ភ្នំពេញ ៖ ក្មេងតូច ឃឿន ប៉ូលីការ បវរកញ្ញាវ័យក្មេងកម្ពុជា Miss Preteen Cambodia និងជាម្ចាស់មកុដ Miss Preteen Junior Idol 2023 បានផ្តើមចង់បង្កើនសមត្ថភាពខ្លួនបន្តទៀតហើយ ដោយបានដាក់ទិសដៅចង់ប្រកួតដណ្តើមមកុដសំខាន់ៗនៅកម្ពុជាដែលមាន។ យុវតីដ៏ស្រស់ផូរផង់រូបនេះ ចាប់ផ្តើមពិបាកចិត្តក្នុងការស្វះស្វែងរកកម្មវិធី ព្រោះអ្វីដែលនាងមើលឃើញសុទ្ធតែជាជម្រើសល្អ ទើសត្រង់ថា តើចូលប្រកួតកម្មវិធីមួយណាកក្រើកកេរ្តិ៍ឈ្មោះនាង ពីសំណាក់អ្នកគាំទ្រ?។
ស្រីតូចដ៏ស្រស់សោភា ឃឿន ប៉ូលីកា ដែលឈ្នះមកុដ Miss Preteen Junior Idol 2023 នៅតែបន្តចង់លើកកិត្តិយសខ្លួនបន្ថែមទៀត ដោយដាក់ការរៀបចំខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតសំខាន់ៗ មាននៅក្នុងកម្ពុជាហើយ ជាកម្មវិធីប្រឡងល្បីៗ ដែលមានអ្នកគាំទ្រពេញចិត្ត និងគាំទ្រតាមដានបំផុតនៅស្រុកខ្មែរ។
ប៉ូលីកា បានផ្តើមការគិតថា តើ៣កម្មវិធីខាងលើ រួមមាន Miss universe Miss Grand Miss Would ដែលប្រទេសយើងយកមកប្រឡងចូលកម្មវិធីណាកន្ត្រាក់ហ្វេនៗអោយតាមដាន?។ មានមតិខ្លះថា ទម្រង់មុខនាងសាកសមនឹងការប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា MUC ហើយបើនាងព្យាយាមដុះខាត់រៀនសិក្សាពីបំណងកម្មវិធីនោះ នាងពិតជាអាចមានភាពជឿជាក់លើកម្មវិធី។
ជាការកត់សម្គាល់ ស្រីតូចដ៏ស្រស់សោភា ឃឿន ប៉ូលីកា ក្នុងឆ្នាំ២០២៣នេះ គឺកំពុងសិក្សាថ្នាក់ទី៩ នាងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អៗបណ្តើរ ព្រោះកាលប្រកួតនៅថៃ កាលពីពេលថ្មីៗនេះ នាងអាចនិយាយទៅកាន់គណៈកម្មាការបានយ៉ាងរលូន។ បើនិយាយពីសម្រស់វិញ គឺស្អាត មុខដូចកូនកាត់ហ្វីលីពីន ទាំងដំណើរ ដងខ្លួនការដើរម៉ូដ គឺសាកសម។ បើប៉ុន្មានឆ្នាំទៀតនាងដាក់ពាក្យប្រកួតដណ្តើមមកុដល្អៗទាំងនោះ អាចនឹងឈ្នះ។
ប៉ូលីកា ក្រោយជាប់មកុដនេះ ត្រៀមខ្លួនទៅកាន់ប្រទេសផ្សេងៗ ទស្សនៈកិច្ច ហើយបើតាមដឹងនាងបានរៀនភាសាហ្វីលីពីនអោយចេះខ្លះៗ ព្រោះខែមេសាខាងមុខនេះ នាងទៅកាន់ប្រទេសនោះ ដើម្បីបានឆ្លងឆ្លើយជាមួយហ្វេនៗ ហ្វីលីពីន បានទាញថា រូបនាងតំណាងកម្ពុជា ពិតជាឈ្នះមកុដ ទីបំផុតនាងក៏ក្លាយជាតួឯកមែន។