~
~
~
តាប៊ុយ ត្រូវបានម្ចាស់រថយន្ដម៉ាកPrius ប្ដឹងទៅតុលាការ ក្រោយពីអតីតអ្នកផលិតកម្មវិធីទូរទស្សន៍Mytvរូបនេះតវ៉ារឿងប្រាក់សំណងជួសជុលរថយន្ដដែលចេញដោយហ្គារ៉ាសមួយដើម្បីបញ្ចប់រឿងក្នុងតម្លៃខូចខាតសរុបចំនួន២២៥០ដុល្លារ។តាប៊ុយ បានចេញវីដេអូទទួលស្គាល់កំហុសថាខ្លួនពិតជាខុសមែនព្រោះបើកបរក្នុងស្ថានភាពស្រវឹង។ប៉ុន្ដែលោកបែជាថាចំនួនទឹកប្រាក់ដែលត្រូវធ្វើឲ្យរថយន្ដខាងភាគីរងគ្រោះនោះហាក់ច្រើនហួសការខូចខាតទៅវិញ។តាប៊ុយ ដែលជាអ្នកបើកបុករថយន្ដរបស់គេឈប់នៅភ្លើងស្ដុបនោះបែជាថារថយន្ដម៉ាកRange Rover របស់លោកក៍ត្រូវធ្វើអស់ច្រើនដែរទើបធ្វើឲ្យមានការលេចឭថាខាងភាគីរងគ្រោះពេលនេះលែងទទួលយកប្រាក់ចំនួន ២២៥០ដុល្លារនោះមកធ្វើឡានទៀតហើយគឺចង់ប្ដឹងVj តាប៊ុយ ឡើងតុលាការដោយទាមទារសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ ហើយលុយដែលបានមកពីតាប៊ុយ នឹងយកទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផាទាំងអស់។ ប្រភពដែលទម្លាយនៅលើបណ្ដាញសង្គមនោះថាជនរងគ្រោះក្ដៅចិត្តរឿងតាប៊ុយ វែកញែករឿងតម្លៃធ្វើរថយន្ដអស់ជាង២ពាន់ដុល្លារនោះទើបកាលពីថ្ងៃទី១៦ខែធ្នូភាគីម្ចាស់រថយន្ដPrius បានដាក់ពាក្យ បណ្ដឹងទៅតុលាការ ចោទអតីតពិធីកររូបនេះបន្ថែមពីបទប៉ុនប៉ងសម្លាប់ បង្ករគ្រោះថ្នាក់ចរាចរណ៍ ញុះញង់ឲ្យមានការរើសអើង ហើយប្ដូរពីការទាមទារសំណងពីចំនួន២ម៉ឺនដុល្លារទៅជាចំនួន១០ម៉ឺនដុល្លារវិញ។
~
~
~
អ្នកយកព័តមានយើងព្យាយាមទាក់ទងតាមទូរស័ព្ទទៅតាប៊ុយ កាលពីរសៀលថ្ងៃទី១៧ខែធ្នូ តែទូរស័ព្ទមិនចូលឡើយ។យ៉ាងណាទាំងហ្វេនតាប៊ុយ និងអ្នកជជែកនៅលើបណ្ដាញសង្គមគឺភាគច្រើនសុទ្ធតែចង់ឲ្យតាមប៊ុយ និងភាគីជងរងគ្រោះដោះស្រាយគ្នាបញ្ចប់នៅក្រៅរបងតុលាការ ព្រោះរឿងរ៉ាវបែបនេះគ្មានអ្នកណាចង់កើតឡើងនោះទេ។ប៉ុន្ដែតាមព័តមានថាម្ចាស់រថយន្ដខូចខាតលែងចង់បានលុយចំនួនជាង២ពាន់ដុល្លាររបស់តាប៊ុយ យកមកធ្វើឡានទៀតហើយគឺចង់ដោះស្រាយនៅតុលាការ ហើយលុយដែលឈ្នះក្ដីតាប៊ុយ នឹងយកទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា។
~
~
~
គូរបញ្ជាក់ថាកាលពីវេលារំលងអាទ្រាធឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ VJ តាមប៊ុយ ក្នុងស្ថានភាពស្រវឹងបានបើករថយន្ដម៉ាកRange Rover ពាក់ស្លាកលេខភ្នំពេញ2Bk-8809 ទៅបុកគូថរថយន្ដម៉ាកPrius ពាក់ស្លាកលេខភ្នំពេញ2AH-7048 ដែលកំពុងឈប់នៅស្ដុបBKCបណ្ដាលឲ្យរថយន្ដជនរងគ្រោះរងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតាប៊ុយ ព្យាយាមបើករថយន្ដគេចហើយពេលអ្នកសារព័តមានចុះទៅLive តាប៊ុយ ដែលកំពុងស្រវឹងនោះ ហាក់ច្រង៉េងច្រង៉ាងដាក់អ្នកកាសែតទៀតផង។ទស្សនិកជនរងចាំមើលថាតើតាប៊ុយ នឹងមានដំណោះស្រាយបែបណាប្រសិនបើម្ចាស់រថយន្ដប្រកាន់ជំហនៅតែប្ដឹងលោកទៅតុលាការហើយទាមទារសំណងជំងឺចិត្តរហូតដល់ទៅ១០ម៉ឺនដុល្លារនោះ?
~
~
~
~
~
~