ភ្នំពេញ ៖ តារាចម្រៀងស្រី ក៏ដូចជាតារាសម្ដែងអ្នកនាងពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តស្ទើរតែគ្រប់ៗគ្នា។ ក្រោយតារាស្រីស្រស់ស្អាតក្មេងជាងវ័យរូបនេះ ចេញមុខមកបង្ហោះនៅវីដេអូរបស់ខ្លួននៅក្នុងបណ្ដាញសង្គម Tik Tok ដោយច្រៀងជាភាសាថៃយ៉ាងពីរោះរណ្ដំ អន្លង់អន្លោច ហើយកំពុងតែទទួលនៅការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេនៗទាំងក្មេងចាស់ប្រុសស្រី។
ដោយមានអ្នកខ្លះយកវីដេអូ និងសេវ យកទៅបង្ហោះបន្តនៅក្នុងគណនីហ្វេសប៊ុក និងក្នុង Tik Tok ជាហូរហែចែកចាយជាបន្តបន្ទាប់ រហូតធ្វើអោយពុកម៉ែបងប្អូនជាច្រើននាំគ្នាស្ដាប់ ហើយលើកសរសើរមិនដាច់ពីមាត់ ទាំងគ្មានលាក់លៀមថា «ឡូយខ្លាំងណាស់អាយដល ចេះច្រៀងភាសាថៃទៀត គួរអោយស្រលាញ់ម្ល៉េះទេលោកអើយ»។
ក្រោយពេលឃើញច្រៀងនៅបទថៃមួយបទនេះភ្លាម គេនាំគ្នាសង្កេតមើលទឹកមុខរបស់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា ហាក់ច្រៀងបណ្ដើរ អួលដើម.កបណ្ដើរ ទឹកភ្នែករលីងរលោង ហាក់បីដូចជាស្លុងទៅតាមអារម្មណ៍ ជាពិសេសការដាក់មនោសញ្ចេតនារបស់នាងតែម្ដង។ រហូតដល់ថ្នាក់ធ្វើអោយអ្នកដែលចូលមើលបទរបស់នាងហើយទប់ទឹកភ្នែកមិនជាប់គ្រប់ៗគ្នា ព្រោះឃើញអ្នកមេម៉ាយកូន១រូបនេះ លើកយកនៅបទមួយនេះ មកច្រៀងដូចត្រូវនឹងសាច់រឿងរបស់ខ្លួនឯងអញ្ចឹង។ តែក៏មានអ្នកនិយាយលើកទឹកចិត្តនាងផងដែរ អោយរឹងមាំបន្តដើរទៅមុខទៀត កុំចុះចាញ់នឹងព្រហ្មលិខិតអោយសោះ។ បើទោះបីជាពេលនេះ អ្នកនាង មើលថែកូនប្រុសរបស់ខ្លួនតែម្នាក់ឯងក៏ដោយ មនុស្សយើងម្នាក់ៗគ្មាននរណាចង់បែកបាក៊គ្រួសារនោះឡើយ តែធ្វើយ៉ាងម៉េចបើរស់នៅមិនចុះសម្រុងនឹងគ្នា។
បន្ទាប់ពីឃើញកំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា បង្ហោះវីដេអូច្រៀងនៅក្នុងគណនី Tik Tok របស់ខ្លួនមិនទាន់បានប៉ុន្មានផង ក៏មានអ្នកចូលទៅខមិនពីមួយទៅមួយបែបនេះថា «សរសើរគាត់បទខ្មែរក៏ពីរោះ បទថៃរឹតតែអ៊ែម idol ក្នុងបេះដូង»។ ចំណែកខមិនខ្លះទៀតពោលចំៗថា «សំឡេងអើយសំឡេង សំឡេងមិនរើសបទសោះ» «មិននឹកស្មានថា ច្រៀងបទបទថៃ ពីរោះណាស់» «ពីរោះខ្លាំងណាស់អាយដលក្នុងបេះដូងរបស់ញុម» «ចែបទថៃ និងបងចេន ធ្លាប់ច្រៀងដែរតើ ពីរោះដូចគ្នា» «ចែអើយ បទចែ អាចធ្វើបានសុំ MV មក បទនឹងពីរោះណាស់» «ស្រលាញ់សំឡេងបងណាស់ ច្រៀងបទអីក៏ពីរោះដែរ» «ពីរោះណាស់អូន សម្លេងស្តាប់មិនជិនណាយ គួអោយស្រឡាញ់ណាស់»។
អ្នកខ្លះទៀតក៏បញ្ចេញមតិយ៉ាងដូច្នេះថា« មិននិយាយមិនបានតែម្ដង ជាតារាចម្រៀងស្រីដែលមានស្នាដៃមួយរូប នៅក្នុងប្រទេសកម្ពុជាហើយ ថែមទាំងចេះច្រៀងភាសាថៃទៀត ពិតជាឡូយខ្លាំងណាស់» «អ្នកម៉ាក់វ័យក្មេងរូបនេះ ពិតជាមិនធម្មតាមែន ចេះគ្រប់ទម្រង់ មិនថាបទអ្វីនោះទេ អាចច្រៀងបានទាំងអស់ នេះបានសមជាតារាដែលមានទេពកោសល្យមែន ច្រៀងក៏បាន សម្ដែងក៏បាន ភាសាថៃក៏អាចច្រៀងបាន ចេះមួយចប់តែម្ដងហើយ» និងនៅមានពាក្យលើកសរសើរជាច្រើនទៀតពីសំណាក់អ្នកគាំទ្រ ដែលយើងមិនអាចរៀបរាប់អស់នោះឡើយ។
គួរអោយដឹងផងដែរថា តារាចម្រៀងស្រី អ្នកមេម៉ាយកូនមួយ រាងតូចច្រឡឹង ប្រចាំផលិតកម្មរស្មីហង្សមាស មុខមាត់គួរអោយស្រលាញ់រូបនេះ ដែលមានសំឡេងបែបផ្អែមស្រទន់ ជាស្ត្រីមួយរូបដែលរឹងមាំអត់ធ្មត់តស៊ូគ្រប់បែបយ៉ាង មិនថាជួបនៅរឿងអ្វីនោះទេ អ្នកនាងតែងតែជម្នះរាល់ឧបសគ្គជាច្រើនតែម្នាក់ឯងឡើងធ្លាប់ទៅហើយ។ តែបើនិយាយអំពីសម្រស់របស់តារាស្រីរូបនេះវិញ មិនបាច់និយាយតែម្ដង កាន់តែក្មេងទៅៗ មិនថាអ្នកនាងស្លៀកពាក់សម្លៀកបំពាក់ឈុតបែបបុរាណ សម័យ ឬមួយក៏បែបសិចស៊ីអ្វីនោះទេ នៅតែស្អាតក្មេងជាងវ័យដដែល។ ជាពិសេស ការតុបតែងខ្លួន មុខមាត់ លាយឡំជាមួយនឹងម៉ូដសក់ ដងខ្លួនដ៏ស្រឡូន អាចនិយាយបានថា ក្រមុំៗមួយចំនួនសុំចាញ់តែម្ដងហើយ។ ហើយបើនិយាយអំពីកូនប្រុសរបស់អ្នកនាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃរូបគេកាន់តែមានមុខមាត់ស្រស់សង្ហាឡើងៗ គួរអោយខ្នាញ់តែម្ដង៕