Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈអ្នក​នាង សុខ ទី​យ៉ា ឆ្លើយ​តប​អ្នក​រិះគន់​ជុំវិញ​បទ​ចម្រៀង​ថ្មី​ថា «​នាង​ច្រៀង​មិនដឹង​ពីរោះ​កន្លែង​ណា ច្រៀង​មិនកើត​»(​វី​ដេ​អូ​)

អ្នក​នាង សុខ ទី​យ៉ា ឆ្លើយ​តប​អ្នក​រិះគន់​ជុំវិញ​បទ​ចម្រៀង​ថ្មី​ថា «​នាង​ច្រៀង​មិនដឹង​ពីរោះ​កន្លែង​ណា ច្រៀង​មិនកើត​»(​វី​ដេ​អូ​)

​ភ្នំពេញ ៖ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បាន​ទស្សនា​ហើយ​នៅ​បទ​ចម្រៀង​ថ្មី​របស់​អ្នក​មេម៉ាយ​កូន​មួយ សេង សុខ​ឃី​ម ដែល​បាន​ប្ដូរ​ឈ្មោះ​របស់​ទៅ​ជា សុខ ទី​យ៉ា ដែល​ត្រូវ​បាន​អ្នកគាំទ្រ​នាំ​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អតីត​គូស្នេហ៍​របស់​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ នោះ​គឺ​នាយ​ចឺម ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង​បាន​បញ្ចេញ​នៅ​បទ​ថ្មី​ដែល​មាន​ចំណងជើង​ថា «​ហត់​ទេ?​» ឃើញ​ថា ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​គាំទ្រ​យ៉ាងច្រើន​លើសលប់ និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​មិនធម្មតា​នោះ​ទេ ពី​សំណាក់​ហ្វេ​ន​ៗ​ជា​ច្រើន​ទាំងប្រុស​ទាំងស្រី​ដែល​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​ភ្លុក​ទឹក​ភ្លុក​ដី​ជាមួយ​ចង្វាក់​ថ្មី ប្លែក​អារម្មណ៍ ក៏​ដូច​ជា​ការ​លេង​ស្ទីល​ច្រៀង​របស់​នាង​ជាមួយនឹង​ការ​តុ​ប​តែ​ខ្លួន​ពិតជា​អេ​មមែ​ន​។

ប៉ុន្តែ​នៃ​ការ​គាំទ្រ​នេះ​ដែរ ក៏​ឃើញ​ថា មាន​អ្នកមួយ​ចំនួន​តូច​ហាក់ដូចជា​មិន​ពេញចិត្ត​ទៅ​នឹង​បទ​មួយ​នេះនោះ​ទេ រហូត​មានការ​លើក​ឡើង​ពី​មួយ​ទៅ​មួយ ដោយ​មាន​គណនី​មួយ​បាន​ចូល​ទៅ​ខ​មិន​នៅ​ក្នុង​គណនី Tik Tok វី​ដេ​អូ​របស់​នាង​ថា «​ហើយ​ហត់​អត់​អ្នក​ច្រៀង​នឹង មិនដឹង​ថា ច្រៀង​ពីរោះ​កន្លែង​ណា​ទេ​» «​នាង​ច្រៀង​មិនកើត មិន​ពីរោះ​សោះ មនុស្ស​ច្រៀង​ទៅ​ផ្សេង បង​ទៅ​ផ្សេង មិន​ស៊ីចង្វាក់​គ្នា​ទាល់តែ​សោះ​» «​ហត់​ណាស់ ភ្លេង​នៅ​កំពង់ឆ្នាំង អ្នក​ច្រៀង​នៅ​ភ្នំពេញ​» «​ហេតុតែ​គេ​ស្រី​ស្អាត ទោះបី​ច្រៀង​មិនកើត ក៏​គេ​បាន​ចេញ​បទ​ចម្រៀង​ច្រៀង​»​។

រហូត​ទប់​លែង​ជាប់​ភ្លាម​ៗ​នោះ​ផង​ដែរ តារា​ស្រី​អ្នក​នាង សុខ ទី​យ៉ា ក៏​បាន​ចេញ​មុខ​មក​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ឆ្លើយ​តប​ទៅ​វិញ​ចំ​ៗ​ពេញ​កណ្ដាល​មុខ​យ៉ាង​ដូច្នេះ «​អរគុណ​ហើយ​បង ទោះ​បង​ជេរ អ្នក​ណា​ក៏​ដោយ ទោះ​ជេរ​ម៉ែ​ខ្ញុំ ក៏​ខ្ញុំ​មិន​ត​.​មាត់​ផង អូ​ខេ​បងអត់​អី​ទេ បើ​ច្រៀង​អត់​ពីរោះ​ក៏​អូស​រំលង ឬ​មួយ​ក៏​ប្លុក​ខ្ញុំ​ចោល​ទៅ កុំអោយ​ឃើញ​ទៀត ព្រោះថា​ពេល​ខ្លះ​ខ្ញុំ​ម្នាក់​មិន​អាច​ទៅ​ផ្គាប់ចិត្ត​មនុស្ស​ទូ​ទាំង​ប្រទេស​បាន​ទេ​បង មនុស្ស​ខ្ញុំ​ស្លូត​ណាស់ ទោះបី​គេ​ជេរ​ម៉ែ​ខ្ញុំ ក៏​ខ្ញុំ​មិន​ដែល​ហ៊ាន​ត​.​មាត់​ដែរ បង​ឃើញ​ស្រាប់​ហើយ ការ​ពិត​បើ​មនុស្ស​គេ​ល្អ គេ​អត់​ដែល​មក​ដើរ​ស្ថាបនា​អ្នក​ដទៃ​បែប​អ​ញ្ជឹ​ង​ៗ​ទេ​»​។

រួច​មក​មិន​នៅ​ស្ងៀម​តទៅ​ទៀត អ្នក​នាង​ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​បញ្ជាក់​អោយ​អ្នក​ដែល​ពូកែ​រិះគន់​ជាន់ពន្លិច​នាង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​នាង​បែប​នេះ «​នាង​ខ្ញុំ​ជា​មនុស្ស​ស្រី តែ​ខ្ញុំ​ក៏​ស្រលាញ់​ការ​ចម្រៀង រ៉េ​ប អ្នក​ស្រលាញ់​ខាង​ដូច​ខ្ញុំ គាត់​នឹង​យល់​ពី​ចិត្ត​ខ្ញុំ តែ​អ្នក​មិន​ស្រលាញ់​ខាង​នឹង គាត់ bully ខ្ញុំ​គ្រប់​សាប់ ក្នុង​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុ​អី​ក៏​ចឹ​ង​ពិបាក​និយាយ​អារម្មណ៍​ពេល​នេះ​ណាស់? ហេតុ​អី​មិន​យល់​ពី​ការ​លះបង់​របស់ខ្ញុំ0x017d7 ហេតុ​អ្វី​គ្រប់ពេល​រិះគន់? ចុះ​បទ​ខ្លះ​ទៀត​ស្តាប់​មិន​បាន មិន​ចុះ​ផង​ខាង #​សារ​ព​ត៌​មាន យើង​ជា​ខ្មែរ​ដូច​គ្នា សមតែ​ជួយ​គ្នា តែ​នេះ​ចាំតែ​យក​ប្រយោជន៍​ខ្លួនឯង ភាព​ស្មោះត្រង់​ខ្ញុំ​មិន​ដែល​ទទួល​បាន​យុត្តិធម៌​សំរាប់​ខ្ញុំ បទ ៖ ហត់​អត់? ជា​បទ​ទី​មួយ ដែល​ខ្ញុំ​ចេញ ហេតុ​អី​អត់​មាន​ពាក្យ​លើកទឹកចិត្ត​ចឹ​ង? ហេតុ​អី​ស្អប់ bully ខ្ញុំ​ចឹ​ង? មូលហេតុ​ខ្ញុំ​យក​បង G-Devith ជា idol ជា​គំរូ ព្រោះ​គាត់​ពី​មុន​ចាំតែ​ខុស ជា​មនុស្ស​ដែល​ទៅ​ណា​ក៏​គេ bully តែ​ការ​តស៊ូ​គាត់​ក៏​ជោគជ័យ I Love you My Idol»​។

ក្រោយ​បានឃើញ​អ្នក​មេម៉ាយ​សាច់​សខ្ចី​រូប​នេះ បង្ហោះ​សារ​ដូច្នេះ​ហើយ​ភ្លាម ក៏​មាន​អ្នក​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​អ្នក​នាង​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ជំនួស​កាន់ជើង​នាង​គ្រប់​ៗ​គ្នា​ថា «​បង​កុំ​ខ្វល់​អី​បង បទ​និង​ខ្ញុំ​ស្ដាប់​មិន​ចេះ​ធុញ​សោះ ស្ដាប់​ហើយ​ស្ដាប់​ទៀត​» «​កុំ​បាក់ទឹកចិត្ត​បង តស៊ូ​ទៅ មិន​ខ្វះ​អ្នកគាំទ្រ​បង​ទេ​។ ក៏​មិន​ខ្វះ​អ្នក​ស្រឡាញ់​បង​ដែរ​។ កុំ​ខ្វល់​ពី​អ្នក​ដទៃ​។ សំខាន់​យើង​មិន​ទៅ​សុំ​បាយ​គេ​ស៊ី​ទេ ស៊ូ​ៗ​បង​ខ្ញុំ​ស្រឡាញ់​បង និង​គាំទ្រ​បង​ជា​និច្ច​» «​ខំប្រឹង​ឡើង​បង មិន​ប្រាកដ​ថា ការ​ចាប់ផ្ដើម​សុទ្ធតែ​ជោគជ័យ​ទេ GD ក៏​ជា idol ខ្ញុំ​ដូច​គ្នា​» «​ប្អូន​ធ្វើ​បាន​ល្អ​បំផុត​ហើយ អត្ថន័យ​ទៀត​សោត​ពេញចិត្ត​បង​» «​ហ៊ើយ​បង សង្គម​អា​លូវ​នឹង​ដូច​បង​មិនដឹង​ចឹ​ង បង​ទៅ​ខ្វល់​អី​ច្រើន​ម្ល៉េះ បង​ស្រលាញ់​អី បង​ចូល​ចិត្ត​អី បង​ធ្វើ​ទៅ​អោយ​តែ​ជា​រឿង​ត្រឹមត្រូវ​ស៊ូ​ៗ​បង​» «​គេ​ច្រៀង​ឡើង​ឡូយ​។ ថា​គេ​ច្រៀង​អត់​ពីរោះ​។ គេ​ឡើង​ស្អាត ហើយ​ឡើង​ស្លូត​»​។ អ្នកខ្លះ​ទៀត​បាន​ពោល​អាណិត​តារា​ស្រី​រូប​នេះ​ថា «​ចេញ​ចម្រៀង​រ៉េ​បម​ក​គិត​ថា គេ​សរសើ​ថា ពីរោះ​ហើយ​និង​ល្បី តែ​មិន​បាន​ពាក្យ​សរសើ​ថា ពីរោះ​ទេ បែរជា​មាន​គេ bully ច្រើន​ទៅ​វិញ​»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments