ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី កញ្ញា អៀ ម៉េងលិ បានធ្វើអោយមហាជន ក៏ដូចជាហ្វេនៗរបស់កញ្ញាផ្ទាល់ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលបានឃើញតារាស្រីរូបនេះ ចេញមុខមកបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងគូស្នេហ៍របស់ខ្លួនយ៉ាងមានក្ដីសុខ កៀកកើយគ្នាយ៉ាងសាកសមគ្នាគ្មានទាស់នោះទេ មិនតែប៉ុណ្ណោះតារាស្រីសាច់.សខ្ចីធ្វើអោយកំលោះៗបាក់ចិត្តស្រលាញ់លង់ស្នេហ៍មិនតិចនាក់រូបនេះ ឆ្លៀតភ្ជាប់ជាមួយសារប៉ុន្មានម៉ាត់ពោលពាក្យយ៉ាងមានន័យទៅកាន់គូស្នេហ៍បណ្ដូលចិត្តរបស់នាងអោយមហាជនបានដឹងនៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនបែបនេះថា «Happy anniversary 4months 17.01.23 យប់មិញរវល់ខ្លាំងពេក ក៏ភ្លេចផុស អរគុណបាច់ផ្កាដ៏មានតម្លៃមួយនេះ 10k I love u Royce Hy 谢谢你的爱老公»។
បន្ទាប់ពីបានឃើញកញ្ញា អៀ ម៉េងលិ ត្រូវបានគូស្នេហ៍ជូនកាដូពិសេសជាបាច់ផ្ការៀបចំដោយលុយដុល្លារទាំងបាច់យ៉ាងធំជាប្រាក់រហូតដល់ទៅ១ម៉ឺនដុល្លារភ្លាម ក៏មានអ្នកគាំទ្រមិនតិចនាក់នោះទេ មានការត្រេកអរសប្បាយរីករាយចំពោះរូបនាងគ្រប់ៗគ្នាជាខ្លាំង។
ជាក់ស្ដែង អ្វីដែលធ្វើអោយអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនមានការហួសចិត្តមិនស្ទើរទៅវិញនោះ ក្រោយពេលឃើញតារាសម្ដែងស្រីសិចស៊ីកញ្ញា អៀ ម៉េងលិ ត្រូវបានគូស្នេហ៍ថ្មីរបស់នាងជូនបាច់ផ្កាជាលុយយ៉ាងធំរួចមក មិនទុកចាំយូរឃើញដូចជាទើសភ្នែកខ្លាំងពេក ស្រាប់តែភ្លាមៗនោះ កញ្ញា អាណា រ៉ូស បានចេញមុខមកបោះសម្ដីបែបនេះភ្លែតនៅក្នុងគណនីហ្វេសប៊ុកផេករបស់ខ្លួន ដោយបានបង្ហោះសារនិយាយចំៗថា «១ម៉ឺនសោះ អួតនោះអួត សង្សារខ្ញុំស្រលាញ់ខ្ញុំមិនដែលបានប៉ះពាល់ខ្ញុំផង ស្រលាញ់ខ្ញុំ៤ឆ្នាំតិចថាបានប៉ះពាល់ខ្លួនខ្ញុំ ហើយអោយតំលៃខ្ញុំណាស់ ហើយមិនដែលប៉ះពាល់ខ្ញុំទេសំខាន់ជនជាតិអ៊ីឌូណេស៊ីនៅកំលោះ ហើយអាយុប្អូនខ្ញុំ១ឆ្នាំ ហើយចេះច្រើនភាសា ហើយអោយលុយ១០ម៉ឺនដុល្លារជាង ខ្ញុំមិនដែលអួតផង មិនដឹងអួតដើម្បីអីផង ព្រោះខ្លាចអួតចុះអួតឡើង អត់បានរៀបការមួយគ្នាខ្មាស់គេពេញភូមិ ចឹង private វាល្អជាង ស្រលាញ់ខ្ញុំ៤ឆ្នាំចំណាយជិត២០ម៉ឺនដុល្លារ តែដោយសារខ្ញុំកញ្ជើរធ្លុះខ្លួនអែងទេ ចាយលុយមិនចេះគិត គេក៏សុំខ្ញុំបែក អនិច្ចាចិត្តអើយ មនុស្សប្រុសណាដែលស្រលាញ់ខ្ញុំស្មោះ ដឹងតែចង្រៃហើយ ខ្ញុំបំផ្លាញទាល់តែខ្ទេច តែក៏អរគុណសំរាប់៤ឆ្នាំកន្លងទៅ Alex salim»។
បន្ទាប់ពីបានឃើញនាងបង្ហោះសារនិយាយហាក់ដូចជាច្រណែននឹងកញ្ញា អៀ ម៉េងលិ ខ្លាំងពេក ក៏មានអ្នកដែលស្រលាញ់ចូលចិត្តគាំទ្រតារាស្រីរូបនេះ បាននាំគ្នាចូលទៅខមិនដាក់ទៅកញ្ញា អាណា រ៉ូស វិញភ្លែតថា «គ្រាន់តែអានហើយក៏ដឹងថាបោ.ក? ហេតុអីពិភពលោកនេះពោរពេញដោយការបោ.កបែបនេះ?» «ជនជាតិអ៊ីណូនេស៊ីគ្មានក្នុងផែនទីពិភពលោកទេ ចែរ៉ូស សង្សារចែរ៉ូសតិចឆ្លងភពដឹង» «ស្រលាញ់គា្ន៤ឆ្នាំមិនបានប៉ះពាល់ មកអស់.កត្រឹមតាផ្កាយលើស្មាយ៉ាងលឿនតែម្តង ចែ Rose» «មិនបានអួត ចុះនិយាយអោយគេដឹងធ្វើអីអាចែ» «សរសើរគាត់ទៅ ដែលក្លាហាននិយាយរឿងអាក្រក់ខ្លួនឯងឲ្យគេដឹង ដោយមិនចាំបាច់ដេញដោលសួរនាំ»។
អ្នកខ្លះទៀតបានលើកឡើងឡើងស្ពឹកមុខថា «ណាសួរ? ច្រណែនគេទេដឹង បានចេញមកទាំងស្រស់ៗបែបនឹង» «មិចក៏ប៉ិនដៀមដាមគេម្ល៉េះនឹងចែរ៉ូស ធ្វើខ្លួនចែអោយតែល្អសិនទៅ ចាំដើរនិយាយពីគេពេក» «ហើយនិយាយអាក្រក់ពីគេនឹង មានបានឆ្លុះមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយឬនៅ» «គេចង់បានលុយប៉ុន្មានជារឿងរបស់គេតើ ហេតុអ្វីក៏ចែឯងប៉ិនរិះគន់គេបែបនេះទៅវិញ? ខ្ញុំឆ្ងល់ដល់ហើយ» «ប្រឹងអួតគេម្ល៉េះ បានលុយតិចតួចសោះ គ្មានអ្នកណាគេសួរផងនឹង»។
ខ្លះទៀតបាននិយាយបន្តអោយដឹងថា «អ្នកណាក៏គេចង់បានសង្សារជាអ្នកមានលុយហ៊ឺហាស៊ីវិល័យដែរ តែមកពីមនុស្សមួយចំនួនតូចចូលចិត្តនិយាយមិនល្អដាក់គេ» «ខ្ញុំមិនយល់ទេថា រាល់ថ្ងៃនេះ ចែចង់គិតអីអោយពិតប្រាកដនោះ ពេលខ្លះបើយើងរស់នៅមិនបៀតបៀនអ្នកដទៃប្រហែលជាល្អខ្លាំងណាស់ »«ចែរ៉ូស និយាយចេញមកដូចធ្លាយក្លិនមើលងា.យគេដល់ហើយ មួយថ្ងៃបើមិនបានដើរទើសគេនេះ ទើសគេនោះទេ» «សរសើចែរ៉ូស គាត់ប៉ិនរកនឹកនិយាយណាស់ គេនៅតែគេសោះ» «អត់អួតទេ ប៉ុន្តែសរសេរៀបរាប់ខ្ទេច» «ក្តីសុខគេតាស កញ្ញារ៉ូស ចេញមកដឹងតែច្រណែនគេហើយ អត់អៀនខ្មាស់មាត់អីតិច យាយចឹងទៅកើត» «គ្រាន់ឈ្មោះប្រទេសសង្សារខ្លួនសរសេរមិនត្រូវផង មិចក៏មកនិយាយហែកកេរ្តិ៍ខ្លួនឯងអញ្ចឹងចែរ៉ូស ខ្ញុំខ្មាស់គេជំនួសចែខ្លាំងណាស់ និយាយមែន» និងនៅមានពាក្យខមិនដាក់ដោតជាច្រើនទៀតដែលមិនអាចរៀបរាប់អស់៕