Friday, June 2, 2023
Google search engine
Homeព័ត៌មានសិល្បៈស្រី​ស្អាត លីវ ជី​លី រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​​ក្លាយជា​ម្ចាស់​មកុដ(​វី​ដេ​អូ​)

ស្រី​ស្អាត លីវ ជី​លី រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​​ក្លាយជា​ម្ចាស់​មកុដ(​វី​ដេ​អូ​)

ភ្នំពេញ ៖ ថ្មី​ៗ​នេះ អតីត​បវរកញ្ញា Miss Grand Cambodai 2020 លីវ ជី​លី ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​មានការ​ត្រេកអរ និង​សប្បាយ​រីករាយ​ជា​ខ្លាំង ព្រោះតែ​នាង​អាច​រក្សា​កិត្តិយស​សំខាន់ ដែល​អាច​គ្រង​មកុដ​ពី​កម្មវិធី​ប្រកួត​មកុដ Miss Supranational Camboda2023 បាន​សម្រេច​។ ហើយ​ធ្វើ​ឱ្យ​ម្នាក់​ៗ​បុក​ពោះ​ផង​ដែរ ដ្បិតតែ​ស្រី​ស្អាត ជី​លី ធ្លាប់​ជា​បវរកញ្ញា ស្គាល់​ឆាក​ប្រកួត​និង​ឡើង​បង្ហាញ​រាង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឃើញ​ថា នោះ​ជា​អ្វី​ដែល​ថ្មី និង​ត្រូវ​ប្រើ​តិច​និ​ច​ថ្មី​ប្រកួតប្រជែង​ចំណេះដឹង​គេឯង​ដែល​មាន​សមត្ថភាព​មិន​ចាញ់​គ្នា​នោះ​ឡើយ​។

ប៉ុន្តែ​មួយ​ចំនួន​ទៀត ហាក់​មានការ​ខកចិត្ត និង​សម្ដែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ទៅ​លើ​កម្មវិធី Miss Supranational Cambodia គ្រប់​ៗ​គ្នា​តែ​ម្ដង​។

មិន​ទុក​យូរ ក្រោយ​ឃើញ​អតីត Miss Grand Cambodai 2020 ស្រី​ស្អាត លីវ ជី​លី អាច​គ្រង​មកុដ​ពី​កម្មវិធី​ប្រកួត​មកុដ Miss Supranational Camboda2023 បាន​សម្រេច ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​រាល់គ្នា​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ បន្ទាប់​ពី​ឃើញ​ជ័យជម្នះ​របស់​កញ្ញា លីវ ជី​លី នៅ​ក្នុង​ការ​ប្រកួត Miss Supranational Cambodia ឆ្នាំ​២០២៣ ចប់​សព្វគ្រប់​រួច​មក ក៏​ឃើញ​មានការ​បញ្ចេញមតិ​ពី​មហាជន​ជា​ច្រើន​ហូរហែ និយាយ​មិន​ឈប់​នៅ​លើ​បណ្តាញ​សង្គម ដោយ​មាន​មតិ​រិះគន់​ប្រតិកម្ម​ឥត​ឈប់​ឈរ លើក​ឡើង​ពី​មួយ​ទៅ​មួយ​ត​ៗ​គ្នា​យ៉ាង​ចាស់ដៃ និង​មតិ​មិន​ពេញ​ចិត្តជា​ច្រើន​បាន​សម្រុក​ខ​មិន​វែកញែក​ខឹងសម្បារ​ទៅ​លើ​តំណែង​មួយ​នេះ​របស់​បវរកញ្ញា​រូប​នេះ​។

ដោយ​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើក​ឡើង​ថា «​ខ្ញុំ​អត់​យល់​នោះ​ទេ មិច​បាន​មិន​អោយ​អ្នក​ថ្មី​ៗ​ជាប់​អ​ញ្ចឹ​ង មិនដឹង​ថា កម្មវិធី​នេះ​ជា​កម្មវិធី​អ្វី​នោះ​ទេ​» «​ជី​លី មិនមែន​មិនល្អ​ទេ តែ​ចង់បាន​អ្នក​ថ្មី​ហើយ​ប្លែក​ទៅ​អន្តរជាតិ​» «​មិនមែន​រិះគន់​ទេ តែ​ឈុត​បង​លី អត់​សម best សោះ​»​។ អ្នកខ្លះ​ទៀត​ក៏​បាន​និយាយ​បញ្ចេញមតិ​ថា «​ខំ​ចាំ​មើល​ទាំង​អត់ងងុយ ចុង​ក្រោយ​អ្នក​បាន​មកុដ​ទៅ​ជា លីវ ជី​លី ទៅ​វិញ គួរ​អោយ​អស់សំណើច​ខ្លាំង​ណាស់​លោក​អើយ អ្នក​ថ្មី​ៗ​មានចំណេះ​ដឹង ពូកែ​ៗ​ប្រហែលជា​មិន​អាច​មាន​សមត្ថភាព​ជាប់​ទេ​មើលទៅ បានជា​អោយ​តែ​អ្នក​ចាស់​ជាប់​បែប​នេះនោះ​» «​យូរ​ៗ​ទៅ ដូច​ស៊ី​ខ្សែលើ​យ៉ាងម៉េច​មិនដឹង​នោះ​ទេ អស់​អារម្មណ៍​មើល​ហើយ បើ​វល់​ៗ​ដូច្នេះ​នោះ កាន់តែ​យូរ​ៗ​ទៅ​អ្នក​ថ្មី​ៗ​ចូល​ប្រកួត​អត់​តែ​ប្រយោជន៍​»​។

ហ្វេ​ន​ៗ​ឯទៀត​ក៏​បាន​ដាក់​ចំ​ៗ​ថា «​ខ្ញុំ​សូម​បញ្ចេញយោបល់​ប​ន្តិ​ទៅ​ចុះ មិនមែន​ថា មិន​ចង់អោយ​បង លីវ ជី​លី ជាប់​មកុដ​នោះ​ទេ តែ​នេះ​វា​ហាក់បីដូចជា​ហួសហេតុ​ពេក របស់​ល្អ​ៗ ថ្មី​ៗ ហេតុ​អ្វី​មិន​អោយ​គ្នា​មានឱកាស​បាន​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លះ​ផង​ទៅ? បើ​គិតតែ​អោយ​អ្នក​ចាស់​ជាប់ អ្នក​ក្រោយ​ៗ​មក​ប្រកួត​ទៀត មិនបាច់​អោយ​ប្រកួត​ទេ​»​។ «​អ្នក​ណា​ជាប់​ក៏​ពួក​គាត់​តំណាង​អោយ​ប្រទេស​កម្ពុជា​យើង​ដែរ ចឹ​ង​ពួក​យើង​គាំទ្រ​ទាំងអស់​» «​គាត់​ស្អាត​សាក​សម​មាន​ទាំង​សម្រស់ កម្ពស់ ក្លាហាន ទោះ​ជាប់​ដោយសារ​ខ្សែ​ក៏​មិន​បញ្ហា​! បើ​ជាប់​ដោយសារ​ខ្សែ ហើយ​អត់​ស្អាត​ទៀត បាន​គេ​រិះគន់​»​។

ចំណែក​ខ្លះ​ទៀត​ក៏​បាន​ពន្យល់​ថា «​ឈប់​នាំ​គ្នា​ថាអោយ​គាត់​ទៀត​ទៅ គាត់​ក៏​មិន​អន់​នោះ​ដែរ កាលពីមុន​បើ​គ្មាន​វត្តមាន​គាត់ ក៏​អ្នក​ទាំងអស់​គ្នា​មិន​ស្គាល់​កម្មវិធី​ប្រឡង​នោះ​ដែរ ដូចនេះ​ហើយ​សូម​បើក​ចិត្ត​អោយ​ទូលាយ កុំ​ចិត្តចង្អៀត​ពេក​អី កម្មវិធី​មាន​រហូត​តើ មិនមែន​មាន​តែ​ម្ដង​អី​ណា​»​។

សូម​ជំរាប​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុង​ការ​ប្រកួត Miss Supranational Cambodia ឆ្នាំ​២០២៣ រក​ឃើញ​បរ​វ​កញ្ញា​ដែល​គ្រង​មកុដ​ហើយ គឺ​បាន​ទៅ​លើ​បវរកញ្ញា លីវ ជី​លី តំណាង​ឱ្យ​ខេត្តកំពង់ធំ ដែល​ឈ្នះ​មកុដ​បវរកញ្ញា Miss Supranational Cambodia ឆ្នាំ​២០២៣ ដើម្បី​ឡើង​ប្រកួត​បន្ត​នៅ​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​បវរកញ្ញា​កម្ពុជា​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments