ភ្នំពេញ ៖ ពេលនេះបានដឹងការពិតហើយ ក្រោយពេលប្រទះឃើញប៉ុន្មានថ្ងៃមកនេះ មានមហាជនជាច្រើនចេញមុខមកធ្វើការរិះគន់ និងនាំគ្នាសម្រុកចូលទៅនិយាយវែកញែកជាហូរហែមិនឈប់ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលបានកើតឡើងនៅការប្រគំតន្ត្រីមួយនៅឯខេត្តបាត់ដំបង ចំពោះកាមេរ៉ាមេនម្នាក់ ដែលបានថយក្រោយខ្លាំងពេក ភ្លេចងាកក្រោយ ក៏បានធ្លាក់ពីលើឆាក។ មិនតែប៉ុណ្ណោះ ក៏ឃើញថា ហាក់កំពុងតែក្លាយទៅជាប្រធានបទមួយ មានការបញ្ចេញមតិយ៉ាងព្រោងព្រាតពាសពេញបណ្ដាញទំនាក់ទំនងសង្គម Tik Tok និងហ្វេសប៊ុក សំដៅមកមើលតារាចម្រៀងប្រុស គូម៉ា យ៉ាងចាស់ដៃតែម្ដង។
បន្ទាប់ពីតារាប្រុសរូបនេះ បានឈរច្រៀងធ្វើមិនដឹង មិនខ្វល់ខ្វាយពីអ្វីដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនទាំងអស់ ខណៈពេលដែលក្រុមការងារបានធ្លាក់ពីលើឆាក តែនៅថ្ងៃកើតហេតុភ្លាមៗនោះដែរ ពេលត្រឡប់មកវិញ តារាចម្រៀងប្រុសរូបនេះក៏បានចេញមុខមកនិយាយបកស្រាយនៅក្នុងគណនី Tik Tok របស់ខ្លួន និងបានយកទៅបង្ហោះបន្តនៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកផងដែរ។
គេងមិនលក់បកមិនល្ហើយ នៅពេលបានឃើញមានពុកម៉ែបងប្អូនមួយចំនួនហាក់មិនយល់អំពីព្រឹត្តិការណ៍រួចមក ស្រាប់តែពេលនេះ បុរសម្នាក់ដែលគ្រប់គ្នាបានស្គាល់ ដែលត្រូវជាអ្នកកាន់កាមេរ៉ាធ្លាក់ពីលើឆាកនោះ ក៏បានចេញមុខមកនិយាយបកស្រាយចូលទៅខមិននៅក្នុងវីដេអូរបស់គូម៉ា អោយកាន់តែច្បាស់ និងបានបង្ហើបប្រាប់ចំៗបែបនេះថា « ខ្ញុំបាទជា Camera man ដែលធ្លាក់ពីលើឆាកហ្នឹង។ ខ្ញុំអត់អីទេបងប្អូន គ្រាន់តែនៅចុកកន្លែងដែលត្រូវតិចតួចទេ។ បងប្អូនកុំបន្ទោសបង គូម៉ា អី។ ទាំងខ្ញុំ និងក្រុមការងារ និងបង គូម៉ា នឹកស្មានមិនដល់ ស្រមៃមិនឃើញទេថា តើមានរឿងបែបហ្នឹងកើតឡើង?។ ហើយពេលដែលធ្លាក់ហ្នឹង ក្រុមការងារគាត់បានមកជួយខ្ញុំទាន់ពេលវេលា រួចហើយបង គូម៉ា ច្រៀងចប់ភ្លាម គាត់ក៏បានមកមើលខ្ញុំភ្លាម សួរសុខទុក្ខខ្ញុំ រួចគាត់ទៅប្ដូរសម្លៀកបំពាក់ រួចក៏មកមើលខ្ញុំម្ដងទៀត ហើយគាត់ក៏បានជូនថវិកាដល់ខ្ញុំផងដែរ។ សូមអគុណបងប្អូនទាំងអស់ដែលបានខមិនព្រួយបារម្ភ និងការអាណិតស្រឡាញ់មកខ្ញុំ! បង គូម៉ា គាត់ពិតជាចិត្តល្អណាស់ (idol Kuma)»។
បន្ទាប់មក តារាចម្រៀងប្រុស គូម៉ា ក៏បានបង្ហោះសារសំឡេង និងសារសរសេរប៉ុន្មានឃ្លាដែលកាមេរ៉ាមេនរូបនោះ បាននិយាយអោយពុកម៉ែបងប្អូនបានដឹង ថែមទាំងភ្ជាប់ជាមួយ Captionបែបនេះថា «អគុណបងប្អូនដែលបារម្ភ ចង់ដឹងពីសុខទុក្ខ camera man ដែលបានជួបហេតុការណ៍ធ្លាក់ពីឆាក។ មកដល់ពេលនេះ គាត់មិនមានបញ្ហាអីធ្ងន់ធ្ងរនោះទេ ហើយបងប្អូនអាចមកស្ដាប់ហេតុផល ក៏ដូចជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងថ្ងៃ នៃការប្រគំតន្ត្រីពីមាត់ផ្ទាល់របស់ប្អូន camera man បាន»។
ក្រោយបានឃើញដូច្នេះភ្លាម ក៏មានអ្នកគាំទ្រដែលតែងតែស្រលាញ់ចូលចិត្តរូបលោកបាននាំគ្នាចូលទៅខមិនគ្រប់ៗគ្នាថា «សរសើរ និងគោរពបងណាស់ ដែលទប់អារម្មណ៍ និងមិនធ្វើអោយភ្ញាក់ផ្អើល បងជា Idol សម្រាប់ប្អូនតាំងពីប្អូននៅអនុវិទ្យាល័យ បងជាមនុស្សគួរអោយ គោរពស្រលាញ់ខ្លាំងណាស់សម្រាប់ញុម I Love You My idol បានឃើញបងផ្ទាល់សប្បាយចិត្តណាស់ ញុមអ្នកខេត្តបាត់ដំបង សូមបងទទួលយកក្តីគោរពស្រលាញ់ពីញុមផងបងប្រុស»។
នកខ្លះទៀតក៏បានបញ្ចេញមតិថា «មិនមែនកំហុសបងទេ តែមនុស្សសម័យនេះ ពូកែខាងតែស្ករ ជាន់ពន្លិចតារាក្នុងស្រុក គ្រោះថ្នាក់ចៃដន្យទៅបន្ទោសអ្នកច្រៀងលើឆាក»។ មួយចំនួនទៀតបានលើកឡើងថា «ខ្ញុំមិនយល់ទេ ហេតុអ្វីបុគ្គលមួយចំនួនដាក់កំហុសទៅលើបងគូម៉ា ថា ឃើញកាមេរ៉ាមែន ធ្លាក់ហើយមិនជួយលើក ទាំងដែលពួកគាត់កំពុងតែបំពេញកាតព្វកិច្ចរៀងៗខ្លួន? កំហុសគឺមកពី Camera men មិនប្រយ័ត្នដោយខ្លួនឯង» «បើយើងឃើញមនុស្សម្នាក់ធ្លាក់ចឹង ការតក់ស្លុត ការព្រួយបារម្ភតែងតែមានហើយ ប៉ុន្តែយើងក៏មានកាតព្វកិច្ចនៅជាប់ខ្លួន យើងមិនចេះតែបញ្ឈប់ផ្តេសផ្តាសនោះទេ»។ កោះសន្តិភាព