Wednesday, November 29, 2023
Google search engine
Homeព័ត៌មានសិល្បៈកក្កដា សុ​ភ័​ណ្ឌ ទម្លាយ​ថា ខ្លួន​នឹង​កែ​ភេ​.​ទ​ឱ្យ​ដូច​មនុស្ស​ស្រី​នា​ពេល​ឆាប់​ៗ​នេះ​ហើយ

កក្កដា សុ​ភ័​ណ្ឌ ទម្លាយ​ថា ខ្លួន​នឹង​កែ​ភេ​.​ទ​ឱ្យ​ដូច​មនុស្ស​ស្រី​នា​ពេល​ឆាប់​ៗ​នេះ​ហើយ

ភ្នំពេញ ៖ តារា​ហ្វេ​ស​ប៊ុ​ក ដែល​ពោរពេញ​ទៅ​ដោយ​ប្រជាប្រិយភាព កក្កដា សុ​ភ័​ណ្ឌ ហាក់​កាន់តែ​មាន​យីអ៊ុន​ជាមួយ​អាជីព​សិល្បៈ​របស់​ខ្លួន ក្រោយ​ពី​តារា​រូប​នេះ បាន​កែ​បន្ថែម​ដើមទ្រូង សម្រក​រូង​រាង​អោយ​ដូច​ជា​មនុស្ស​ស្រី​ពិតប្រាកដ​។

លើស​ពី​នេះ អ្វី​ដែល​ធ្វើ​អោយ​តារា​រូប​នេះ​ទទួល​បាន​ភាព​លេចធ្លោ​បន្ថែម​នោះ គឺ​ការ​ប្រឡង​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កាលពី​ពេល​កន្លង​ទៅ ដោយ កក្កដា សុ​ភ័​ណ្ឌ កាន់តែ​លេចធ្លោ​ដែល​អាច​ឈាន​ជើង​ដល់ Top 8 ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣​នេះ​។

ជា​ការ​សម្គាល់ បើ​ទោះបីជា​តារា​រូប​នេះ​កន្លង​មក ធ្លាប់​រង​ការ​រិះគន់ និង​ការ​សរសើរ​ទាក់ទង​ជាមួយនឹង​ការ​កែ​នេះ​ក៏​ដោយ ក៏​តារា​ហ្វេ​ស​ប៊ុ​ក​រូប​នេះ នៅ​តែ​បន្ត​ក្តី​ស្រ​ម៉ៃ ដោយ​ការ​កែ​ភេ​.​ទ​បន្ត​អោយ​ដូច​ជា​មនុស្ស​ស្រី និង​ការ​សម្រេច​ក្តី​បំណង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៣​នេះ​។

ប្រាកដ​ណាស់ ទាក់ទង​ជាមួយ​ការ​កែ​ភេ​.​ទ​នេះ​ផ្ទាល់ ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​ពិតជា​ចង់​ជ្រាប​ហើយ​ថា កក្កដា សុ​ភ័​ណ្ឌ នឹង​កែ​បែប​ណា​បន្ត ទាក់ទង​ជាមួយ​ការ​កែ​ភេ​.​ទ ដើម្បី​ឱ្យ​ក្លាយជា​មនុស្ស​ស្រី​ដូច​ជា​ការ​ចង់បាន​របស់​ខ្លួន​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ កក្កដា សុ​ភ័​ណ្ឌ បានអោយ​ដឹង​ថា រូប​ខ្លួន​នឹង​ទៅ​កែ​ភេ​.​ទ​អោយ​រួចរាល់​ក្នុង​ឆ្នាំ​២០២៣​នេះ​តែ​ម្តង ព្រោះ​នេះ​អាច​ថា ជា​ក្តី​ស្រ​ម៉ៃ ក៏​ដូច​ជា​ការ​បើកឱកាស​អោយ​ខ្លួនឯង​ទៅ​កាន់​ពិភព​មនុស្ស​ស្រី ដោយ​អាច​ពោល​ថា «​លា​ហើយ​រាង​កាយ​ជា​មនុស្ស​ប្រុស​»​។

បើ​ទាក់ទង​ជាមួយនឹង​ការ​កែ​ភេ​.​ទ តារា​រូប​នេះ​បង្ហើប​អោយ​ដឹង​ថា ខ្លួន​អាច​នឹង​ទៅ​កែ​នៅ​ប្រទេស​ថៃ ឬ​ក៏​អាច​ទៅ​កែ​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​សម្រាប់​តម្រុយ​ដែល​បាន​ប្រាប់ អាច​នឹង​កែ​នៅ​កូរ៉េ​ច្រើន​ជាង ព្រោះ​ចង់​លំហែកាយ​ខ្លះ​ៗ​នៅ​ទីនោះ​ផង​»​។

តារា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ​បាន​បន្ត​ថា ខ្លួន​អាច​នឹង​ចំណាយ​១០០០០​ដុល្លា​អា​មេ​រិច​បន្ថែម ឬ​អាច​ច្រើន​ជាង​នេះ ដោយ​គិត​ទៅ​តាម​ភាព​ជាក់ស្តែង​នៅ​ពេល​ដែល​បាន​ធ្វើ​វា​។ ហេតុផល​ខ្លះ​ទៀត ដែល​តារា​រូប​នេះ​ទម្លាយ​ថា មូលហេតុ​ដែល​ខ្លួន​មិន​ទាន់​កែ​អោយ​រួចរាល់​ទាំងអស់ គឺ​ដោយសារ​តែ​ខ្លួន​មានការ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ និង​ការងារ​ផ្សេង​ជា​ច្រើន ដូច្នេះ​ហើយ​ទើប​ជា​ដាក់​គោលដៅ​កែ​មួយ​តង់​ៗ​ដូច្នេះ ដើម្បី​មាន​ភាព​ងាយស្រួល ទាំង​ការងារ និង​ការ​កែ​ភេ​.​ទ​នោះ​។

បើ​និយាយ​ទៅ​ដល់​រឿង​តម្លៃ​ខ្លួន​វិញ តារា​រូប​នេះ​បាន​ពោល​ថា សម្រាប់​ការងារ​កម្មវិធី​គេ​ដែល​មាន​សម​ល្មម​នោះ អាច​ទទួល​ក្នុង​តម្លៃ ៣០០​ដុល្លារ ឬ​ក៏​ប្រសិនបើ​មាន Event ធំ​ៗ​នោះ តម្លៃ​ខ្លួន​អាច​កើន​ដល់ ៥០០​ដុល្លារ​។

គួរ​រម្លឹក​ផង​ដែរ​ថា ទាក់ទង​ជាមួយនឹង​ការ​កែ​ភេ​.​ទ​នេះ កក្កដា សុ​ភ័​ណ្ឌ ក៏​បាន​គិតគូរ​ល្អិតល្អន់​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ជាតា​រា​រូប​នេះ ហ៊ាន​ចំណាយ​លុយ​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​សម្រាប់​កែ​ដូច្នេះ​។ ជា​ចុង​ក្រោយ កក្កដា សុ​ភ័​ណ្ឌ ក៏​មាន​សារ​សំណូមពរ​ដល់​បងប្អូន​មហាជន សូមកុំ​មានការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​ពួក​គាត់​ក៏​មាន​តម្លៃ ក៏​ដូច​ជា​កិច្ច​ការងារ​ផ្សេង​ៗ​ជួយ​ដល់​សង្គម​។ បន្ថែម​ពី​នេះ តារា​រូប​នេះ ក៏​អគុណ​សម្រាប់​នា​ពេល​កន្លង​មក ដូច​ជា​ការ​ប្រកួត​បវរកញ្ញា​ដែល​ទើបតែ​បិទ​បញ្ចប់​នា​ពេល​ថ្មី​នេះ​ៗ​ជាដើម​៕ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments