Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈស្រណោះ​​អ្វី​ម៉្លេះ! ក្រោយ​​ធ្លាយ​វី​ដេ​អូ​ចាស់​របស់​Tangmo យំនិយាយអួលដើម.ក​ពេល​ឈរ​មើល​គេ​បា.ញ់​កាំជ្រួច​ក្នុង​ថ្ងៃ​ឆ្លង​(​វី​ដេ​អូ​)

ស្រណោះ​​អ្វី​ម៉្លេះ! ក្រោយ​​ធ្លាយ​វី​ដេ​អូ​ចាស់​របស់​Tangmo យំនិយាយអួលដើម.ក​ពេល​ឈរ​មើល​គេ​បា.ញ់​កាំជ្រួច​ក្នុង​ថ្ងៃ​ឆ្លង​(​វី​ដេ​អូ​)

ប្រទេស​ថៃ ៖ គ្រប់​គ្នា​ប្រាកដជា​បានដឹង​ហើយ​ឃើញ​ថា បើ​គិត​មក​ទល់​នឹង​ពេល​នេះ វា​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ដែល​តារា​សម្ដែង​ស្រី​ថៃ ដែល​បាន​សាង​នៅ​ប្រជាប្រិយភាព និង​មានកេរ្តិ៍ឈ្មោះ​មិនធម្មតា ភាព​ល្បីល្បាញ​មាន​ស្នាដៃ​ដ៏​ល្អ​ឯក ទេព​កោសល្យ​មួយ​រូប​នោះ គឺ Tangmo Nida ដោយសារ​តារា​ស្រី​រូប​នេះ នាង​បាន​ចាកចេញ​ទៅ​គ្មាន​ថ្ងៃ​នឹង​អាច​វិល​ត្រឡប់​វិញ​បាន​នោះ​ឡើយ តាំងពី​នាង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ បន្ទាប់​ពី​រុករក​តាំងពី​យប់​រហូត​ដល់​ភ្លឺ​នៅ​ក្នុង​ទឹកទន្លេ​ចៅ​ប្រះ​យ៉ា​មក​ម្ល៉េះ រហូត​មានរឿង​ជា​បន្តបន្ទាប់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាក់ទង​ទៅ​នឹង​ការ​ស្លា​.​ប់​ដ៏​អាថ៌​កំបាំង​របស់​តារា​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ ដោយ​មិនដឹង​ថា តើ​ជា​អំពើ​ឃា​.​តក​.​ម្ម ឬ​មួយ​ក៏​យ៉ាងម៉េច​នោះ​ទេ? ពិត​ជា​អ​ណោ​ច​អ​ធ័​ម​ជា​ខ្លាំង​។

យ៉ាងណាមិញ ទន្ទឹម​នឹង​ការ​ចាកចេញ​ដ៏​សែន​ក្រៀមក្រំ​នេះ បាន​ធ្វើ​ឱ្យ​មហាជន​អ្នកគាំទ្រ ទាំង​ក្នុង និង​ក្រៅប្រទេស មានការ​នឹករឭក​ដល់​នាង​ជា​ខ្លាំង ដោយ​ក្នុង​នោះ​បាន​ត្រឹមតែ​បន្សល់​ទុក​នូវ​រូបភាព​ដែល​បាន​ដិត​ជាប់​នៅ​ក្នុង​បេះដូង​អ្នក​គ្រប់​គ្នា ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ទេ​ថា នាង​ទៅ​លឿន​បែប​នេះ​ឡើយ ហើយ​រឹតតែ​ខ្លោចចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ តារា​ស្រី​រូប​នេះ​បាន​បន្សល់​ទុក​នូវ​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​មានឈ្មោះ​ថា P’bird ដែល​ជា​គូស្នេហ៍​របស់​ខ្លួន ដែល​ខំ​តាម​ស្រឡាញ់​នាង​មក​ជាង​១០​ឆ្នាំ​មក​ហើយ ទម្រាំ​តែ​មាន​ភាព​ក្លាហាន ហ៊ាន​ហាមាត់​និយាយ​ស្ដី​សុំ​នាង​ធ្វើ​ជា​សង្សារ​វា​មិន​ងា​.​យ​នោះ​ទេ តែ​ពេល​នេះ​នាង​ទៅ​បាត់​ហើយ បន្ទាប់​ពី​យល់ព្រម​ទទួលយក​បុរស​កម្សត់​ស្នេហ៍​ម្នាក់​នេះ​។

ក្រោយ​ពី​ស្ងប់​ស្ងាត់បាត់​មួយ​រយៈពេល​មក ស្រាប់តែ​ថ្មី​ៗ​នេះ គូស្នេហ៍​របស់​តារា​ស្រី Tangmo Nida គឺ​លោក Bird បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​អំពី​សកម្មភាព​របស់​តារា​ស្រី​រូប​នេះ ពេល​កំពុង​តែ​ឈរ​សម្លឹង​មើលទៅ​លើ​ផ្ទៃមេឃ នា​ថ្ងៃ​ឆ្លង​ឆ្នាំ ខណៈ​ពេល​គេ​បាញ់​កាំជ្រួច ហើយ​សើច​យ៉ាង​សប្បាយ​រីករាយ ហាក់ដូចជា​មើលទៅ​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ដ្បិតតែ​រូប​កាយ​បាន​ចាកចេញ​ទៅ​គ្មាន​ថ្ងៃ​អាច​វិល​ត្រឡប់​បាន​មែន តែ​រាល់​អនុស្សាវរីយ៍​ទាំងអស់ ការ​ចង់​ចាំ​ផ្សេង​ៗ​របស់​តារា​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ នាង​ត្រូវ​បាន​មហាជន​ដក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​របស់​ពួក​គេ​ជា​និច្ច​។

ដោយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កាន់តែ​ធ្វើ​ឱ្យ​មហាជន​មាន​ក្តី​នឹករឭក​សា​ជា​ថ្មី​ម្ដងទៀត ចំពោះ​តារា​ស្រី Tangmo ក្រោយ​ប្រទះ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ដែល​មានឈ្មោះ​ថា «Happy Melon Official បាន​ចេញ​មក​បង្ហោះ​វី​ដេ​អូ​របស់​តារា​ស្រី Tangmo មិន​ទាន់​បាន​ប៉ុន្មាន​ផង ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​បានឃើញ​គណនី Instagram គូស្នេហ៍​របស់ Tangmo ក៏​បាន​បង្ហោះ​រូប​នាង​ផង​ដែរ ដោយ​បាន​ភ្ជាប់​ជាមួយ​សារ​យ៉ាង​រំជួលចិត្ត​ថា «Beby» ជាមួយនឹង​ស្នាមញញឹម​លាយឡំ​ជាមួយនឹង​ក្ដី​រំភើបចិត្ត​ទាំង​ទឹកភ្នែក ខណៈ​ពេល​ដែល​បាន​មើល​កាំជ្រួច​ឆ្លង​ឆ្នាំ​ជាមួយនឹង​សង្សារ​នៅ​រាត្រី​ឆ្លង​ចូល​ឆ្នាំ​២០២២​។ លើស​ពី​នេះ មិន​ថា​ពេល​ណា​នៅ កន្លែង​ណា ឬ​មួយ​ក៏​ធ្វើ​អី​នោះ​ទេ លោក​តែងតែ​បង្ហោះ​រូប​របស់ Tangmo ក៏​ដូច​ជា​វី​ដេ​អូ​ផ្សេង​ៗ​មិន​ដែល​ដាច់ និង​លួស​មួយ​ថ្ងៃ​នោះ​ឡើយ​។

ដោយឡែក ងាក​ទៅ​មើល​អ្នកគាំទ្រ​វិញ ក្រោយ​ឃើញ​វី​ដ​អូ​នោះ ម្នាក់​ៗ​ហាក់​មាន​អារម្មណ៍​សោកសៅ ដោយ​មិន​គិត​ថា Tangmo ជួប​រឿង​អកុសល​បែប​នោះ​ឡើយ ព្រោះ​នាង​ជា​មនុស្ស​ល្អ និង​ជាតា​រា​ស្រី​ដែល​មាន​អត្ត​ចរិតល្អ​គួរ​ឱ្យ​ស្រឡាញ់ រួច​មក​ពួក​គេ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​គ្រប់​ៗ​គ្នា​ថា «​កុំ​គិត​ច្រើន​អី​ណា​បង Bird ចែ​ម៉ូ​គាត់​ទៅ​បាន​សុខ​ហើយ​» «Happy New Year Bird យើង​សូម​ជូនពរ​អ្នក​អោយ​សំណាងល្អ​បំផុត​» «​ពួក​យើង​ទាំងអស់​គ្នា​ពិតជា​នឹក​បង Tangmo ខ្លាំង​ណាស់​» «​ខ្ញុំ​ជឿជាក់​ថា បង Tangmo ក៏​កំពុង​គិត​អំពី​បង និង​ឱប​បង Bird រាល់ពេល​ដែល​អ្នក​គិត​ពី​បង Mo ដូច​គ្នា​ដែរ​» «​នឹក​អាយ​ដល Tangmo Nida ខ្លាំង​ណាស់​លោក​អើយ ពិភពលោក​នេះ​គឺ​ពិតជា​អយុត្តិ​ធម៌​ណាស់​» «​មនុស្ស​ល្អ​លះបង់​ដើម្បី​អ្នក​ដទៃ និង​គ្រួសារ ហើយ​ចុង​ក្រោយ​បែរជា​ស្លា​.​ប់​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ទៅ​វិញ​»​។

អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​ខ​មិន​ថា «​ហើយ​បើ​និយាយ​ពី​មនុស្ស​អាក្រក់​គ្រាន់តែ​មាន​លុយ​ក៏​អាច​ទិញ​គេ​អោយ​បិទ​មាត់​បាន​ដែរ ប្រទេស​ថៃ​ចាប់​តាំង​តែ​ពី Tangmo ស្លា​.​ប់​មក រឿង​ក្ដី​អ្វី​ក៏​លែង​មាន​ប្រយោជន៍​​ដែរ មនុស្ស​ល្អ​ក្នុង​លោក​បែរជា​គ្មាន​យុត្តិធម៌​ទេ​ឬ? ខ្ញុំ​ពិតជា​ហត់នឿយ​ណាស់ ខ្ញុំ​នឹក ឃុន​តាំង​ម៉ូ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា គាត់​នៅ​ទី​នេះ ទោះបីជា​គាត់​បាន​ទៅ​ធ្វើ​ជា​ទេវតា​ក៏​ដោយ យ៉ាង​ហោច​ណាស់​គាត់​បាន​ជួប​មនុស្ស​ដែល​ស្រលាញ់​គាត់​អស់ពី​ចិត្ត និង​មនុស្ស​ជា​ច្រើន​ដែល​ស្រលាញ់​គាត់​អស់ពី​បេះដូង​»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments