~
~
~
នៅទីបំផុត តារាចម្រៀងនាង វ៉ាន់ នីឡា បានសម្រេចវិលមករកអាជីពសិល្បៈចម្រៀងរបស់ខ្លួនឡើងវិញហើយ ក្រោយសម្ងំអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងកាលវិលមកវិញនេះ វ៉ាន់ នីឡា បានបង្ហើបថា នាងធ្លាប់គិតពីការបោះបង់ចោលអាជីពសិល្បៈចម្រៀងនេះចោល ក្រោយពេលដែលនាងបានជួបរឿងអាស្រូវយ៉ាងអាម៉ាស់កាលពីពេលកន្លងទៅ។
យ៉ាងណា មូលហេតុចម្បងដែលបានធ្វើអោយស្រីស្អាត វ៉ាន់ នីឡា សម្រេចចិត្តវិលវិញនាពេលនេះ ដោយសារតែនាងសម្លឹងឃើញពីការគាំទ្ររបស់ទស្សនិកជនចំពោះរូបនាងនៅតែមានសន្ទុះច្រើនគួរសម។ជាមួយនឹងការបង្ហោះចំណងបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា «មិនចង់ខូចចិត្តដដែលៗ» តារាចម្រៀងនាង វ៉ាន់ នីឡា បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុកថា ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំចង់ចាកចេញពីកន្លែងនេះ ខ្ញុំចង់ចាកចេញពីកន្លែងដែលធ្លាប់មានគេស្គាល់ខ្ញុំថាជា «វ៉ាន់នីឡា» ។
~
~
~
នាងថា ហេតុអីបានជាខ្ញុំមើលស្រាលសេចក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាយ៉ាងនេះ? ហេតុ អីក៏ខ្ញុំមានគំនិតចង់បោះបង់អ្នកទាំងអស់គ្នា ទាំងដែលអ្នកកំពុងតែរង់ចាំអោយខ្ញុំត្រលប់មកវិញ? ខ្ញុំអាត្មានិយមណាស់ តែងតែគិតថាគេស្អប់ ថ្ងៃនេះទើបខ្ញុំដឹងថា ការគិតយល់ច្រលំថាគេឈប់ចូលចិត្តខ្លួន គឺវាផ្ទុយស្រឡះពីការពិត។
~
~
~
យ៉ាងណានាង ថា អរគុណបំផុតដែលមិនដែលចាប់ទោសពៃរ៍ អរគុណដែលមិនធ្លាប់ស្អប់ខ្ញុំ។ ពីនាងខ្ញុំវ៉ាន់នីឡា បទថ្មីដំបូងបំផុតសម្រាប់អ្នកគាំទ្រស្វាគមន៍ឆ្នាំ២០២២នេះ «មិនចង់ខូចចិត្តដដែលៗ»។
~
~
~
ជាការកត់សម្គាល់ បទចម្រៀងថ្មីរបស់ស្រីស្អាត វ៉ាន់ នីឡា បានចេញនាពេលនេះ គឺមិនស្ថិតក្នុងផលិតកម្ម Pleng Recourd ដែលជាផលិតកម្មចាស់របស់នាងឡើយ ពោលគឺផលិតកម្មនោះគឺបានដាក់ឈ្មោះរបស់នាងតែម្តង។
គួរបញ្ជាក់ថា កន្លងមក លោក សុខ ជំនោរ ដែលជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា ធ្លាប់បានលើកឡើងថា ប្អូនស្រីរបស់លោកនឹងវិលមកកាន់អាជីពចម្រៀងឡើងវិញនាអំឡុងពេលណាមួយ ខណៈពេលរូបលោកក៏បានត្រៀមបទថ្មីសម្រាប់ វ៉ាន់ នីឡា រួចហើយដែរ។
~
~
លោកបញ្ជាក់ថា ការវិលមកកាន់អាជីពសិល្បៈជាថ្មីរបស់ វ៉ាន់ នីឡា គឺមិនស្ថិតនៅក្នុងផលិតកម្មចាស់របស់នាងឡើយ ពោលគឺជាផលិតកម្មផ្ទាល់ខ្លួនតែម្តង។ ទោះជាយ៉ាងណា មហាជនរំពឹងថា តាមរយៈការវិលមកកាន់ក្បាលមេក្រូជាថ្មីរបស់នាង វ៉ាន់ នីឡា នាពេលនេះ នាងនឹងនៅតែអាចឆក់យកការគាំទ្រពីទស្សនិកជនដដែល បើទោះបីជានាងបានបាត់មុខអស់ជាច្រើនឆ្នាំ ក្រោយរងនូវរឿងរ៉ាវដ៏អាស្រូវនោះក៏ដោយ៕
~
~
~
~