Wednesday, October 4, 2023
Google search engine
Homeព័ត៌មានសិល្បៈមិននឹកស្មានថា ដល់ថ្ងៃខួបស្នេហ៍២ឆ្នាំភ្លាម ស្រាប់តែតារាស្រីPloyនិយាយបែបនេះដាក់សង្សារស្រីរបស់ខ្លួនសោះ

មិននឹកស្មានថា ដល់ថ្ងៃខួបស្នេហ៍២ឆ្នាំភ្លាម ស្រាប់តែតារាស្រីPloyនិយាយបែបនេះដាក់សង្សារស្រីរបស់ខ្លួនសោះ

ថៃ ៖ តារា​សម្ដែង​ស្រី​ជួរ​មុខ​មួយគូ កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​មួយ​រយ​:​ពេល​ចុង​ក្រោយ​នោះ គឺ Ploy Chermarn ភាគច្រើន​គេ​តែងតែ​សង្កេត​ឃើញ និង​តាមដាន​នូវ​រឿងរ៉ាវ​ស្នេហា​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ដែល​លួស​មួយ​ថ្ងៃ​នោះ​ទេ ចាប់តាំងពី​នាង​ធ្លាប់​បាន​ទាក់ទង​ជាមួយ​តារា​ប្រុស​ជា​ច្រើន​នា​ពេល​កន្លង​មក តែ​ស្នេហា​របស់​នាង​ជាមួយ​តារា​ប្រុស​ទាំងនោះ​ស្រលាញ់​គ្នា​មិន​ដែល​បាន​យូរ​នោះ​ទេ តែងតែ​ជួប​នៅ​រឿង​បែកបាក់​ជា​បន្តបន្ទាប់ មិន​ដែល​បាន​យូរ និង​គង់វង្ស​ដូច​គូ​គេ​ដទៃ​នោះ​ទេ តែងតែ​បរាជ័យ​រហូត​។

បន្ទាប់​ពី​បរាជ័យ​នូវ​ស្នេហា​ជាមួយ​បុរស​ៗ​ខ្លាំង​ពេក​ពេល​នេះ នាង​ក៏​បាន​ងាក​មក​ស្រលាញ់​មនុស្ស​ស្រី​ដូច​គ្នា​វិញ​ម្ដង ជា​ហេតុ​ធ្វើ​អោយ​អ្នក​និយម​លេង​នូវ​ក្នុង​បណ្ដាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​ស្រ​ឡាំង​កាំ​.​ង​តែ​ម្ដង មិនតែប៉ុណ្ណោះ​តាំង​តែ​ពី​តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​មានឈ្មោះ​បោះ​សំឡេង​រូប​នេះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ដែល​ជា​មនុស្ស​ស្រី​ដូច​គ្នា​មក​តារា​ស្រី Ploy Chermarn ហាក់ដូចជា ស្ងប់​ស្ងាត់បាត់​វត្តមាន​ឈឹង​នៅ​លើ​បណ្តាញ​សង្គម​មិន​ដែល​ឃើញ​លេចមុខ​សម្ដែង​ក៏​ដូច​ជា ការងារ​សិល្បៈ និង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដូច​ពី​ពេល​មុន​ៗ​នោះ​ទេ រហូត​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចង់​ដឹង​ដំណឹង និង​សុខទុក្ខ​របស់​នាង​ជា​ពន់ពេក​។

នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ ថ្មី​ៗ​នេះ គូរ​ស្នេហ៍​កំពូល​តារា​សម្ដែង​ស្រី​ថៃ​Ploy បាន​បង្ហាញ​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា នេះ​ជា​ថ្ងៃ​គម្រប់​ខួប​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ ដែល​ជា​ពេលវេលា​ដ៏​មាន​តម្លៃ និង​ផ្អែមល្ហែម​ស្និត​ស្នាល​សម្រាប់​គូស្នេហ៍​មួយគូ​នេះ​ដូច​គ្នា ដោយ​ពួក​គេ​មិន​ត្រឹមតែ​បាន​ដឹក​ដៃ​គ្នា​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តាម​មាត់សមុទ្រ​យ៉ាង​ផ្អែមល្ហែម​រ៉ូ​មែន​ទិ​ក​តែ​ប៉ុណ្ណោះ​នោះ​ទេ តារា​ស្រី​រូប​នេះ និង​គូស្នេហ៍​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាំ​គ្នា​រំភើប​សប្បាយ​រីករាយ​ត្រេកអរ​ជំនួស ថែម​ទាំង​លួច​ច្រណែន និង​អ្នក​ទាំង​ពីរ​គ្រប់​ៗ​គ្នា​។

ដោយ​តារា​ស្រី Ploy Chermarn ក៏​បាន​ចេញ​មុខ​មក​បង្ហោះ​និយាយ​រៀបរាប់​នៅ​សារ​ប៉ុន្មាន​ឃ្លា​យ៉ាង​មាន​អត្ថន័យ និង​រ៉ូ​មែន​ទិ​ក​ទៅ​កាន់​សង្សារ​ស្រី​បណ្ដូលចិត្ត​របស់​ខ្លួន​យ៉ាង​មាន​ន័យ​បែប​នេះ​ថា​«​នៅ​ជាមួយ​មនុស្ស​ពិសេស​ម្នាក់​នេះ ២​ឆ្នាំ​ហើយ ពិតជា​មាន​ក្តី​សុខ​ជាទី​បំផុត ហើយ​នៅ​ក្នុង​ជីវិត​ខ្ញុំ ថ្ងៃ​គម្រប់​ខួប​ស្នេហ៍​នេះ​ដែរ ហាក់​អៀន​បន្តិច​ក៏​ដោយ តែ​រូប​នាង​ក៏​នៅ​តែ​បង្ហោះ តែ​ពេល​បង្ហោះ​រូប​ហើយ​កុំ​កាច​ដាក់​គេ​ណា មនុស្ស​ល្អ​របស់ខ្ញុំ មាន​អ្នក​ម្នាក់​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ អោយ​តែ​អ្នក​មិន​ទៅ​ណា​ចោល​ខ្ញុំ ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​បោះបង់​អ្នក​ចោល​ដូច​គ្នា​»​។

ក្រោយ​ឃើញ​ដូចនេះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា​«​ពិតជា​ស្វី​ត និង​ផ្អែមល្ហែម​មែន មិន​សរសើរ​មិន​បាន​សោះ​» និង​ខ្លះ​ទៀត​«​ជូនពរ​អោយ​ស្រលាញ់​គ្នា​រហូត​ណា​អាយ​ដល​» ។ អ្នកគាំទ្រ​ខ្លះ​បាន​បន្ត​ថា​«​ច្រណែន​បង​ៗ​ដល់​ហើយ ស្រលាញ់​គ្នា​ជាមួយ​មនុស្ស​ប្រុស​មិន​បាន​យូរ ងាក​មក​ស្រលាញ់​មនុស្ស​ស្រី​ដូច​គ្នា​អ​ញ្ជឹ​ង​ទៅ​ម្យ៉ាងដែរ​តើ ជូនពរ​អោយ​មាន​សេចក្ដីសុខ និង​សុភមង្គល​ជាមួយ​គ្នា​ណា​» ហើយ​«​កុំ​ស្វី​ត​ពេក​អី​អាយ​ដល ហ្វេ​ន​ម្នាក់​នេះ​លួច​ញញឹម​ម្នាក់ឯង​ឡើង​ជិត​ឆ្កួត​ហើយ​ពេល​នេះ​» ។

ចំណែក​ហ្វេ​ន​ខ្លះ​ទៀត​ថា​«​ច្រណែន​ដល់​ហើយ​លោក​អើយ មិនដឹង​ថា​ពេល​ណា​ខ្ញុំ​មាន​ស្នេហា​ដូច​បង​នោះ​ទេ គ្រាន់តែ​គិត​ក៏​មាន​ក្ដី​សុខ​ដែរ​និយាយ​មែន​» «​សម​គ្នា​ម្លេះ​ទេ ស្រស់​ស្អាត​ដូច​គ្នា​ទៀត សុទ្ធតែ​នាំ​គ្នា​ទៅ​ដើរ​លេង​បង្ហោះ​រូប​អួត​ហ្វេ​ន​អី​ណា អត់​ចេះ​អាណិត​ខ្ញុំ​បន្តិច​ទេ​អី​»​។

យ៉ាងណាមិញ ក្នុង​នោះ​ផង​ដែរ អ្វី​ដែល​សំខាន់ ខណៈ​ផ្តើម​ស្នេហ៍​ជាមួយ​នារី​ក្រៅ​សិល្បៈ​តារា​ស្រី Claudine មក​ទល់ និង​ពេល​នេះ​ដែរ ឃើញ​ថា អ្នក​ទាំង​ពីរ​ចង​ចំណង​ស្នេហ៍​មួយ​នេះ​មក ២​ឆ្នាំ​ហើយ បើ​ទោះបី​កន្លង​មក​ពុំ​សូវ​បើកចំហ​ក៏​ដោយ តែ​សម្រាប់​ទំនាក់ទំនង​ភក្តីភាព​នៅ​ល្អ​ដូច​ដើម ព្រោះ​កាលពី​កន្លង​ទៅ Ploy Chermarn នាង​បាន​សារភាព​ត្រង់​ៗ​ថា នាង និង​គូរ​ស្នេហ៍​មិន​ដែល​លាក់បាំង​អំពី​ទំនាក់ទំនង​បែប​មិត្ត​ភ័ក្តិ​នោះ​ទេ ប៉ុន្តែ​បើ​រឿង​ស្នេហា​វិញ នាង​កម្រ និង​បើកចំហរ​នូវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង​ណាស់ ព្រោះ​មិន​ចង់​ធ្វើ​ជា​កណ្ដាល​នៃ​ការ​ចាប់អារម្មណ៍​របស់​មហាជន​អ្វី​ទេ សុំ​ត្រឹម​ធម្មតា​ៗ​ទៅ​បាន​ហើយ​»៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments