៃឲ្យគេចូលមកបាន។ ធម្មតាទេ បើទ្វារផ្ទះយើងបើកចំហដាក់ផ្លាកថា Welcome ហើយពួកចោរវាប្រាកដជាដើរចូលមកសាកហើយ។ បើជ្រុលជាវាលួចបានរបស់ពីក្នុងផ្ទះទៅ ហើយយកទៅអោយឆ្ងាយចុះ ខ្ញុំមិនទៅរកយកមកវិញទេ ហើយខ្ញុំនឹងចាក់សោទ្វារផ្ទះរបស់ខ្ញុំឱ្យប្រយ័ត្ន លើកនេះមិនឲ្យមានមនុស្សប្រភេទនេះមកសំងំនៅបានទៀតឡើយ។ សុំបញ្ជាក់ថា គាត់បង្ហោះនេះ ក៏ដោយសារតែការដោះដូរមិនឲ្យខ្ញុំបញ្ចេញនូវផុសតាងដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះ កុំទាន់សប្បាយអរអី Cus I know you and I know everything. Hi bishhhh merry Christmas to you. ត្រូវចាំថា បើខ្ញុំមិនមានភស្តុតាង គ្មានថ្ងៃគេទទួលកំហុសនេះទេ។
~
~
~
ជាការកត់សម្គាល់ តារាចម្រៀងលោក ហេង ពីទូ និង ហ្វីយ៉ាតា ទើបតែផ្តើមទំនាក់ទំនងស្នេហ៍ជាមួយគ្នាឡើងវិញក្នុងរយៈពេលប៉ុន្មានខែនេះប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរបានផ្តាច់ទំនាក់ទំនងនឹងគ្នាដល់ទៅ៦ឆ្នាំ៕
~
~
~
~