~
~
~
តារាសម្ដែងតូចត្រឡឹងគូរឲ្យក្នក់ក្នាញ់នាងហ្វា ហ្វា ហៅស្រីយី បានព្យាយាមមិនប្រាប់ពីមូលហេតុនៃការប្រេះឆាស្នេហ៍លោកសុខ មេសា ហៅនាយចឺម ឡើយដោយនាងថាអត់ចង់រំលឹករឿងចាស់ចង់គិតតែពីអ្វីដែលថ្មីៗ។ស្រីយី ប្រាប់”នគរធំ”កាលពីថ្ងៃទី២៦ខែធ្នូ ថានាងសូមអធ្យាស្រ័យចំពោះអ្នកសារព័តមានព្រោះមិនអាចរំលឹកឬនិយាយរឿងបែកបាក់ជាមួយនាងចឺម នោះបានទេ។នាងក៍បានឲ្យដឹងថាចំពោះការដែលនាងយំបង្ហូរទឹកភ្នែកជោគថ្ពាល់នោះមិនមែនទាក់ទងរឿងពិបាកចិត្តដោយសារតែចែកផ្លូវគ្នាជាមួយនាយចឺម នោះឡើយ ប៉ុន្ដែនោះគឺជាការសម្ដែងក្នុងផលិតកម្មមួយដែលអ្នកដឹកនាំតម្រូវឲ្យនាងលេងតួកម្សត់យំដល់ទៅ៦ថ្ងៃជាប់គ្នាឯណ្ណោះ។ហ្វា ហ្វា បន្ថែមទៀតថាពេលនេះនាងមិនទាន់មានសង្សារថ្មីនោះទេ ហើយក៍មិនដឹងថាមានអ្នកណាខ្លះតាមស្រលាញ់ដែរ តែសម្រាប់រូបនាងគឺការជួបគ្នាជឿរទៅលើនិស្ស័យច្រើនជាង ហើយនាងមិនទាមទារច្រើនឡើយពោលគឺបើជួបមនុស្សដែលខ្លួនស្រលាញ់ឲ្យតែមានចិត្តគំនិតដូចគ្នា ,ចេះស្ដាប់ហេតុផលគ្នាទៅវិញទៅមក នោះអាចចាប់ដៃគ្នារស់នៅជាមួយគ្នាបានហើយ។
~
~
~
ហ្វា ហ្វា បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម ជាចំហជាង២ឆ្នាំដោយអ្នកទាំង២មានគម្រោងរៀបការជាមួយគ្នាទៀតផង ខណៈដែលក្នុងកម្មវិធីឡើងផ្ទះនាយចឺម កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺនោះស្រីយី បានទៅជួបម្ដាយនាយនិងសាច់ញាត្តិនាយចឺម ហើយចាស់ទុំទាំងសងខាងចង់ឲ្យពួកគេដឹកដៃគ្នាចូលរោងការ។ប៉ុន្ដែនៅខែតុលាឆ្នាំ២០២១ នាយចឺម -ហ្វា ហ្វា បានចែកផ្លូវគ្នាកណ្ដាលទី ហើយភ្លាមៗនោះលោកមេសា រកបានសង្សារថ្មីជាអ្នកមេម៉ាយកូន១ខ្មែរឥស្លាមសាច់សខ្ចីដូចបណ្ដូលចេកដែលពេលនេះពួកគេទាំង២ស្អិតល្មូតគ្នាដូចស្កតាំងម៉ែ។អ្វីដែលមិនគូរឲ្យជឿរនោះនាយចឺម ថែមទាំងធ្វើឲ្យសង្សារទី៤កាន់តែមានភាពកក់ក្ដៅក្នុងចិត្តថែមទៀតព្រោះនាយបានដាក់បន្ទុកទៅអតីតសង្សារថាចូលមកក្នុងជីវិតនាយ ដើម្បីសម្លឹងមើលឃើញតែពីផលប្រយោជន៍ មិនមានស្នេហ៍ស្មោះសដូចសង្សារថ្មីរបស់នាយគឺនាងសេង សុខគីម នោះឡើយ។
~
~
~
ការអះអាងរបស់នាយចឺម បែបនោះប្រាកដជាធ្វើឲ្យអតីតសង្សារទាំង៣គឺទី១៖នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ទី២៖ពុធ ស្រីខួច និងទី៣៖ហ្វា ហ្វា ហៅស្រីយី នេះប្រាកដជាចុកឈាមរៀងៗខ្លួនជាមិនខាន។ប៉ុន្ដែហ្វា ហ្វា វិញនាយចឺម បែជាទុកផ្លូវក្រោយថាបើមានបទចម្រៀងណាសាកសមជាមួយតួស្រីជាអតីតសង្សាររបស់ខ្លួនរូបនេះសម្ដែងនាយ នៅតែហៅថត។ការលើកឡើងរបស់នាយចឺម បែបនេះត្រូវបានស្រីយី តបវិញថានាងប្រាកដជានៅតែថតសម្ដែងឲ្យនាយចឺម ដដែលឲ្យតែហៅថត។ហ្វា ហ្វា ថាក្នុងករណីដែលនាងទៅកម្មវិធីណាមួយហើយបានជួបនាយចឺម ដោយចៃដន្យនោះនាងនៅតែនិយាយស្ដីរកសង្សារចាស់ជាធម្មតា អត់មានគេចវែសរត់ចេញទៅណានោះទេ។នាងថាពិភពលោកនេះគ្មានអ្វីអាក្រក់នោះទេឲ្យតែយើងគិតល្អៗនោះអ្វីៗនៅជុំវិញខ្លួនយើងក៍ល្អដែរ ហេតុនេះហើយមានន័យថាការចងមិត្ត ប្រសើរជាងសត្រូវ។
~
~
ទាក់ទងការកែសម្រស់ដើមទ្រួងវិញនាងហ្វា ហ្វា ហៅស្រីយី ថានាងពិតជាបានកែមែន ហេតុនេះហើយនាងមានតែសុំទោសចំពោះFanរបស់នាងដែលមិនចង់ឲ្យនាងកែសម្រស់នោះ។នាងថាបានកែដើមទ្រួងក្នុងស្រុក ហើយពេលនេះស្ថានភាពសុខភាពនាងល្អធម្មតា គ្មានការធ្វើទុក្ខត្រង់ណាមួយឡើយ។ស្រីយី បន្ថែមទៀតថាការកែដើមទ្រួងនេះមិនមែនជាការធ្វើដើម្បីតម្រូវឬផ្គាប់ចិត្តអ្នកណាម្នាក់នោះទេ ប៉ុន្ដែធ្វើដើម្បីខ្លួនឯង ឲ្យកាន់តែស្អាតថែមទៀត។អតីតសង្សារនាយចឺម រូបនេះថានាងចង់កែត្រង់ចំណុចពិសេសនេះជាយូមកហើយ មិនមែនក្រោយបែកសង្សារទើបរត់មកកែសម្ផស្សនោះទេ។ទស្សនិកជនរងចាំមើលថានាងហ្វា ហ្វា នឹងភ្ជាប់ស្នេហ៍ថ្មីជាអ្នកសិល្បៈដូចគ្នាទៀតឬក៍ដំបៅបេះដូង១នេះធ្វើឲ្យនាងលែងចង់បានសង្សារជាតារាទៀតហើយ?
~
~
~
~
~
~
~
~