~
~
~
តារាចម្រៀងសុខ ពិសី កាន់តែប្រឹងថែរាងឲ្យស្វែលស្អាតនិងស្ទើតែគ្មានកន្លែងណារិះគន់ឡើយព្រោះកាន់តែគូឲ្យក្នក់ក្នាញ់ទៅៗ។ការចំណាយពេលកាន់តែច្រើនងាកមកថែសម្រស់របស់ពិសី នៅពេលនេះធ្វើឲ្យតារាចម្រៀងស្រីនៅផលិតកម្មផ្សេងៗទៀតប្រាកដជាពិបាកទប់ទល់ជាមិនខាន ក្នុងនោះតារាសម្ដែងមួយចំនួនទៀតក៍មិនអាចផ្ដួលសម្រស់ពិសី បានដែរ។ទោះជាយ៉ាងណាមុនក្លាយទៅជាស្រីស្អាតលេចធ្លោម្នាក់ក្នុងសិល្បៈដូចបច្ចុប្បន្ននេះសុខ ពិសី នោះធ្លាប់មានព័តមានថានាងបានកែសម្រស់ជាច្រើននៃរាងកាយក្នុងនោះមានដូចជាធ្វើច្រមុះ,តចង្ការ និងកែដើមទ្រួងជាដើម ។
~
~
~
ប៉ុន្ដែស្រីស្អាតពិសី មិនធ្លាប់សារភាពម្ដងណាឡើយថារូបនាងបានកែសម្ផស្សនោះគឺខុសពីនាងតន់ ច័ន្ទសីម៉ា ដែលនៅពេលគេសង្ស័យនាងកែសម្រស់ពេកនាងសារភាពថាពិតជាបានធ្វើធ្វើខ្ទង់ច្រមុះនិងចាក់ចង្កាមែន។ ជុំវិញការប្រឹងថែសម្រស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់សុខ ពិសី នេះធ្វើឲ្យមានការលើកឡើងផងដែរថាតើនាងធ្វើដើម្បីផ្គាប់ចិត្តគូស្នេហ៍ឬយ៉ាងណា ព្រោះតែរយៈពេលជិត១០ឆ្នាំមកនេះរឿងស្នេហាពិសី ជាមួយលោកឡាយ សុខចំរើន ជាថៅកែសាន់ដេនោះនៅតែបន្ដការចាប់អារម្មណ៍និងតាមដានពីមហាជនបើទោះជាមិនទាន់មានដំណឹងរៀបការហើយពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍ម្ដងណាក្ដី។
~
~
~
តែពិសី ធ្លាប់ប្រាប់ថានាងប្រែប្រួលរូបរាងកាយខ្លាំងព្រោះតែការហាត់ប្រាណយូហ្គាជាប្រចាំថ្ងៃតែម្ដង។ចំពោះរឿងរៀបការវិញនាងថាមិនចង់គិតនៅពេលនេះទេ ព្រោះអារម្មណ៍នៅតែផ្ដោតលើអាជីពចម្រៀងច្រើនជាងស្នេហា។ សុខ ពិសី ងាកមកចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ ក្រោយពីលោកខេមរៈ សិរីមន្ដ ដែលជាដៃគូដ៍សាកសមរបស់នាងបានចូលហង្សមាសនោះ។ប៉ុន្ដែពិសី ថានាងមិនប្រកាន់ដៃគូនោះទេ ពោលគឺជាមួយតារាចម្រៀងរូបណាក៍បានឲ្យតែផលិតកម្មតម្រូវគឺនាងអាចធ្វើបានទាំងអស់តែម្ដង។ ក្រៅពីសុខ ពិសី តារាចម្រៀងដែលសាងស្នេហ៍មិនបើកចំហមានដូចជាអ៊ីវ៉ា,រ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទសីម៉ា ជាដើម។ទស្សនិកជនរងចាំមើលថាតើសុខ ពិសី នឹងព្រមបង្ហាញមុខគូស្នេហ៍ជាចំហនិងហ៊ានដឹកដៃសង្សាររៀបការដូចមិត្តរួមអាជីពនៅពេលណា?
~
~
~
~
~
~
~
~
~