Friday, June 9, 2023
Google search engine
Homeព័ត៌មានសិល្បៈព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ តើមួយណាឡើង​ឧក​ញ៉ាមុន....

ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ តើមួយណាឡើង​ឧក​ញ៉ាមុន….

~

~

ភ្នំពេញ៖លោកព្រាប សុវត្ថិ ជាតារារបស់Galaxy និងលោកខេមរៈ សិរីមន្ដ របស់ហង្សមាសត្រូវបានគេផ្សារ​ភ្ជាប់គ្នា​រយៈពេល​ជិត១០ឆ្នាំមកហើយថាគឺជាតារាដែលកំពុងតែឈានមុខគេសម្រា​ប់​អ្នកចម្រៀងនាយុគសម័យថ្មីនេះ។អ្វីដែលគូរឲ្យកត់​សម្គាល់​មិនត្រឹមតែមានទីផ្សារចម្រៀង​​​ខ្ពស់បំផុតដូចគ្នានោះទេ ប៉ុន្ដែលោកសុវត្ថិ និងសិរីមន្ដ ក៍ត្រូវគេដឹងថាមានទ្រព្យ​ស្ដុកស្ដមក្នុង​សិ​ល្បៈ​ផងដែរទើបលេចឭថាមិនយូនោះទេប្រាកដជាតារាទាំង២ដួងនឹងឡើងជាឧកញ៉ាដូចគ្នាជាមិនខានឡើយ។ការលើក​ឡើង​បែបនេះព្រោះតែបច្ចុប្បន្នមានអតីតតារា២នាក់មកហើយដែលឡើងធ្វើជាឧកញ៉ាក្នុងនោះគឺលោកទុំ សារុត ហៅនាយ​ឃ្លោក និងលោកលាន អាហ្វ្រីលគីនីន សុទ្ធតែទទួលបានគោរម្យងារដ៍ខ្ពង់ខ្ពស់នេះដូចគ្នា។

~

~

~

ចំពោះលោកព្រាប សុវត្ថិ វិញមិនដែលតតបចំពោះការលើកឡើងរបស់អ្នកគាំទ្រលោកថា​លោកប្រាកដជាឡើងឧកញ៉ានៅ​ថ្ងៃខាងមុខនោះទេ ប៉ុន្ដែផ្អែកលើមុខជំនួញ និងទ្រព្យធនរួមទាំងការចូលរួមកម្មវិធីសប្បុរសធ័ម​ជាបន្ដបន្ទាប់នោះគេជឿរថា​លោកព្រាប សុវត្ថិ អាចនឹងគេចមិនផុតពីងារមួយនេះឡើយ។ការសម្អាងបែបនេះដោយសារតែកាលពីខែកញ្ញា​ឆ្នាំ២០២០ មនុ​ស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថាអតីតតារាចម្រៀងហង្ស​មាសរូបនេះសល់​ទ្រព្យខ្ទង់៣០​លានដុល្លារក្រោយចាប់អាជីពចម្រៀងជាង២០ឆ្នាំមកនេះ។ទ្រព្យសម្បត្តិរបស់លោកព្រាប សុវត្ថិ នេះគឺភាគច្រើននៅ​លើមុខ​ជំនួញដីធ្លីផ្នែកអចលនទ្រព្យ និងមុខរបររបស់លោកនៅក្រៅសិល្បៈនាពេលបច្ចុប្បន្ន។

~

~

~

សម្រាប់លោកខេមរៈ សិរីមន្ដ វិញថ្មីៗនេះលោកបានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត​មានដែលបានលើកឡើងថា​តើលោកចង់ក្លាយជាឧកញ៉ាឬអត់នាពេលេអនាគតនោះត្រូវបានតារាហង្សមាសរូបនេះប្រាប់ថានៅលើព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ហើ​យ​​បើលោកទតឃើញយ៉ាងណានោះលោកនឹងទទួលយកបែបនោះ។ដោយឡែកអ្នកគាំទ្រលោកខេមរៈ សិរី​មន្ដ វិញពួកគេចង់ឃើញលោកឡើងជាឧកញ៉ាឆាប់ៗ ក្រោយពីលោកសិរីមន្ដ បានចូលរួមការងារសង្គម​ជាបន្ដបន្ទាប់ពិ​សេស​ថ្មីៗនេះលោកបានឧបត្ថម្ភនូវទឹកប្រាក់ចំនួនដល់ទៅ២លានដុល្លារ ក្នុងការធ្វើផ្លូវ២២គីឡូម៉ែត្រ និងប្រព័ន្ធ​ប្រឡាយ​១២គីឡូ​ម៉ែត្រ​នៅខេត្តបន្ទាយមានជ័យ។ក្រៅពីនោះខេមរៈ សិរីមន្ដ ក៍មានក្រុមហ៊ុនរកស៊ីក្រៅសិល្បៈ ខណៈដែលរយៈពេល​ចុងក្រោយនេះ​លោកបានងាកទៅសម្រុកធ្វើជំនួញផ្នែកអចលនទ្រព្យយ៉ាងសកម្មផងដែរ។តែទាំងសិរីមន្ដ និងមនុស្សជំនិត​របស់លោកមិន​ដែ​ល​ប្រកាសពីប្រាក់សរុបថាមកដល់ពេលនេះតារាចម្រៀងហង្សមាសរូបនេះសល់ទ្រព្យសរុបចំនួនប៉ុន្មានឡើយ។

~

~

~

មជ្ឈដ្ឋានមហាជនមើលឃើញថាលោកព្រាប សុវត្តិ តាំងពីឈានជើងចូលGalaxy រយៈពេលជាង១ឆ្នាំមកនេះអាជីពចម្រៀង​របស់លោកហាក់នៅទ្រឹងបន្ដិចមិនសូវមានសន្ទុះខ្លាំងខ្លាបំផុតដូចលោកច្រៀងនៅហង្សមាសឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់​តាមរយៈការសមចម្រៀ​ង​តាមឆាកធំៗកាលពីពេលថ្មីៗនេះព្រាប សុវត្ថិ នៅតែលើកយកបទល្បីៗរបស់លោកទៅច្រៀង​នៅ​ឆាក​ដូចជាបទ”ខោចែវថ្នេរ៥”ជាដើម។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាតាំងពីព្រាប សុវត្ថិ ចេញ​ពីហង្ស​មាស​ចូលGalaxyមកតារាជើងចាស់រូបនេះមិនទាន់ធ្លាក់ចុះនោះទេ គឺនៅតែខ្លាំងដដែល។

~

~

ចំពោះលោកខេមរៈ សិរីមន្ដ វិញទស្សនិកជនបានមើលឃើញច្បាស់ថាបច្ចុប្បន្នលោកបានក្លាយ​ទៅ​ជាតារាចម្រៀង​ប្រុស​ដែល​វ៉ាដាច់មិត្តរួមក្រុមអស់នៅហង្សមាស សូម្បីតែម្ចាស់ពានទាំងឡាយនៅរួមទ្រនុំនោះក៍មិនអាចទប់ទល់បានឡើយ។តែComposer ល្បីឈ្មោះម្នាក់នៅហង្សមាសបានឲ្យដឹងថាសម្រាប់ឆ្នាំ២០២០-២០២១ លោកយល់ថាព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មិនអាចមើលដឹងថាមួយណាខ្លាំងជាងនោះទេ ព្រោះតែកូវីដទើបធ្វើឲ្យការប្រជែងទីផ្សារចម្រៀងមិនបានដិតដល់ អីចឹងមាន​ន័យថាមិនទាន់ប្រកួតប្រជែងគ្នាផងម៉េចដឹងថាមួយណាខ្លាំងឬខ្សោយជាង។ចំពោះលោកនូ ស៊ឹប ធ្លាប់លើកឡើងថាខេមរៈ សិ​រីមន្ដ ល្បីខ្លាំងក្រោយចេញបទ”ពឺតៗ”នោះមកគឺពិតជាឭគេចាក់គ្រប់កន្លែងមែន។

~

~

~

គេកតក់សម្គាល់ថាអំឡុងពេលដែលមហាជនរងចាំមើលថាតើរវាងកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយ ណានឹងឡើងធ្វើជាឧកញ៉ាមុននោះពេលនេះតារាឈានមុខគេទាំង២ដួងមានកូន៣ស្មើគ្នានៅឆ្នាំ២០២១នេះ ខណៈដែល​ព្រាប សុវត្ថិ គ្មានគម្រោងយកកូនថែមទៀតទេ ប៉ុន្ដែលោកខេមរៈ សិរីមន្ដ នៅក្មេងជាងអាចនឹងតាមយកកូនទី៤ជាមិនខាន៕ ប្រភព៖ នរគធំ

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments