Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈផ្អែម​ដូច​ទឹកឃ្មុំ​! លោក សយ រតនៈ និង​កញ្ញា ប៉ាច គី​ម​មួយ ភ្ជាប់ពាក្យ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ធ្វើ​​រឿង​មួយ​នេះ​ភ្លែត

ផ្អែម​ដូច​ទឹកឃ្មុំ​! លោក សយ រតនៈ និង​កញ្ញា ប៉ាច គី​ម​មួយ ភ្ជាប់ពាក្យ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ធ្វើ​​រឿង​មួយ​នេះ​ភ្លែត

ភ្នំពេញ​៖ តារាចម្រៀង​ដែល​មានមុខមាត់​ស្រស់​សង្ហា សយ រតនៈ និង​តារាចម្រៀង​កូនកាត់​ចិន ប៉ាច គី​ម​មួយ ដែល​បងប្អូន​មហាជន​ធ្លាប់​បានដឹង​រួម​មក​ហើយ ដោយ​កាលពី​ពេល​កន្លង​ទៅ តារាចម្រៀង​ទាំង​ពីរ​ដួង​នេះ​បាន​ភ្ជាប់​ជាមួយ​គ្នា ហើយ​គេ​ក៏​ឃើញ​មាន​វត្តមាន​មិត្តភក្តិ បងប្អូន ជា​ពិសេស​តារាចម្រៀង​រួម​អាជីព និង​តារា​សម្តែង​ជា​ច្រើន​ផង​ដែរ​។

ប្រាកដ​ណាស់ ក្រោយ​ការ​ភ្ជាប់ពាក្យ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គូស្នេហ៍​មួយគូ​នេះ​បាន​ទម្លាយ​រូបភាព​ផ្អែមល្ហែម​ជា​បន្តបន្ទាប់ ហើយ​អ្វី​ដែល​មហាជន​តែងតែ​គត់​សម្គាល់​នោះ គឺ​គូស្នេហ៍​ថ្មីថ្មោង​មួយគូ​នេះ ជា​ញឹកញាប់​បណ្តើរគ្នា​សឹងតែ​គ្រប់ពេលវេលា ដោយ​ធ្វើ​អោយ​អ្នកគាំទ្រ​ច្រណែន​នឹង​ភាព​ផ្អែមល្ហែម​របស់​តារា​ដ៏​ស្រស់​សោភា​មួយគូ​នេះ​។

កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ដែល​មានមុខមាត់​ស្រស់​សង្ហា​លោក សយ រតនៈ បាន​បង្ហោះ​រូបភាព​ជាមួយ​រថយន្ត​ពណ៌​ខ្មៅ​ដ៏​ទំនើប​មួយ​គ្រឿង ដោយ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ថា តើ​រថយន្ត​មួយ​គ្រឿង​នេះ លោក សយ រតនៈ ទិញ​អោយ​កញ្ញា ប៉ាច គី​ម​មួយ​ឬ? និង​អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​និយាយ​ថា កញ្ញា ប៉ាច គី​ម​មួយ ពិតជា​សំណាង ព្រោះ​ភ្ជាប់ពាក្យ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​លោក សយ រតនៈ ទិញ​រថយន្ត​ទំនើប​អោយ​ជិះ​ដូច្នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារាចម្រៀង​មុខ​មាន​មន្ត​ស្នេហ៍​លោក សយ រតនៈ បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ទាក់ទង​ជាមួយ​រថយន្ត​ដែល​បាន​ទិញ ហើយ​លោក​ក៏​មិន​ធ្វើការ​លាក់លៀម​អ្វី​ជាមួយ​មហាជន​នោះ​ដែរ​។

លោក សយ រតនៈ បាន​និយាយ​ថា នេះ​រថយន្ត​ដែល​ជា​កម្លាំង​ញើស​ឈា​.​ម​របស់​លោក ជាមួយ​កញ្ញា ប៉ាច គី​ម​មួយ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ ទើប​លោក​សម្រេច​ទិញ​រថយន្ត​មួយ​នេះ​តែ​ម្តង​។ លោក រតនៈ​បាន​បន្ត​ថា រថយន្ត​នេះ លោក​ទិញ​ក្នុង​តម្លៃ​៦​ម៉ឺន​ដុល្លារ ហើយ​រថយន្ត​មួយ​នេះ លោក​ទិញ​សម្រាប់​ពួក​លោក​ទាំង​ពីរ ហើយ​ក៏​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ជា​ពិសេស​បាន​ធ្វើ​អ្វី​ៗ​ដែល​ល្អ​ៗ​សម្រាប់​ខ្លួនឯង​ដូច្នេះ​។

ទាក់ទង​រឿង​រៀប​ការ​វិញ លោក​ក៏​បាន​បង្ហើប​ថា លោក​ក៏​នឹង​គិតគូរ​អោយ​បាន​លឿន​ជាទី​បំផុត ប៉ុន្តែ​ពេល​នេះ​លោក​មិន​បាន​កំណត់​នៅឡើយ​ទេ ដោយសារ​លោក​ជាមួយ​គូស្នេហ៍​មាន​ភាព​មមាញឹក​ជាមួយ​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​ខ្លះ​ៗ ដូច្នេះ​ហើយ​ទើប​បានជា​លោក​សម្រេចចិត្ត​ចេះ​តែ​ពន្យារពេល ហើយ​ណាមួយ​ទៀត លោក​ក៏​ហាក់ដូចជា​កាក់កប​ជាមួយ​ការ​រកស៊ី​ជា​ខ្លាំង​។

តារាចម្រៀង លោក សយ រតនៈ ក៏​បាន​បង្ហើប​ពី​ទំនាក់ទំនង​របស់​លោក និង​កញ្ញា គី​ម​មួយ​ខ្លះ​ៗ​ផង​ដែរ ដោយ​បានអោយ​ដឹង​ថា លោក​ហើយ​និង គី​ម​មួយ បាន​ស្គាល់គ្នា និង​ចាប់ផ្តើម​ស្រឡាញ់​គ្នា​តាម​រយៈ​ការ​ប្រឡង​ចម្រៀង ហេតុតែ​ជា​និស្ស័យ​ចេះ​តែ​អោយ​លោក​នឹង​កញ្ញា​មាន​ពេលវេលា​ជា​ការងារ​រួម​គ្នា និង​បណ្តាល​អោយ​មានចិត្ត​លើ​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

តារាចម្រៀង​សង្ហា​រូប​នេះ​ក៏​បាន​បន្ត​ថា ទម្រាំ​លោក​ហើយនឹង​កញ្ញា គី​ម​មួយ ឈាន​ដល់​ការ​ភ្ជាប់ពាក្យ គឺ​ពួក​លោក​មើលចិត្ត​គ្នា​ប្រហែលជា​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ទើប​លោក​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នេះ​។ ជា​ចុង​ក្រោយ តារាចម្រៀង លោក សយ រតនៈ ក៏​អរគុណ​សម្រាប់​អ្នកគាំទ្រ​កន្លង​មក ព្រោះ​មានការ​ការ​គាំទ្រ​នេះ​ហើយ ទើបបាន​លោក ហើយនឹង​គូស្នេហ៍​របស់​លោក​មាន​ប្រជាប្រិយភាព ក៏​ដូច​ជា​ភាព​ល្បីល្បាញ​រហូត​មក​ដល់​នា​ពេល​នេះ​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments