Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ៖ឧបត្ថម្ភថវិការចំនួន២លានដុល្លារធ្វើផ្លូវ២២គីឡូម៉ែត្រ និងប្រពន្ធទឹក

កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ៖ឧបត្ថម្ភថវិការចំនួន២លានដុល្លារធ្វើផ្លូវ២២គីឡូម៉ែត្រ និងប្រពន្ធទឹក

~

~

~

លោកខេមរៈ សិរីមន្ដ បានបរិច្ចាគនូវថវិការចំនួន​២,០០០,០០០$(ពីរ​លានដុល្លារ)​ស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រពន្ធ​ទឹកប្រវែង១២គីឡូម៉ែត្រ នៅខេត្តបន្ទាយ​មានជ័យ។ក្នុងលិខិតថ្លែងអំណរគុណចុះថ្ងៃទី១០ខែធ្នូឆ្នាំ២០២១របស់លោកអ៊ុំ រាត្រី ជាអភិ​បាលខេត្ត បន្ទាយមានជ័យជូនចំពោះលោកខេមរៈ សិរីមន្ដ មានខ្លឹមសារ​ថា”អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​សូម​ថ្លែងអំណរគុណចំពោះលោកខេម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)​ដែល​បានឧបត្ថម្ភថវិការចំនួន២,០០០,០០០$ សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង២២គីឡូម៉ែត្រ និង​កាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​។សូមគោរពជូនពរលោកជូបប្រទះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ”។

~

~

លោកខេមរៈ សិរីមន្ដ និងភរិយាដែលបានលេចមុខរួមគ្នាក្នុងពិធីចែកអំណោយ ជូន​ដល់​សិល្បករ​​ដែលមានជីវ​ភាពខ្វះ​ខាត និង​​ចាស់​ជរាចំនួន៥០នាក់នៅសមាគមមិត្ត​សិល្បៈ​ស្ម័គ្រចិត្តជួយសង្គមកាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ដោយលោក​និង​ក្រុមគ្រួសារ​ចំ​ណាយ​ថវិការសរុបអស់ចំនួនជាង១០០០ដុល្លារក្នុង​ការផ្ដល់ជូនថវិការជូន​សិល្បកររៀម​ច្បងម្នាក់ៗ​ចំនួន២០ម៉ឺន​រៀល រួមទាំងគ្រឿងឧបភោគមួយចំនួនទៀតនោះបានថ្លែង​ថាលោកបានធ្វើកិច្ច​ការ​ងារ​សប្បុរស​ធ័មជាច្រើនលើកច្រើន​សារមក​ហើយ​តែមិន​អាចដឹងថាចំណាយអស់ចំនួន​ថវិការ​សរុបចំនួនប៉ុន្មាននោះទេ តែលោកនឹងបន្ដសកម្មភាព​សប្បុរសធ័មនេះ​តទៅ​មុខ​​ទៀតតាម​លទ្ធភាព​ដែលអាចធ្វើបាន។

~

~

ដោយឡែកទាក់ទងការ​ចំណាយថវិការដល់ទៅ២លានដុល្លារ​ធ្វើផ្លូវ២២​គីឡូម៉ែត្រ រួម​ទាំងប្រព័ន្ធ​ទឹកប្រវែង​១២គីឡូ​ម៉ែត្រ នៅ​ខេត្តបន្ទាយ​មានជ័យនេះ​ត្រូវបានលោកប្រាប់ថា​ដើម្បីជួយសម្រួល​ប្រជាជននៅ​តំបន់​នោះ​ឲ្យធ្វើតំណើរបានស្រួល និងបាន​រំដោះទឹកចេញនៅខែ​វស្សាហ៍។លោកថា​ក្នុងនាមជាសិល្បករម្នាក់ពិតជា​សប្បាយ​រីក​រាយ​ដែលបានចូលរួម​ជួយដល់​ការងារ​សង្គមខ្លះៗ រួមទាំងបានសម្រួលដល់ការ​លំ​បាករ​បស់​បងប្អូនសិល្បករបានមួយ​ផ្នែក​ដូចពេល​នេះ។លោកក៍សូមថ្លែង​អំណរ​គុណ​​ដល់ពុកម៉ែបង​ប្អូនដែលបានគាំទ្រលោកទាំងអាជីព​ចម្រៀងនិងមុខជំនួញផ្នែក​អចលនទ្រព្យ​របស់លោកគឺលក់​ដីឡូតិ៍នៅ​តំបន់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរហូតទទួលបានជោគជ័យ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments