Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈក្នុង​វ័យ​១៧​ឆ្នាំ ពេជ្រ ថៃ ទម្លាយ​យ៉ាង​ច្បាស់​ៗ​រឿង​ស្នេហា​ថា តើ​នៅ​ទំនេរ ឬ​មាន​គូស្នេហ៍?

ក្នុង​វ័យ​១៧​ឆ្នាំ ពេជ្រ ថៃ ទម្លាយ​យ៉ាង​ច្បាស់​ៗ​រឿង​ស្នេហា​ថា តើ​នៅ​ទំនេរ ឬ​មាន​គូស្នេហ៍?

​ភ្នំពេញ ៖ តារាចម្រៀង​ប្រុស​វ័យក្មេង និង​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ ពេជ្រ ថៃ ចេញ​មុខ​មក​ទម្លាយ​យ៉ាង​ច្បាស់​ៗ ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ស្នេហា​ថា តើ​នៅ​លីវ ឬ​ក៏​កំពុង​មាន​គូរ​ស្មេ​ហ៍? ដើម្បី​ជា​ការ​ជម្រាប​ជូន​ដល់​អ្នក​គាំទ្រ ក្រោយ​មានការ​ចោទសួរ​ជា​ច្រើន​ពី​សំណាក់​ប្រិ​យ​មិត្ត​ពុក​ម៉ែ បងប្អូន​ដែល​ជា​ហ្វេ​ន ខណៈ​តារាចម្រៀង​ប្រុស​វ័យ​១៧​ឆ្នាំ​រូប​នេះ ទើបតែ​ប្រឡង​ជាប់​បាក់​ឌុ​ប ឬ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​លទ្ធផល​ដោយ​ទទួល​បាន​និទ្ទេស C សម័យ​ប្រឡង​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ។

ប្រាកដ​ណាស់ ក្រោយ​ប្រឡង​ជាប់​បាក់​ឌុ​បម​ក យើង​សង្កេត​ឃើញ​ថា មហាជន​អ្នកគាំទ្រ​ជា​ច្រើន​តែងតែ​ចង់​ដឹង​រឿងរ៉ាវ​ជីវិត​ឯកជន​របស់​តារាចម្រៀង​ប្រុស​តូច​ល្អិត ពេជ្រ ថៃ ដោយ​មាន​មតិ​ជា​ច្រើន​បាន​ចោទសួរ​ទៅ​កាន់​តារា​ប្រុស​រូប​នេះ​។

សំណួរ​ជា​ច្រើន​បាន​ចោទសួរ​ទៅ​កាន់​ពេជ្រ ថៃ ថា បច្ចុប្បន្ន​មាន​ស្នេហា​ឬ​អត់? បច្ចុប្បន្ន​នៅ​ទំនេរ ឬ​ក៏​មាន​គូស្នេហ៍​ហើយ?បងប្អូន​អ្នកគាំទ្រ​ផ្សេង​ទៀត​ចោទសួរ​ថា តាំងពី​ដើម​មក​មានចិត្ត​ស្រលាញ់​នារី​ណា​​ម្នាក់​កក់​ទុក​ក្នុង​ចិត្ត​ហើយ​ឬ​នៅ? ឬ​ក៏​មិន​ទាន់​គិតគូរ​រឿង​ស្នេហា​ទេ​ក្នុង​វ័យ​១៧​ឆ្នាំ​នេះ? សំណួរ​របស់​បងប្អូន​អ្នកគាំទ្រ​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ចោទសួរ​ថា ក្រោយ​ពី​ប្រឡង​ជាប់​ថ្នាក់​ទី​១២ តើ​ពេជ្រ ថៃ បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ឬ​បញ្ឈប់​ការ​សិក្សារ​ត្រឹម​ថ្នាក់​ទី​១២​នេះ? ហើយ​ចាប់​យក​តែ​វិ​ថី​សិល្បៈ​តែ​មួយ​មុខ ឬ​យ៉ាងណា? ហើយ​ប្រសិនបើ​បន្ត​ការ​សិក្សា តើ​បន្ត​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ណា? ហើយ​ជ្រើសរើស និង​សម្រេចចិត្ត​រៀន​ជំនាញ​អ្វី​ឲ​ពិតប្រាកដ?

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​ខាងលើ នា​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៣​នេះ បើ​តាម​រយៈ​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​កោះសន្តិភាព ពេជ្រ ថៃ បាន​ថ្លែងប្រាប់​ឲ្យ​អ្នកគាំទ្រ​បានដឹង​ថា​ ​គិត​ចាប់តាំងពី​តូច​ដឹងក្ដី រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ស្រប​ពេល​ប្រឡង​នេះ ប្អូន​មិន​ដែល​ធ្លាប់​មាន​ស្នេហា សង្សារ ឬ​គូស្នេហ៍​ម្ដងណា​ឡើយ​។ ជាមួយ​គ្នា​នេះ ក្រោយ​ប្រឡង​ថ្នាក់​ទី​១២​ចប់ ដោយ​ជាប់​បាក់​ឌុ​ប​ជា​ស្ថាពរ និង​ទទួល​បាន​និទ្ទេស C ក្នុង​វ័យ​១៧​ឆ្នាំ​នេះ​ក្ដី ក៏​ប្អូន​គ្មាន​គូស្នេហ៍​នោះ​ដែរ ហើយ​ក៏​មិន​ទាន់​មាន​នារី​ណា​ម្នាក់​ទុក​ក្នុង​ចិត្ត​ឡើយ​។

ពេជ្រ ថៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ប្អូន​មិន​មាន​ស្នេហា​ឡើយ​ក្នុង​វ័យ​នេះ ព្រោះ​ប្អូន​នៅ​ក្មេង​ពេក ពោល​គឺ​ប្អូន​មិន​ទាន់​គិតគូរ​រឿង​ស្នេហា​តែ​ម្ដង ដោយ​មូលហេតុ​ប្អូន​យក​ពេលវេលា​ទាំង​ប៉ុន្មាន​ចំណាយ​ទៅ​លើ​គ្រួសារ សាច់ញាតិ ការងារ​សិល្បៈ និង​ខិតខំ​រៀនសូត្រ​បន្ត ដើម្បី​សម្រេច​បាន​នៅ​ក្ដី​ស្រមៃ និង​គោលបំណង​នៅ​ថ្ងៃ​អនាគត​របស់​ប្អូន​ផង​ដែរ​។

ពេជ្រ ថៃ បាន​ប្រាប់​ថា ប្អូន​មិន​អាច​បញ្ជាក់​ក្នុង​អាយុ​ប៉ុន្មាន​ទើប​គិតគូរ​រឿង​គូ​អនាគត​នោះ​ទេ ប្អូន​ដឹង​ត្រឹម​ថា បច្ចុប្បន្ន​មិន​គិត​រឿង​ស្នេហា​តែ​ម្ដង ដោយ​មូលហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។

ជាមួយ​គ្នា​នេះ ចំពោះ​សំណួរ តើ​ពេជ្រ ថៃ បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ឬ​បញ្ឈប់​ការ​សិក្សារ​ត្រឹម​ថ្នាក់​​ទី​១២​នេះ? ហើយ​ចាប់​យក​តែ​វិ​ថី​សិល្បៈ​តែ​មួយ​មុខ ឬ​យ៉ាងណា​នោះ?
ជា​ការ​ឆ្លើយ​តប ពេជ្រ ថៃ ក៏​បាន​ជម្រាប​ជូន​អ្នកគាំទ្រ​បន្ត​ថា ប្អូន​នឹង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យា​ល័យ ហើយ​ជ្រើសរើស​ជំនាញ​សិក្សា គឺ​នីតិសាស្ត្រ ផ្នែក​ច្បាប់ ដោយ​មិន​បញ្ឈប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២​ឡើយ មូលហេតុ​ព្រោះ​ប្អូន​មាន​ក្ដី​ស្រមៃ​បន្ត​ទៅ​មុខ​ទៀត ដែល​មិន​ទាន់​ជម្រាប​ជូន​បាន​។ មួយវិញទៀត អ្វី​ដែល​ប្អូន​មិន​អាច​ជម្រាប​ជូន​បាន​នៅ​ពេល​នេះ គឺ​ប្អូន​មិន​ទាន់​ដឹង​ច្បាស់​ថា ត្រូវ​បន្ត​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​មួយ​ណា​អោយ​ប្រាកដ​នោះ​ទេ ព្រោះ​តាម​សាលា​ជា​ច្រើន​បាន​ផ្ដល់​អាហារូប​ករណ៍​ក្នុង​ការ​បន្ត​ការ​សិក្សា​ដល់​ប្អូន ទើប​ប្អូន​កំពុង​សម្រេចចិត្ត​ថា គួរ​ជ្រើស​រៀន​សាលា​មួយ​ណា? ដែល​ត្រូវ​នឹង​ជំនាញ​របស់​ប្អូន​។

ដោយឡែក ងាក​មក​ចាប់អារម្មណ៍​រឿង​សិល្បៈ​។ ចំពោះ​វី​ថី​សិល្ប​:​វិញ ពេជ្រ ថៃ បញ្ជាក់​ថា គឺ​ប្អូន​មិន​បញ្ឈប់​ជា​ដាច់ខាត ព្រោះ​វា​ជា​អាជីព​ដែល​ប្អូន​ស្រលាញ់​ចូល​ចិត្ត​តាំង​តែ​ពី​តូច ហើយ​ប្អូន​នឹង​បន្ត​ខិត​ខំ​ប្រឹងប្រែង​ដុះខាត​សមត្ថភាព​បន្ថែម​លើ​វិស័យ​សិល្បៈ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​បំពេរ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​អ្នកគាំទ្រ ក៏​ដូច​ជាស​ម្រេច​នៅ​ក្ដី​ស្រមៃ​របស់​ប្អូន​ផង​ដែរ ។

រឿង​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ប្អូន​នឹង​ត្រៀម​ជ្រើសរើស​អាជីព​មួយទៀត ដែល​ជា​ក្ដី​ស្រមៃ​របស់​ប្អូន គ្រាន់តែ​ឥឡូវនេះ​ប្អូន​មិន​ទាន់​អាច​បញ្ជាក់​បាន​ប៉ុណ្ណោះ​។ ហើយ​អាជីព​បន្ថែម​មួយទៀត​​នោះ នឹង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​និង​សិ​ស្ប​: ហើយ​មិន​បោះបង់​មួយ​ណា​ចោល​ឡើយ​។ ចំពោះ​មូលហេតុ ត្រៀម​អាជីព​ថ្មី​មួយទៀត​នេះ​ដែរ ពេជ្រ ថៃ បាន​ប្រាប់​ថា មូលហេតុ ដោយសារ​ប្អូន​គិត​ថា សិល្ប​:​មិន​ស្ថិត​ឋេ​រ​រហូត​ទេ ដូច្នេះ​ហើយ​ទើប​ប្អូន​មាន​បំណង និង​ក្ដី​ស្រមៃ​ជា​ច្រើន​នៅ​ក្នុង​ដៃ​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments