Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈប្រពៃ​ណាស់​!! ពូ​ជ្រួញ ជូន​ថវិការ​លោកតា គង់ ណៃ រហូត​ដល់​ទៅ 1000$

ប្រពៃ​ណាស់​!! ពូ​ជ្រួញ ជូន​ថវិការ​លោកតា គង់ ណៃ រហូត​ដល់​ទៅ 1000$

​ភ្នំពេញ ៖ ពិតជា​គំរូ​មួយ​ដ៏​ល្អ និង​ជា​ទឹកចិត្ត​ដ៏​ប្រពៃ​កម្រ​រកបាន​ខ្លាំង​ណាស់ លោក​ឆេ​ង សុ​ភ័ក្ត្រ ដែល​ត្រូវ​បាន​មហាជន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នក​ចូល​ចិត្ត​តាមដាន Podcast បង្ហាញ​អំពី​បច្ចេកវិទ្យា ឯកទេស​ថតរូប​អំពី​កាមេរ៉ា និង​ការ​កែ​ពណ៌​អំពី​រូបភាព ស្គាល់​យ៉ាង​ច្បាស់ និង​ប្រិ​យ​មិត្ត​មួយ​ចំនួន​ទៀត​តែងតែ​ហៅ​លោក​ថា ពូ​ជ្រួញ​នោះ ថ្មី​ៗ​នេះ បាន​ធ្វើ​អោយ​មហា​ជន​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​យ៉ាង​ក្រៃ​លែង ក្រោយ​លោក​បាន​ជូន​ថវិការ​ចំនួន 1000$ ទៅ​កាន់​លោកតា​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។

ប្រាកដ​ណាស់ នា​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ លោក ឆេ​ង សុ​ភ័ក្ត្រ ហៅ ពូ ជ្រួញ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ដោយ​លោក​បាន​ធ្វើការ​ជូន​ថវិកា​ចំនួន​1000$ ដល់​លោកតា គង់ ណៃ​។ ក្នុង​នោះ​ថវិការ​ចំនួន 767$ គឺ​លោក​រកបាន​ពី youTube និង Facebook ដែល​លោក​បាន​ធ្វើ​វី​ដេ​អូ​រួម​គ្នា​ជាមួយ​លោក​វណ្ណ​ដា និង​លោក RavenBlaze ហើយ 233$ ជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក ដែល​លោក​ជួយ​អោយ​គ្រប់ 1000$ តែ​ម្ដង​។

នេះ​បើ​យោង​តាម​សំ​ណេ​រដែ​ល​លោក​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ ដែល​មានឈ្មោះ​ថា ( រៀន​ថត​-Rean Thort ) បានអោយ​ដឹង​ថា ៖ ខ្ញុំ​បាន​ជូន​ថវិការ​ដែល​រកបាន​ពី Podcast ដល់​លោកតា គង់​ណៃ រួចរាល់​ហើយ​។ ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ថា​៖ ថវិការ​រកបាន​សរុប​ទាំង Youtube និង Facebook គឺ 767 ដុល្លារ ខ្ញុំ​បន្ថែម​ឲ្យ​គ្រប់ ១០០០ ដុល្លារ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ធ្វើការ​អរគុណ​ទៅ​កាន់​ក្រុមហ៊ុន Baramey Production និង​តារាចម្រៀង​រ៉េ​ប​លំដាប់​ប្រទេស​លោក ម៉ា​ន់ វណ្ណ​ដា ហៅ​វណ្ណ​ដា ( Vann Da – វណ្ណ​ដា​) រួម​ទាំង​លោក RavenBlaze ដែល​ជា Content creator និង​ជា​អ្នក Reaction video ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​ធ្វើបុណ្យ និង​សាង​អំពើ​ល្អ​ទាំងអស់​គ្នា​។

ទន្ទឹម​នឹង​ការ​ប្រកាស​ជូន​ថវិការ​ដល់​លោកតា គង់ ណៃ និង​ថ្លែង​អំរ​គុណ​ទៅ​ដល់ ក្រុមហ៊ុន Baramey Production និង​លោក ម៉ា​ន់ វណ្ណ​ដា ក៏​ដូច​ជា​លោក RavenBlaze ពូ​ជ្រួញ ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​មហាជន​ទាំងអស់​ថា​៖ បងប្អូន​អាច​បន្ត​ចូលរួម​បាន​ដោយ​គ្រាន់តែ Scan QR Code ក្នុង​រូប​ជា​ការ​ស្រេច​។

លោក​បញ្ជាក់​ពី​មូល​ដែល​យូរ​ក្នុង​ការ​ជូន​ថវិការ​ដល់​លោកតា គង់ ណៃ ដោយ​ហេតុផល​ថា ចង់​ឲ្យ​ថវិការ​​ឡើង​បាន​ច្រើន ហើយ​ឥឡូវនេះ​វី​ដេ​អូ​បាន​បិទ Monetize ហើយ​ផង​ដែរ ទើប​លោក​សម្រេចចិត្ត​យក​ថវិការ​នោះ បាញ់​បញ្ជូន​ចូល​ទៅ​ក្នុង​កុង​ធនាគា​ឈ្មោះ ( Samay Kong ) ដែល​នេះ​ជា​កុង​ធនាគា​មូលនិធិ​ប្រាក់​១០០​លាន​រៀល សម្រាប់​ព្រឹទ្ធ​ចា​រ្យ គង់ ណៃ ដែល​បង្កើត​ឡើង​ដោយ​លោក​វណ្ណ​ដា និង​ផលិតកម្ម Baramey Production ក្នុង​គោលបំណង​អបអរ​បទ Time To Rise ក៏​ដូច​ជា​ជួយ​សម្រាល​បន្ទុក​ថ្លៃ​ចំណាយ​ព្យាបាល​ជំងឺ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​លោកតា​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យូរ​មក​ហើយ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​របស់ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏​បាន​ធូរស្បើយ​ជាង​មុន ប៉ុន្តែ​លោកតា​មិន​ទាន់​មាន​កម្លាំង​គ្រប់គ្រាន់ និង​មិន​អាច​ធ្វើ​ដំណើរ ក៏​ដូច​ជា​មិន​អាច​ធ្វើការ​សម្ដែង​បាន​ធម្មតា​ដូច​មុន​នោះ​ទេ ។ យ៉ាងណាមិញ ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក ត្រូវ​បាន​មហាជន​អ្នកគាំទ្រ ក៏​ដូច​ជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ស្ងើចសរសើរ និង​មាន​មោទនភាព​ចំពោះ​លោក​យ៉ាង​ខ្លាំងក្លា​តែ​ម្ដង ក្នុង​ការ​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​សិល្បករ​ចាប៉ី​ដង​វែង និង​ជា​មរតក​មនុស្ស​រស់ លោកតា​គង់ ណៃ ។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments