ជារឿងគួរអោយភ្ញាក់ផ្អើលទៀតហើយ ក្រោយពី Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង Justin Bieber មានបញ្ហាជាមួយនឹង Selena Gomez ពាក់ព័ន្ធនឹងរឿងចិញ្ចើមរួចមក ពេលនេះនាងបានទាក់ទង Selena Gomez សុំអោយជួយរូបនាង បន្ទាប់ពីនាងរងការគំរា.មកំហែង និងការស្អប់ខ្ពើមពីបណ្តាញសង្គម។
មហាជនភាគច្រើនធ្លាប់បានដឹងហើយអំពីភាពចម្រូងចម្រាស់របស់តារាចម្រៀងស្រីដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក នោះគឺ Selena Gomez ជាមួយនឹងភរិយារបស់អតីតមិត្តប្រុសរបស់នាង Justin Bieber នោះគឺ Hailey Bieber ដោយសារតែរឿងរ៉ាវស្នេហាត្រីកោណ និងបញ្ហាផ្សេងៗទៀតរវាងអ្នកទាំង៣។
ជាការពិតណាស់ អ្វីៗត្រូវបានបញ្ចប់ទៅវិញ ចាប់តាំងពីពេលដែលឮដំណឹងថា Justin Bieber និងតារាម៉ូដែលស្រី Hailey Baldwin បានប្រកាសរៀបការនឹងគ្នាកាលពីចុងឆ្នាំ២០១៨។ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ បានចាប់ផ្តើមម្តងទៀត បន្ទាប់ពីសេដ្ឋីនីវ័យក្មេង Kylie Jenner និង Hailey Bieber បានធ្វើការចំអកទៅលើរូបសម្រស់របស់ Selena ដោយផ្តើមពីការ post របស់ selena នៅក្នុងបណ្តាញសង្គម Tiktok ពាក់ព័ន្ធនឹងរឿងចិញ្ចើមរបស់នាង។ ដោយនាងបាននិយាយថា «នាងបានកោចិញ្ចើមជ្រុល វាធ្វើអោយនាងមិនស្អាត» លុះ៣ម៉ោងក្រោយមក ស្រាប់តែ Kylie បានយករឿងនេះទៅធ្វើជាប្រធានបទស៊ីត្រាវជាមួយនឹង Hailey និងបង្ហោះរូបចិញ្ចើមរបស់គេនៅបណ្តាញសង្គម Instagram ក្នុងន័យបញ្ចើចបញ្ចើសើចចំអកទៅលើ Selena Gomez ។
ពេលនោះ ស្រាប់តែអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក នាំគ្នាផ្ទុះប្រតិកម្មជាមួយនឹងទង្វើដ៏ល្ងង់ខ្លៅរបស់តារាស្រីទាំង២រូបនេះ ដោយសារទង្វើទាំងអស់នេះជាទង្វើប្រមា.ថ ម៉ាក់ងា.យទៅលើរូបរាងអ្នកដទៃ។ ក្នុងនោះ Hailey Bieber និង Kylie Jenner បានបាត់បង់អ្នកតាមដាន រហូតជិតមួយលាននាក់រៀងៗខ្លួន បន្ទាប់ពីអាកប្បកិរិយាអវិជ្ជមានរបស់ពួកគេចំពោះ Selena ។ ចំណែកឯ Selena Gomez វិញ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង Instagram ដែលមានចំនួន Follower រហូតដល់ 404M និងជាជាតារាស្រីដែលមានអ្នកគាំទ្រច្រើនជាងគេបំផុតនៅលើពិភពលោក។
ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលថែមទៀតនោះ បន្ទាប់ពីម៉ាក់ងា.យទៅលើ Selena រួចមក Hailey បានទទួលរងនូវការគំរា.មកំហែងជាច្រើនពីបណ្តាញសង្គម ព្រមទាំងការជេរប្រមា.ថដល់រូបនាងយ៉ាងច្រើន រហូតធ្វើអោយ Hailey អត់ទ្រាំពុំបាន ហើយនាងក៏បានទាក់ទងទៅ Selena Gomez សុំការជួយ និងបញ្ឃប់សកម្មភាពទាំងអស់នោះ។
មិនចាំយូរ Selena ក៏បានផុសនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយសុំអោយបញ្ឃប់ទង្វើទាំងអស់នោះទៅកាន់ Hailey នាងនិយាយទៀតថា «គ្មានអ្នកណាម្នាក់ គួរជួបប្រទះនឹងការស្អប់ ឬការគំរា.មកំហែងឡើយ»។ មិនចាំយូរ Hailey Bieber ក៏បានផុសនៅក្នុងបណ្តាញសង្គមតបវិញថា «នឹងពិតជា អគុណយ៉ាងខ្លាំងទៅកាន់ Selena ដែលបានជួយរូបនាង និងបានបញ្ឃប់សកម្មភាពទាំងអស់នោះ» ហើយពួកគេទាំងពីរនាក់ក៏បាន Follow គ្នាទៅវិញទៅមកផងដែរ។
បន្ទាប់ពីរឿងរ៉ាវបានបញ្ចប់ មហាជននាំគ្នាសរសើរទៅកាន់ទឹកចិត្តរបស់ Selena ក្នុងការអភ័យទោស មិនប្រកាន់ច្រើន ព្រមទាំងជួយទៅដល់បុគ្គលដែលធ្លាប់ប៉ះពាល់ដល់រូបនាងថែមទៀត នេះបានសមជា Queen របស់អ្នកគាំទ្រ។ មតិខ្លះទៀតបានលើកទ្បើងថា «វាពិតជាមិនយុត្តិធម៌ទេ សម្រាប់ Hailey ព្រោះកាលពីពេលរិះគន់គេ មានគ្នាដល់ទៅ២នាក់ ជាមួយ Kylie jernner តែបែរជាមានតែ Hailey ម្នាក់ ដែលត្រូវបានគេស្អប់ខ្ពើម»។
សូមបញ្ជាក់ផងដែរថា Selena Gomez ជាស្ត្រីដែលរឹងមាំ និងក្លាហាន អ្នកគាំទ្រជុំវិញពិភពលោក ពិតជាមានមោទនភាពចំពោះនាងណាស់ ហើយនាងតែងតែលើកទឹកចិត្តស្ត្រី នាងស្អប់ការរើសអើង ហើយនាងក៏មិនចូលចិត្តស្រី្តដែលមើលងា.យស្រី្តគ្នាឯងនោះទេ។