Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈអ្នកគាំទ្រ​ភ្ញាក់ផ្អើល​! ​សុខ​ៗ​តារា​ស្រី Now tisanart កាត់សក់​ខ្លី មិនដឹង​ថា តើ​មានរឿង​អ្វី​ឡើយ?​​(​វី​ដេ​អូ​)

អ្នកគាំទ្រ​ភ្ញាក់ផ្អើល​! ​សុខ​ៗ​តារា​ស្រី Now tisanart កាត់សក់​ខ្លី មិនដឹង​ថា តើ​មានរឿង​អ្វី​ឡើយ?​​(​វី​ដេ​អូ​)

គ្រាន់តែ​ខិត​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ភ្លាម អ្នកគាំទ្រ​ជា​ច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ទេ សម្រាប់​តួឯក​ស្រី​រាង​តូច​ច្រឡឹង Now tisanart ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សង្សារ​របស់​កំពូល​តារា​សម្ដែង​តួឯក​ប្រុស​វ័យក្មេង មានឈ្មោះ​ថា New Wongsakorn ដែល​ថ្មី​ៗ​នេះ តារា​ស្រី​រូប​នេះ មិនដឹង​ថា តើ​មានរឿង​អ្វី​នោះ​ទេ? នៅ​សុខ​ៗ ស្រាប់តែ​នាង​សម្រេចចិត្ត​កាត់សក់​ខ្លី ដែល​កាលពីមុន​នាង​ខំ​រក្សា​សក់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ពេល​នេះ នាង​ដាច់​ចិត្ត​ថា កាត់​ចោល​តែ​ម្ដង​។ ណាមួយ​អាកាសធាតុ ក៏​វា​មិន​អំណោយផល​នោះ​ដែរ ក្រោយ​ពេល​ជិត​ចូល​ឆ្នាំ មេឃ​កាន់តែ​ក្ដៅ​ទៅ​ៗ​។

មិនតែប៉ុណ្ណោះ តារា​ស្រី​មុខមាត់​សិច​ស៊ី​រូប​នេះ នាង​ក៏​លាប​ពណ៌​សក់​របស់​ខ្លួន​ពី​ពណ៌​ខ្មៅ​ទៅ​ជា​ពណ៌​ត្នោត​ផង​ដែរ ដោយ​មើលទៅ​ហាក់បីដូចជា​ប្លែក​មែនទែន​តែ​ម្ដង​។ រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​អ្នកគាំទ្រ ជា​ពិសេស​នារី​ៗ​នាំ​គ្នា​លើក​សរសើរ​មិន​ដាច់​ពី​មាត់​នៅ​ម៉ូ​ដ​សក់​ថ្មី​របស់​នាង ជាមួយនឹង​ការ​លេងខ្លួន​ខោជើងវែង អាវ​ខ្មៅ​ដៃខ្លី បូក​រួម​ជាមួយនឹង​រាងស្ដើង​ខ្ពស់​មើល​ពី​ជ្រុង​ណា​ក៏​មិន​ចេះ​ធុញ​នោះ​ដែរ កាន់តែ​មើល​កាន់តែ​លង់​។ ជា​ពិសេស​មើល​យូរ​ៗ​ទៅ កាន់តែ​ស្អាត អ្នក​ណា​ឃើញ​ហើយ ច្បាស់​ជា​ងាក​ក្រឡេក​មក​មើល​មិន​ដាក់​ភ្នែក​នោះ​ឡើយ​។

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ ឃើញ​ថា មុន​ពេល​មាន​អ្នក​ធ្វើ​ម៉ូ​ដ​សក់​ថ្មី​អោយ​តារា​ស្រី​រូប​នេះ មិត្ត​ប្រុស​របស់​នាង​ក៏​ចង់​ចូលរួម​ក្នុង​ការ​កាត់សក់​នេះ​ដោយ​ដៃ​ខ្លួន​ផ្ទាល់​ផង​ដែរ ដោយ​លោក​ប្រើ​ក្លី​ប​កាត់សក់​ខ្លី រហូត​ដល់​ពាក់កណ្តាល​ខ្នង​ជាមួយនឹង​ទឹកមុខ​ញញឹម​សើច​សប្បាយ​រីករាយ ហើយ​មុន​នឹង​បញ្ជូន​បន្ត​ទៅ​ជាងកាត់សក់​។ ម៉ូ​ដ​សក់​ថ្មី​សម្រាប់​តារា​ស្រី now ដោយ​មិត្ត​ប្រុស​របស់​នាង​ធ្វើការ​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ ដែល​លោក​បាន​តម្រឹម​សក់​របស់​តារា​សម្ដែង​ស្រី Now​ផង​ដែរ​។ ក្រោយ​ពី​កាត់សក់​ខ្លី​ហើយ​ភ្លាម មិន​ទុក​យូរ​តារា​ស្រី​ថៃ​រូប​នេះ នាង​ក៏​បង្ហាញ​រូបរាង​ថ្មី​របស់​ខ្លួន តាម​រយៈ​នៅ​ក្នុង​គណនី Instagram ផ្ទាល់ខ្លួន @now_tisanart ជាមួយនឹង​សារ​និយាយ​រៀបរាប់ ថែម​ទាំង​បញ្ជាក់​ដាក់ Caption បែប​នេះ​ថា «​កាត់ចិត្ត​ហើយ មិន​បាន​កាត់សក់​មុន Seeyou# ចង់​កាត់​យូរហើយ​»​។ នៅ​ពេល​កាត់​សក់​ចាស់​ចោល ហើយ​បាន​សក់​ថ្មី​មក តារា​ស្រី​រូប​នេះ​ក៏​ថត​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​សក់​វែង​មិន​ទាន់​កាត់ ជាមួយនឹង​សក់​ខ្លី​ដែល​កាត់​រួច នៅ​ក្នុង​គណនី Tik Tok របស់​ខ្លួន​។

ក្រោយ​ពេលធ្វើការ​បង្ហោះ​វី​ដេ​អូ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​ហ្វេ​ន​ៗ​មិន​តិច​នាក់​នោះ​ឡើយ​នាំ​គ្នា​ចូល​ទៅ​ខ​មិន​សរសើរ​គ្រប់​ៗ​គ្នា​ថា «​ឡូយ​ម្ល៉េះ​នឹង​បងស្រី ពេល​កាត់សក់​ខ្លី​ដូច្នេះ​ទៅ ពិតជា​ប្លែក​ខ្លាំង​មែនទែន​» «​គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់​អាយ​ដល​របស់ខ្ញុំ​អើយ កាល​នៅ​សក់​វែង​ក៏​ស្អាត ដល់​ពេល​កាត់សក់​ខ្លី​ហើយ​រឹតតែ​ស្រស់​ស្អាត​ទៀត មើល​ពី​ជ្រុង​ខាង​ណា​ក៏​មិន​ចេះ​ធុញ​នោះ​ដែរ​»​។

អ្នកខ្លះ​ទៀត​ក៏​បញ្ចេញមតិ​ដូច្នេះ​ថា «​មិន​ត្រឹមតែ​ជា​កំពូល​តារា​សម្ដែង​ស្រី​ដ៏​មាន​ស្នាដៃ និង​ទេព​កោសល្យ​តែ​មួយ​មុខ​នោះ​ទេ បើ​និយាយ​អំពី​រូបរាង​សម្រស់​ចរិត​វិញ ក៏​គួរ​អោយ​ស្រលាញ់​ដែរ រួសរាយ​រាក់ទាក់ មិន​ចេះ​រឹក ទៅ​ណា​កន្លែង​ណា​ក៏​មិន​ដែល​ធ្វើ​អោយ​ហ្វេ​ន​ៗ​ខកបំណង​ចំពោះ​គាត់​នោះ​ដែរ ស្រលាញ់​ត្រង់​នឹង​តែ​ម្ដង​»​។

ចំណែក​មួយ​ចំនួន​ទៀត​ក៏​ពោល​ថា «​ខ្ញុំ​មិន​ចេះ​តែ​និយាយ​យ៉ាង​មិច​នោះ​ទេ ពេល​ដែល​បងស្រី​កាត់សក់​ខ្លី​អ​ញ្ចឹ​ង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា ស្អាត​ប្លែក​ខុស​ពី​មុន​ឆ្ងាយ​ខ្លាំង​ណាស់ ដូច​មនុស្ស​ពីរ​ផ្សេង​គ្នា​ណាស់​» «​អាយ​ដល​របស់ខ្ញុំ​ចេញ​មក​ម្ដងនេះ រៀង​ហិល​បន្តិច​ហើយ បើ​មិន​ប្លែក​មិន​ឡូយ មិនមែន​បងស្រី Now នោះ​ទេ និយាយ​មែន​» «​មនុស្ស​ស្អាត ទោះបី​ធ្វើ​ម៉ូ​ដ​សក់​បែប​ណា​ក៏​នៅ​តែ​ស្អាត​» «​ប្តូរ​រូបរាង​មក​ជា​ស្រី​ស្អាត​វិញ​ម្តង​ហើយ កាលពីមុន​ស្អាត​បែប​សុភាព​នារី តែ​ពេល​នេះ​មក​បែប​ហិល​ៗ» «​ស្អាត​ខ្លាំង​ណាស់​បងស្រី ទាំង​ទម្រង់​មុខ ដងខ្លួន ហិល​ខ្លាំង​ញាក់​សាហា​.​វ ប្តូរ​រូបរាង​ទៅ​ដូច​ម៉ូ​ដែល​ម្ល៉េះ​។ សាក​សម​សម្រាប់​អាកាសធាតុ​ក្តៅ​បែប​នេះ​ផង ព្រោះ​អី​មេឃ​ហាក់ដូចជា​ក្ដៅ​ខ្លាំង​ណាស់ កាត់​អោយ​អស់​ៗ​បែប​នឹង​ក៏​ល្អ​ដែរ វា​មិនរ​ញេ​រ​ញៃ​» «​ស្រួល​កក់សក់​ខ្លាំង​ណាស់​អាយ​ដល​អើយ ពេល​សក់​ខ្លី​បែប​នេះនោះ ខ្ញុំ​ចង់​កាត់​ដូច​បង​ដែរ ព្រោះ​អី​ប៉ុន្មាន​ថ្ងៃនេះ មាន​អារម្មណ៍​ថា មេឃ​ក្ដៅ​ហួតហែង​តែ​ម្ដង​ហើយ ចេះ​ឆេះ​ហើយ​ម្ដង​ៗ បើ​អត់​ងូតទឹក​ទៀត​ដឹង​តែ​បែកញើស​ពេញ​ខ្លួន​ម៉​ង ណាមួយ​ជិត​ចូល​ឆ្នាំ​ផង ចង់​តែងខ្លួន​អោយ​បាន​ស្អាត​ម្ដង កុំអោយ​វា​ដដែល​ៗ​ពេក​» «​កាត់សក់​ខ្លី​តែ​ប៉ុណ្ណេះ បងប្រុស​ដឹង​តែ​ស្រលាញ់​ដកចិត្ត​ពី​ចែ​លែង​រួច​ហើយ​»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments