Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈឆ្នាំ​ថ្មី​! អតីត​តារា​សម្តែង និង​ចម្រៀង ឈិ​ន សុធា​រី ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​ឧកញ៉ា

ឆ្នាំ​ថ្មី​! អតីត​តារា​សម្តែង និង​ចម្រៀង ឈិ​ន សុធា​រី ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​ជាមួយ​ស្វាមី​ឧកញ៉ា

ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ចម្រៀង អ្នក​នាង ឈិ​ន សុធា​រី បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​របស់​នាង​ជាមួយនឹង​ស្វាមី​ដែល​ជា​ឧកញ៉ា ក្រោយ​កសាង​គ្រួសារ​ជាមួយ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ដំណឹង​ដ៏​រីករាយ​នេះ ត្រូវ​បាន​អតីត​តារា​សម្តែង និង​ចម្រៀង ឈិ​ន សុធា​រី ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​ដំណឹង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ និង​សាច់ញាតិ​របស់​នាង​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​ផង​ដែរ​។

អ្នក​នាង ឈិ​ន សុធា​រី បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «​ឆ្នាំ​ថ្មី គ្មាន​អ្វី​អួត​នឹង​គេ​ទេ ហើយ​ក៏​គ្មាន​អ្វី​ពិសេស​ដែរ តែ​អ្វី​ដែល​សំខាន់​ពិសេស និង​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់​សម្រាប់​យើង​ទាំង​ពីរ គឺជា​កាដូ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​មាន​សមាជិក​ថ្មី​នេះឯង ជូន​ពូ​សិ​ដ្ឋ តាម​សំណូម​ពរ ០១.០១.២០២៣»​។

នាង​បន្ថែម​ថា «​សុំ​ពរ​ពី​ទេវតា​មិន​ច្រើន​ទេ សូម​រឿងរ៉ាវ​ឆ្នាំ​ចាស់​អ្វី​ៗ​ដែល​មិនល្អ គ្រោះ​កា​.​ច​ចង្រៃ មនុស្ស​​កា​.​ច​សា​.​ហាវ បោ​.​ក​ប្រាស់​កម្លាំង​ញើស​ឈា​.​ម​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ​កន្លង​មក ទទួលយក​អ្វី​ដែល​ពួក​គេ​បាន​សាង​ទៅ​ចុះ មនុស្ស​ណា​មានចិត្ត​គំនិតអាក្រក់ សូម​ចៀស​ឲ្យ​ឆ្ងាយ សុំ​ជួប​តែ​មនុស្ស​​ល្អ​ៗ សូម​អំណាច​នៃ​សេចក្តី​ផល​បុណ្យ​កុសល​ដែល​នាង​ខ្ញុំ​បាន​ធ្វើ​កន្លង​មក សូម​ទេវតា​តាម​ថែរក្សា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​សម្រេចសេចក្តី​ប៉ងប្រាថ្នា​គ្រប់យ៉ាង​ផង​ចុះ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​កាត់​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក សុវណ្ណ មក​រា ក្រោយ​រួម​រស់​ជាមួយ​គ្នា​បានកូន​២​នាក់​នោះ​មក អ្នក​នាង ឈិ​ន សុធា​រី ក៏​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​ជាមួយ​ឧកញ៉ា​សម្បូរ​ទ្រព្យ​មួយ​រូប​។ រហូត​មក​ទល់​នា​ពេល​នេះ ឈិ​ន សុធា​រី ហាក់​មិន​បាន​នឹក​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ទៀត​ឡើយ ខណៈ​ពេល​ដែល​នាង​បាន​និង​កំពុង​ជាប់ដៃ​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​នោះ​។ ទោះជា​យ៉ាងណា ចំណងដៃ​កូន​ដំបូង​នា​ពេល​នេះ​នឹង​ធ្វើ​អោយ​ចំណង​ស្នេហ៍​រវាង​នាង​និង​ស្វាមី​ជា​ឧកញ៉ា​កាន់តែ​ផ្អែមល្ហែម និង​រឹង​មាំ​បន្ថែម​ទៀត​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments