Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈអ្នកគាំទ្រ​នាំ​គ្នា​រំភើប​ចង់​ហោះ ពេល​ស្រី​ស្អាត សុ​ភ័​ក្រ កុ​សុ​ម៉ា ប្រកាស​ក្ដែ​ង​ៗ​ថា មាន​ស្នេហា ចុង​ក្រោយ​​ក៏​ស្រាប់តែ​ជា​រឿង​ផ្សេង

អ្នកគាំទ្រ​នាំ​គ្នា​រំភើប​ចង់​ហោះ ពេល​ស្រី​ស្អាត សុ​ភ័​ក្រ កុ​សុ​ម៉ា ប្រកាស​ក្ដែ​ង​ៗ​ថា មាន​ស្នេហា ចុង​ក្រោយ​​ក៏​ស្រាប់តែ​ជា​រឿង​ផ្សេង

​ភ្នំពេញ ៖ ជឿជាក់​ថា​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​តែងតែ​គាំទ្រ​ស្រលាញ់​ចូល​ចិត្ត​នៅ​តារា​ៗ​ជា​ច្រើន​ដួង​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ប្រាកដជា​ស្គាល់​ហើយ នៅ​ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​មួយ​រូប សម្បុរ​ស្រអែម មុខមាត់​ក្រ​មិ​ញ​ក្រ​មើម សម្ដី​ចាក់ទឹកមិនលេច វូ​ហា​ស័ព្ទ​មិន​ចេះ​រីងស្ងួត ដែល​តែងតែ​ធ្វើ​អោយ​មហាជន​សើច​សប្បាយ​ចុកពោះ​រហូត​នោះ គឺ​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា ដែល​ជាតា​រា​ស្រី​មួយ​ដួង កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តាម​រយៈ​ភាព​កំប្លុកកំប្លែង​របស់​នាង​កាយវិការ​ស់រ​វើក ដល់​ថ្នាក់​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​តិច​នាក់​នោះ​ឡើយ នាំ​គ្នា​បាន​ទស្សនា​មើល​ហើយ​មិន​ចេះ​ជិនណាយ​អារម្មណ៍​ពី​ពិធី​ការិនី​ធម្មតា​ម្នាក់ រហូត​ក្លាយជា​ពិធី​ការិនី​ល្បីឈ្មោះ រក​ពេល​សម្រាក​មិន​បាន​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​ហ្វេ​ន​នាំ​គ្នា​រំភើប​សប្បាយ​រីករាយ ដេក​ញញឹម​មិន​ស្ទើរ​ទៅ​វិញ​នោះ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៣​នេះ តារា​ស្រី​រូប​នេះ​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​និយាយ​ប៉ុន្មាន​ឃ្លា​យ៉ាង​ចាក់​ដោត​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​នាង​ភ្លាម​ៗ បែប​នេះ​ថា «​ជយោ ទីបំផុត​ខ្ញុំ​មាន​ស្នេហា​ហើយ​»​។ រួច​មក​នាង​ក៏​បាន​និយាយ​បន្ត​នៅ​ក្នុង​ខ​មិន​ទៀត​យ៉ាង​ដូច្នេះ​ថា «​ពេល​ខ្លះ​គ្រាន់តែ​លើកទឹកចិត្ត​ខ្លួនឯង​ក៏​គ្រប់គ្រាន់​»​។

មិន​ទុក​ចាំ​យូរ បន្ទាប់​ពី​បានលឺ​ពិធី​ការិនី កញ្ញា សុ​ក្រ័ក កុ​សុ​ម៉ា បង្ហោះ​សារ​និយាយ​ហាក់ដូចជា​កំពុង​តែ​មាន​ស្នេហា​រួច​មក ភ្លាម​ៗ​នោះ​ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ឆិតបញ្ឆៀង​គ្រប់​ៗ​គ្នា​ថា « Idol មាន​ស្នេហា រឿង​អី fan ត្រូវ​អត់​ស្នេហា ខ្ញុំ​ត្រូវ​តែ​មាន​ស្នេហា​» «​ក្រោក​ឡើង​អាយ​ដល ភ្លឺ​ហើយ​គេង​យូរ សុ​បិ​ន្ត​ច្រើន​ទេ​» «​ក្រែង​បេះដូង​ចែ​មួយ​ហៀ​ង​ហី​បាន​មកពីណា​មួយ​ហៀ​ង​ទៀត​ហើយ​» « idol និយាយ​លើកទឹកចិត្ត​ខ្លួនឯង​មែន​ទេ​»​។

អ្នកខ្លះ​នាំ​គ្នា​ឡើង​ថា «​ស្នេហា​ប្រៀប​ដូច​ជា​ពេល​ចូល​រៀន​ដំបូង​ចឹ​ង គឺ​អរ​ណាស់ ពេល​ដល់​សាលា​ទើប​ទឹកភ្នែក ស្នេហា​ក៏​មិន​ខុស​គ្នា​ដែល​ដំបូង​ៗ​អរ​ណាស់ ដល់​ចូល​ច្បាស់​ទើប​ដឹង​ថា​បោ​.​ក​» «​បោ​.​ក​ពី​ណា​បោ​.​ក​ទៅ តែ​កុំ​បោ​.​ក​ញុ​ម ញុ​ម​ធ្លាប់​គេ​បោ​.​ក ញុ​ម​ដឹង​» «​មនុស្ស​មាន​ស្នេហា​ពិតប្រាកដ​គេ​មិន​ប្រាប់​​មហាជន​បែប​នេះ​ទេ បោ​.​ក​លេង​បាន​ហើយ មិន​ជឿ​សូ​ម្បី​1%» «​ពេល​មាន​ស្នេហា​បង​ស្រែ​កថា «​ជយោ​» ចាំ​មើល គេ​បោ​.​ក​ចិត្ត​បង​ស្រែ​កថា​ម៉េច? ប្រយ័ត្ន​ណា​បង​»​។

អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​តាម​ពិត​បង​មាន​យូរហើយ គ្រាន់តែ​បង private» «​អបអរសាទរ​អាយ​ដល ទី​ផុត​មានអី​អួត​នឹង​គេ​ហើយ​» «​ចប់​ហើយ ខំ Single តាម idol ឥឡូវ idol មក​មាន​ស្នេហា​ចោល​អី​ណា​» « Idol មាន​ស្នេហា​ហើយ ចុះ​ពេល​ណា​ហ្វេ​ន​ម្ដង​» ។ ហ្វេ​ន​មួយ​ចំនួន​ទៀត​ក៏​បាន​បញ្ចេញ​មតិ​ចំ​ៗ​ថា «Idol សួរ​គេ​សិន ចាំ Confirm គេ​មក​បោ​.​ក ឬ​មក​ពិត ព្រោះ​ដើម្បី​ត្រៀម​រើស​ស្រារ​បៀរ​មួយ ដើម្បី​គួរ​ជាទី​គាប់ចិត្ត​ថា មិន​ត្រូវ​គេ​អាច​នឹង​យក idol ធ្វើ BA ស្រារ​បៀ​មួយ​នឹង​ទៀត​ក៏​ថា​បាន​ដែរ ដូច្នេះ​ហើយ​សូមកុំ​ទាន់​អាល​ឆាប់​ជឿ​គេ​លឿន​ពេក​អី​»​។

យ៉ាងណាមិញ ក្នុង​នោះ​ផង​ដែរ បើ​យើង​នាំ​គ្នា​ងាក​ក្រឡេក​ទៅ​មើល​អំពី​ជីវិត​ក្រោយ​ឆាក​សម្តែង​របស់​តារា​ស្រី​រូប​នេះ​វិញ ឃើញ​ថា នាង​មាន​អាយុ​ក៏​កាន់តែ​ជ្រែ រហូត​មក​ដល់​ពេល​នេះ​មិន ទាន់​លេចឮ​ដំណឹង​ថា ស្រី​ស្រស់​ខាងលើ​រូប​នេះ មាន​គូស្នេហ៍​ដូច​តារា​ៗ​មួយ​ចំនួន​ដែល​រួម​ជំនាន់​នោះ​ឡើយ ពោល​គឺ​នាង​តែងតែ​ចាយ​ភាព​នៅ​លីវ​របស់​ខ្លួន​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ធ្វើ​ព្រងើយ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់​។ មិនតែប៉ុណ្ណោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នាង​កាន់តែ​ល្បី​ឡើង​ៗ​ទ្វេ​ដង ហើយ​បើ​និយាយ​ពី​រូប​សម្រស់​របស់​នាង​វិញ ក៏​កាន់តែ​ស្រស់​ស្អាត​មិន​ចេះ​ចាស់​នោះ​ឡើយ ជា​ពិសេស​ក្រោយ​សម្រេចចិត្ត​កែ​សម្ផស្ស លើក​ខ្ទង់ច្រមុះ​ឲ្យ​ខ្ពស់ បូក​រួម​នឹង​រាង​តូច​ច្រឡឹង​ទៀត​នោះ តារា​ស្រី កុ​សុ​ម៉ា បច្ចុប្បន្ន​នេះ ស្អាត​មិន​ចាញ់​តារា​ម៉ូ​ដែល​ប៉ុន្មាន​នោះ​ឡើយ មើល​ពី​ប្លង់​ណា​ជ្រុង​ណា​ក៏​មើលទៅ​ទាក់ទាញ​គ្មាន​ទាស់ភ្នែក សូ​ម្បី​តែ​បន្តិច​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments