Tuesday, September 26, 2023
Google search engine
Homeព័ត៌មានសិល្បៈមិន​រួចខ្លួន​ទេ​! Send មិន​ទទួលយក​ការ​ខូចខាត តែ​សុំ​កាត់ទោស​លោកស្រី Phanida ម្ដាយ​Tangmo វិញ

មិន​រួចខ្លួន​ទេ​! Send មិន​ទទួលយក​ការ​ខូចខាត តែ​សុំ​កាត់ទោស​លោកស្រី Phanida ម្ដាយ​Tangmo វិញ

នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល លោក Pornsak Wiphasarpanon មេធាវី​ផ្ទាល់ខ្លួន​របស់​ជនជាប់ចោទ​ដែល​មានឈ្មោះ​ថា Sand Wisaphat Manomairat ដែល​គ្រប់​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ចុងចោទ​ម្នាក់ និង​ត្រូវជា​មិត្ត​ដែល​ស្ថិត​នៅ​រួម​ទូក​ក្នុង​ថ្ងៃ​កើតហេតុ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មរណភាព​របស់​តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ Tangmo Nida បាន​ចូលខ្លួន​មក​កាន់​តុលាការខេត្ត Nonthaburi ។

បន្ទាប់​ពី​មានការ​អនុញ្ញាត​ពី​ជនជាប់ចោទ send បន្ត​ផ្ទាល់​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​នៅ​រឿង​ដែល​​លោកស្រី Phanida បាន​និយាយ និង​ផ្ដល់​នៅ​ព័ត៌មាន​មិន​ពិត​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​។ ដោយ​នាង​បាន​ប្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​កាត់ទោស​លោកស្រី Panida Sirayutyothin នៅ​ក្នុង​រឿង​ទាំង​អស់នេះ និង​ព្រ​មា​.​ន​មិន​អោយ​រួចខ្លួន​នោះ​ឡើយ​។

ដោយ​កាលពី​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃមុន ម្តាយ​របស់​តារា​សម្ដែង​ស្រី Tangmo Nida បាន​ចេញ​មុខ​មក​និយាយ​ខ្ទេច​គ្មាន​សល់​ពាក់ព័ន្ធ​ទៅ​នឹង​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​រក​ឃើញ និង​បាន​ប្តឹង​ពី​បទ​បរិ​.​ហារ​កេរ្តិ៍​ជាមួយ​ការ​ផ្សាយពាណិជ្ជកម្ម​អោយ​អ្នក​រាល់គ្នា​បានដឹង​។ បន្ទាប់​ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣​កន្លង​មក​។ ដោយនៅ​សុខ​ៗ លោកស្រី Panida និង​ក្រុម​មេធាវី​ផ្ទាល់ខ្លួន​បាន​នាំ​យក​ឯកសារ​លម្អិត​ដែល​មាន​ភស្តុ​តាង​ថ្មី​ៗ​បន្តបន្ទាប់​ជា​ឯកសារ​រូបភាព និង​ឯកសារ​សំឡេង​នៃ​ការ​សន្ទនា​រវាង​មនុស្ស​នៅ​លើ​ទូក និង​អ្នកបើកបរ​។

មិនតែប៉ុណ្ណោះ លោកស្រី​ថែម​ទាំង​បាន​និយាយ​ប្រកាស​ក្ដែ​ង​ៗ​អះអាង​ថា «​អាច​ស្តារ​យក​វិញ​ទម្រាំ​តែ​បាន ឯកសារ​អូ​ឌី​យ៉ូ​ដែល​ត្រូវ​បាន​លុប​ដោយ​មនុស្ស​ព្យាបា​.​ទ មនុស្ស​អាក្រក់ ពេល​នេះ​បាន​រក​ឃើញ​នៅ​រូបភាព​ខ្លះ​ៗ​ទៀត​ហើយ​។

ទន្ទឹម​នឹង​នោះ រួម​ជាមួយនឹង​ការ​ផ្តល់​នៅ​បទ​សម្ភាសន៍​ចម្លើយ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​វិធី​បង្ខូច​កេរ្តិ៍ឈ្មោះ​អតិថិជន​របស់​ពួក​គេ​។ ក្រោយ​ពី​ជនជាប់ចោទ​ដែល​ពាក់ព័ន្ធ Send Wisaphat នាង​បាន​ប្រទះ​ឃើញ​ព័ត៌មាន និង​កិច្ច​សម្ភាសន៍​របស់​លោកស្រី​។ ដូច្នេះ​ហើយ​បានជា​នាង​ចាត់​ឱ្យ​មេធាវី​របស់​នាង​នាំ​យក និង​ប្រមូល​ភស្តុ​តាង ព្រមទាំង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ព្រហ្មទណ្ឌ​អោយ​ខាន​តែ​បាន​ទៅ​លើ​លោកស្រី Phanida ម្ដាយ​របស់​តារា​សម្ដែង​ស្រី Tangmo Nida និង​នៅ​ជន​ដែល​ចូលរួម​សម្ភាសន៍​ក្នុង​ថ្ងៃ​នោះ​សរុប​ចំនួន​៣​នាក់​។

ហើយ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់ និង​ស្ទើរតែ​មិន​ចង់​ជឿ​ជាង​នេះ​ទៅ​ទៀត​នោះ នាង​បាន​ប្រាប់​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​មិន​ចង់​ទាមទារ​យក​សំណង​អ្វី​ទាំង​អស់នោះ​ឡើយ​។ តែ​នាង​ចង់​កាត់ទោស​លោកស្រី Phanida អោយ​ដល់ទី​បញ្ចប់​តែ​ម្ដង​។ ដោយ​តុលាការខេត្ត Nonthaburi បាន​បើក​សវនាការ​លើ​ដីកា​សម្រេច​នៅ​ថ្ងៃ​ទី​២២ ខែឧសភា វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​។

លោក​មេធាវី ផ​ន ស័ក្តិ បាន​បង្ហើប​ឲ្យ​ដឹង​ដូច្នេះ​ថា «​បណ្តឹង​បរិ​.​ហារ​កេរ្តិ៍​រួម​ដែល​បាន​ដាក់​ដោយ​ផ្ទាល់​នៅ​ថ្ងៃនេះ​។ វា​ជា​ករណី​ខុស​ពី​កូនក្តី​របស់​នាង គឺ send Wisaphat ដែល​នឹង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​រហូត​​ដល់​ទៅ ៤០,៨ លាន​បាត ពី​អ្នកស្រី ផា​នី​ដា ព្រោះ​លោកស្រី​បាន​បង្កើត​ព័ត៌មាន​មិន​ពិត និយាយ​​បំ​ភ្លើ​ស​ខុស​ពី​ការ​ពិត​ទាំងស្រុង​។ ដូច្នេះ​ហើយ ទើប​ធ្វើ​អោយ​នាង​ទ្រាំ​លែង​បាន ក៏​ចេញ​មុខ​មក​និយាយ​វិញ​តែ​ម្ដង​ទៅ ពីព្រោះ​បានដឹង​ទុកជា​មុន​ទៅ​ហើយ​ថា នៅ​ក្នុង​ករណី​នោះ​នឹង​ត្រូវ​ប្តឹង​មក​វិញ​។ បន្ទាប់​ពី​កន្លង​មក លោកស្រី ផា​ន់ នី​ដា និង​លោក អៀ ចរិយា បាន​ប្តឹង​កូនក្តី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ថា ជា​អំពើ​ឃា​.​ត​កម្ម ហើយ​មាន​ជាប់​ពាក់ព័ន្ធ មុន​ពេល​ក្រោយមក អ្នកស្រី ផា​ន់ នី​ដា ក៏​បាន​ប្ដឹង Send ម្ដង​។ រហូត​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​អតិថិជន ដោយ​ក្នុង​នោះ​បណ្តឹងទាមទារ​សំណង​ខូចខាត​ផ្នែក​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ប្រមូល​ភស្តុ​តាង ដើម្បី​កាត់ទោស​បន្ត​ផង​ដែរ​។

ពេល​បានឃើញ​ជនជាប់ចោទ Send ចេញ​មុខ​មក​និយាយ​បញ្ជាក់​បែប​នេះ​ហើយ មិន​ទុក​យូរ ក៏​មាន​មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម Internet មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​ប្ដឹង​បក​វិញ​ទៅ​អោយ​សម​មុខ​ហើយ អត់​កាន់ជើង​នោះ​ទេ ប្ដឹង​គេ​ទាមទារ​សំណង​២​នាក់​មិន​គ្រប់គ្រាន់ អី​ឡូ​វ​មក​ប្ដឹង​គេ​ម្នាក់​ទៀត ព្រោះតែ​ចង់បាន​លុយ​» «​យ៉ាងម៉េច​ដែរ ពេល​នេះ​គេ​ប្ដឹង​បក​វិញ លើក​ក្រោយ​អោយ​រៀង កុំ​ចេះ​តែ​ហ៊ាន​ផ្ដេសផ្ដាស​អោយ​សោះ​»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments