Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈអ្នកគ្រប់គ្រង​ផ្ទាល់​តារា​ស្រី Aum ចេញ​មុខ​មក​ទម្លាយ​នៅ​ហេតុការណ៍​ថ្ងៃ​នោះ ក្រោយ​ឃើញ​លោក Pok ចាប់​កាន់​ដៃ Matt ទៅ​បន្ទប់ទឹក

អ្នកគ្រប់គ្រង​ផ្ទាល់​តារា​ស្រី Aum ចេញ​មុខ​មក​ទម្លាយ​នៅ​ហេតុការណ៍​ថ្ងៃ​នោះ ក្រោយ​ឃើញ​លោក Pok ចាប់​កាន់​ដៃ Matt ទៅ​បន្ទប់ទឹក

អស់ពី​រឿង​មួយ​ចូល​រឿង​មួយ កាន់តែ​រីក​រាលដាល​ទៅ​រីក​រាលដាល​ទៅ​ហើយ​ពេល​នេះ បន្ទាប់​ពី​បានឃើញ​នៅ​រឿងរ៉ាវ​នេះ​ហាក់ដូចជា​ធំ​ទៅ​ៗ មិន​នៅ​ស្ងៀម​តទៅ​ទៀត ស្រាប់តែ A Supachai ដែល​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ Aum Patchrapa បាន​ចេញ​មុខ​មក​និយាយ​រៀបរាប់​ខ្ទេច​គ្មាន​សល់ ដោយ​បាន​ទម្លាយ​ប្រាប់​ពី​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នោះ ក្រោយ​ពី​រូបគេ​បាន​ប្រទះ​ឃើញ​រូបភាព​ជា​ច្រើន​ដក់​ជាប់​នៅ​ក្នុង​ខួរក្បាល​ឃើញ​ពេញ​ៗ​ភ្នែក​ដ៏​គួរ​ឱ្យ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​បំផុត ភ្លាម​ៗ​នោះ​គេ​បានឃើញ Hi-so Phornbrapha បាន​ទៅ​កាន់​ដៃ​តារា​ស្រី Matt Peranee ដោយ​មើលទៅ​ហាក់ដូចជា​ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ណាស់​។

នេះ​បើ​យោង​ទៅ​តាម​សម្ដី​របស់ P‘A ដែល​ត្រូវជា​អ្នកចាត់ការ​ផ្ទាល់​របស់​តារា​ស្រី Aum បាន​ប្រាប់​ខាង​សារព័ត៌មាន AmarinTV នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ បែប​នេះ​ថា «​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ គឺ​មាន​មិត្តភក្ដិ​របស់​តារា​ស្រី Aum pachrapa ម្នាក់ ក៏​បាន​ទៅ​ចូលរួម​កម្មវិធី​ជប់​លៀង​នៅ​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ដែរ ដោយ​មិត្ត​របស់​គាត់​នៅ​ទីនោះ បានឃើញ​អតីត​គូស្នេហ៍​របស់​តារា​ស្រី Aum patchrapa គឺ​លោក Pok Phornbrapha បាន​ដើរទៅ​កាន់​ដៃ​មនុស្ស​ម្នាក់​នៅ​ក្នុង​កម្ម​វី​ធី​នោះ​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​នាំ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ទៀត​ផង តែ​យើង​ក៏​មិន​បានដឹង​ច្បាស់​ដែរ ពីព្រោះ​មិន​បាន​បញ្ជាក់​ថា តើ​ជា​នរណា​អោយ​ប្រាកដ​នោះ​ទេ?​»​។ រហូត​ទប់​លែង​ជាប់​អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន​របស់​តារា​ស្រី Aum P’A ក៏​បាន​បន្ដ​អោយ​ដឹង​ទៀត​ថា «​បើ​តាម​ខ្ញុំ​គិត លោក Pok phornbrapha មិន​ខុស​នោះ​ទេ ពីព្រោះ​ថា លោក Pok phornbrapha & តារា​ស្រី Aum ពួក​គេ​បាន​បែក​គ្នា​ហើយ​ពេល​នោះ ប៉ុន្ដែ​វា​គ្រាន់តែ​ហាក់បីដូចជា​លឿន​ពេក ទើបតែ​បែក​គ្នា​បាន​រយៈពេល​៣​ស​ប្ដា​ហ៍​តែ​ប៉ុណ្ណោះ​»​។

បន្ត​មក​ទៀត Supachai ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ពី​បញ្ហា​ក្តៅ​ៗ​ដែល​គេ​មើលឃើញ​ថា Aum Patchrapa ទម្លាយ​រឿង​ហា​យ​សូ Phonprapha ក្រោយ​អ្នក​ទាំង​ពីរ​មិន​មានការ​រាប់​ថយក្រោយ​ជាមួយ​គ្នា​។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​ព័ត៌មាន​លេចលឺ​ថា មូលហេតុ​ដែល​អ្នក​ទាំង​ពីរ​បែក​គ្នា​នេះ​ដែរ គឺ​ដោយ​សារ​តែ​មាន​ជន​ទី​៣ ជា​វីរៈនារី​ល្បី​មួយ​រូប​ដែល​មាន​អក្សរ​កាត់​ថា M បន្ទាប់​ពី​បានលឺ​ថា មាន​នារី​ដែល​​មាន​​អក្សរ M ដែល​ជា​ជន​ទី​៣ ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ភ្លាម ក៏​បាន​ធ្វើ​ឱ្យ​វីរៈនារី​ប៉ុន្មាន​នាក់​នៅ​ក្នុង​វិស័យ​សិល្បៈ មាន​គេ​សង្ស័យ​មុនគេ​នោះ គឺ​បាន​ធ្លាក់​ទៅ​លើ​តួឯក​ស្រី​ល្បីឈ្មោះ Matt Peranee ភ្លាម​តែ​ម្ដង​។

រហូត​ដល់​ថ្នាក់​គេង​មិន​លក់​បក​មិន​ល្ហើយ Matt ក៏​បាន​ចេញ​មុខ​មក​ធ្វើការ​ផ្ញើ​សារ​ផ្ទាល់​ជូន​ទៅ Aum Patchrapa ភ្លាម​ៗ​នៅ​ក្នុង​គណនី Instagram របស់​នាង​ផ្ទាល់ បន្ទាប់​ពី​រឿង​នេះ​គេ​ចាប់​បាន​ភស្តុ​តាង Hi-So phornbrapha នៅ​នឹង​ភ្នែក​ស្រស់​ៗ​។ រួច​មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង នេះ​បើ​តាម Nine Entertainment និង Channel 8 បាន​បញ្ចេញ​រូបភាព​ពី​កម្មវិធី​ជប់លៀង​ជាមួយ Hi-So Pok Phornbrapha និង​តារា​ស្រី Matt Peeranee ដោយ​អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ពិធីជប់លៀង ដែល​ជា​រូបភាព​មិត្ត​ភ័ក្តិ​ជួបជុំ​គ្នា​ថតរូប ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល និង​ចាប់​ក្រសែភ្នែក​ផ្តោត​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ទៅ​លើ​អតីត​គូស្នេហ៍​របស់ Aum លោក Hi-So Pok និង Matt Peranee ដែល​បាន​ឈរ​នៅ​ជិត​គ្នា រហូត​មានរឿង​ផ្ទុះ​ឡើង ឃើញ​ដូចនេះ ក្រោយមក Matt ក៏​បាន​ចេញ​មុខ​មក​ស្រាយ​បំភ្លឺ​នៅ​រឿង​នោះ​ផង​ដែរ ដោយ​នាង​បាន​និយាយ​ថា «​នៅ​ថ្ងៃ​នោះ មាន​អ្វី​កើតឡើង ខ្ញុំ​លើកដៃ​ឡើង វា​មិនមែន​ជា​ការ​ដើរ​កាន់​ដៃ​គ្នា ឬ​កាន់​ដៃ​គ្នា​នៅ​ក្នុង​រឿង​ស្នេហា​អ្វី​នោះ​ទេ​»​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ តារា​សម្ដែង​ស្រី Matt បាន​និយាយ​ជាមួយ​លោក Puk ហើយ ដោយ​ពួក​គេ​បាន​និយាយ​ចំ​ៗ​ថា «​យើង​ត្រូវ​ទទួលស្គាល់​ថា​យើង​មិន​គិត​ច្រើន (​ទាល់តែ​សោះ​) របស់​យើង​ទាំង​ពីរ ដែល​បណ្តាល​ឱ្យ​មាន​រូបភាព​ខុសឆ្គង​។

យ៉ាងណាមិញ ចំពោះ​បញ្ហា​នេះ​ផង​ដែរ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ​នោះ ដូច្នេះ​មាន​តែ​រង់ចាំ​ភាគី​ម្ខាង​ទៀត​តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៧ របស់​ថៃ Aum patchrapa ម្នាក់​ទៀត​ចេញ​មុខ​មក​ផ្ដល់​បទ​សម្ភាស៍​មក​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ ដើម្បី​អោយ​បានដឹង​រឿង​កាន់តែ​ច្បាស់​ជាង​នេះ​។ អ​ញ្ជឹ​ង​ហើយ​មាន​តែ​នាំ​គ្នា​រង់ចាំ​ការ​ផ្ដល់​ចម្លើយ​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ​មក​បញ្ចប់​នៅ​រឿងរ៉ាវ​ដែល​បាន​និយាយ​ត​ៗ​គ្នា ដោយ​មានការ​លើក​ឡើង Aum បែក​គ្នា​ជាមួយ Hi so pok phornbrapha ព្រោះតែ​មាន​ជន​ទី​៣​មក​ជ្រៀតជ្រែក រហូត​ដល់​ផ្ដើម​អក្សរ​កាត់​ថា M មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ជា​ពិសេស​តារា​ស្រី​ប៉ុន្មាន​ដួង ត្រូវ​បាន​គេ​ចោទប្រកាន់​ទាំង​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments