~
~
~
ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ ដែលអះអាងថាបេះដូងនាងមិនទទួលស្នេហ៍ប្រុសវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំឡើងនោះគឺពេលនេះដូចអ្វីដែលនាងបានតាំងចិត្តមែន ព្រោះគីមមួយ ប្រគល់ទាំងចិត្តទាំងកាយ៉ាទៅឲ្យប្រុសក្មេងរូបសង្ហារលោកសយ រតនៈ ហើយចំណងស្នេហាបានបើកចំហជាង២ឆ្នាំនេះបច្ចុប្បន្នពួគេស្អិតល្មូតដូចស្កតាំងម៉ែតែម្ដង។នេះជាការបិតច្រកផ្លូវស្នេហ៍របស់ប្រុសៗទ្រព្យស្ដុកឬតាតាដែលចង់តាមប្រម៉ាញ់ស្នេហ៍ស្រីស្អាតសាច់ដូចបណ្ដូលចេកនាងគីមមួយ នោះឲ្យជិតឈឹងតែម្ដងព្រោះតែការព្យាយាមយកនុយធំទៅស្ទួចតារារូបនេះ ដូចជាលុយ ,ឡាន និងវីឡារនោះមិនធ្វើឲ្យស្រីស្រស់រំភើបឬជ្រួលជ្រើមប៉ុនក្រចកដៃឡើយ។ផ្ទុយទៅវិញគីមមួយ សុខចិត្តជ្រើសផ្លូវជិះរថយន្ដម៉ាកPrius និងបង់រំលស់ផ្ទះជាមួយសង្សារក្មេងដោយរីករាយ ខណៈដែលនាងទាត់ចោលសំណើរឧបត្ថម្ភការចង់ផ្ដល់កាដូរថយន្ដទំនើបម៉ាកLexus Lx570 និងRange Rover ជាដើមជាថ្ងូរស្នេហានោះ។គីមមួយ មិនក្វល់ប្រុសចំណាស់ៗអួតអាងរឿងទ្រព្យដើម្បីឲ្យនាងចាប់អារម្មណ៍នោះទេ តែនៅមុនថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ (Countdown )នាងរឹតតែរវល់នាំប្រុសក្មេងរតនៈ ទៅកៀកកើយនៅតាមមាត់ស្ទឹងយ៉ាងរ៉ូមែនទិកតែម្ដង។
~
~
~
សូមបញ្ជាក់ថាប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយចែកផ្លូវជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ហើយនាងមិនព្រមទទួលយកសំណើរស្នេហាពីប្រុសណាទាំងអស់ តែពេលរតនៈ សុំស្រលាញ់គីមមួយ ឆ្លើយថា”Ok”ភ្លាម។ការជ្រើសតារាចម្រៀងធ្វើជាប្ដីម្ដងទៀតដោយមិនខ្លាចប្រឈមដើរជាន់ដានចាស់នេះធ្វើឲ្យគីមមួយ លែងសូវមានប្រុសតាមញ៉ែរំខានដូចមុនទៀតព្រោះថាពេលនេះឲ្យតែរូបនាងទៅបង្ហាញខ្លួននៅទីណា គឺអង្គរក្សបេះដូងរបស់នាងទៅដល់ទីនោះភ្លាមតែម្ដង។ប៉ុន្ដែនៅពេលសាកសួររឿងរៀបការកន្លងមកគីមមួយ បែជាអេះអុញ ខណៈដែលលោករតនៈ ឆ្លើយរដាក់រដុបថាសូមឲ្យទស្សនិកជនតាមដានរូបលោកនិងអូនគីមមួយ តទៅទៀតចុះថាតើនឹងមានរឿងអ្វីកើតឡើងទៅ?
~
~
~
ប្រភពបានឲ្យដឹងថាប៉ាច គីមមួយ និងសយ រតនៈ បានទិញផ្ទះ១ល្វែងតម្លៃជិត១០ម៉ឺនដុល្លារដោយបង់រំលស់រួមគ្នានៅក្បែរស្ពានដែកចំការដូង ខណ្ឌមានជ័យ មុនពេលពួកគេដឹកដៃគ្នារៀបការពេលខាងមុខនេះ។តែគីមមួយ ធ្លាប់ប្រកែកដោយអះអាងថាផ្ទះនោះនាងបង់ម្នាក់ឯងហើយប្រើពេលជិត១០ឆ្នាំទៀតទើបរួច៕
~
~
~
~
~