Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសុខ ស្រីនាង ៖គ្មានសញ្ញាការប្ដីលើកទី២

សុខ ស្រីនាង ៖គ្មានសញ្ញាការប្ដីលើកទី២

~

~

ភ្នំពេញ៖ អ្នកមេម៉ាយរូបស្រស់សុខ ស្រីនាង ហាក់មិនចាប់អារម្មណ៍តារាចម្រៀងរួមទ្រនុំដែល​មេម៉ាយដូច​ខ្លួនដល់​ទៅ២ដួងត្រៀមរៀបការប្ដីថ្មីនៅឆ្នាំ២០២៣ ខាងមុខនេះគឺនាងពេជ្រ សោ​ភា និងប៉ាច គីមមួយ នោះទេ ទើបទើប​ពេល​នេះនាងនៅតែគ្មានសញ្ញាចូល​រោងការជា​លើក​ទី​២​ដូចពួគគេឡើយ។ស្រីនាង ដែលពេលនេះមាន​អាយុ៣៥​ឆ្នាំ​ទៅហើយនោះ​នាងមិន​ត្រឹមតែ​មិនទាន់ត្រៀមខ្លួនធ្វើជាកូនក្រមុំម្ដងទៀតនោះទេ ប៉ុន្ដែរូបនាងថែមទាំង​កាន់តែ​ព្យាយាមលាក់​ស្នេហ៍ថ្មីរឹតតែខ្លាំងពោលគឺបិតជិតតែម្ដង។ការជ្រើសផ្លូវមិនព្រមលាតត្រដាងមុខម្ចាស់ថ្មីចិត្ត​បែប​នេះ​ហើយទើបស្រីនាង ត្រូវក្រុមស្រីស្រលាញ់ស្រី(Lesbian)រឹតតែតាមដាននាងថែមទៀត បន្ទា​ប់ពីអ្នកមេម៉ាយ​រូបស្រស់ហ៊ានលេងឈុតស្នេហាជាមួយប្អូនថ្លៃថៅកែហង្សមាសនាងឱក សុគន្ធ​កញ្ញា ជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”​។ប៉ុន្ដែFan របស់ស្រីនាង នៅតែចាត់ទុកថាអ្នកមេ​ម៉ាយ​ផូផង់រូប​នេះនឹង​ជ្រើសគូស្នេហ៍ថ្មីជាបុរស​ពេញលក្ខណៈ​មិន​មែនជាស្រីភេទដូចគ្នាដូចក្នុងMV ឡើយ។

~

~

សុខ ស្រីនាង បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ដែលធ្វើ​ឲ្យ​នាងក្លាយទៅជា​ស្រី្ដមេ​ម៉ាយអស់ជាង១០ឆ្នាំមកហើយ។ប៉ុន្ដែគេជឿរថា​ស្រី​ស្អាត​​ដែលមាន​រូបសម្រស់គូរឲ្យក្នក់ក្នាញ់​ដូចនាងប្រាកដ​ជា​មានជម្រើសស្នេហ៍ច្រើន ព្រោះ​មានបុរស​ទាំងក្នុង​និង​ក្រៅស្រុកចាំស្អំរបួសបេះដូងនាង ខណៈដែលថ្មីៗ​នេះស្រី​នាង បានចេញទៅ​ដើរ​លេងនៅ​បរទេសញឹកជាងមុនទើបគេសង្ស័យថាអ្នកមេម៉ាយ​គ្មានកូន១គ្រាប់​ជាប់ខ្លួនរូប​នេះ​កំពុងតែ​ផ្ដល់​សញ្ញានៃការពិសោធន៍ស្នេហ៍ថ្មី ហើយក្នុងនោះបុរសអាណិកជជនខ្មែរ​នៅបរ​ទេស មាន​សង្ឃឹម​ខ្ពស់ តែនាងនៅតែបន្ដលាក់មុខម្ចាស់ចិត្តដដែលទៅវិញ ទើបរឿងចូលការម្ដងទៀត​របស់តារាហង្ស​មាសរូបនេះ​នៅតែគ្មានស្រមោល។

~

~

ក្រៅពីសុខ ស្រីនាង អ្នកមេម៉ាយដែលសាងស្នេហ៍ដោយមិនបើកចំហនិង​គ្មានតម្រុយ​រៀបការប្ដីមានដូចជា​នាង​កែវ និសា ,សុខ សោម៉ាវត្តី និងពេជ្រ សូលីកា ជាដើម។ប៉ុន្ដែ​សម្រាប់​ស្រីនាង វិញទោះជាជាង១ទសវត្សន៍មកនេះ​នាងមិនធ្លាប់​បណ្ដើរប្រុសស្នេហ៍ថ្មី​ជាសាធារណៈ​ម្ដងណាក៍ដោយ តែគេសង្ស័យថានាងមានម្ចាស់ចិត្តថ្មី​ទៅហើយ​គ្រាន់​​តែ​មិនចង់ឲ្យគេស្គាល់។ ដោយ​ឡែករឿង​ដែល​គ្រប់គ្នាចាំអ៊ុតនោះថាចាំមើលអនាគតស្វាមីថ្មីរបស់ស្រីនាង គឺ​ពិតជា​មន្រ្ដី​ធំឬអ្នកមានអំ​ណា​ច​​ដូច​អតីតប្ដីនាងបានដៅទុកនោះមែន ឬយ៉ាងណា?

~

~

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments