Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈតន់ ច័ន្ទសីម៉ា ស្ទះដូចសុគន្ធកញ្ញា

តន់ ច័ន្ទសីម៉ា ស្ទះដូចសុគន្ធកញ្ញា

~

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតួឯកស្រីនៅGalaxy រយៈពេលជាង២ឆ្នាំមកហើយដែល​ទើបតែនៅចុង​ឆ្នាំ២០២២ នេះទេនាងបានជួបគូប្រជែងដែលមានសម្ថភាពប្រហាក់ប្រហែល​គ្នា​នោះគឺស្រីស្រស់ហ៊ិន លីដា មក​ជ្រកទ្រនុំជាមួយនាង ។ប៉ុន្ដែយ៉ាងណាសីម៉ា បានដើរ​១​ជំ​ហ៊ាន​មុនលីដា ទៅហើយនោះគឺការរកបានលុយ​ម៉ឺន​ដុ​ល្លារ​ពីការល្បី១ប្រាវ​ទាំងការច្រៀង​ឆាក​​ធំៗ និង​ក្ដាប់បានស្ពត​ពាណិជ្ជកម្មដែលថ្លៃខ្ពស់ តែស្រីស្រស់តូចតន់វ័យ​២៥ឆ្នាំ​រូបនេះនៅ​ស្ទះរឿង​ធ្វើតួឯកក្នុងភាពយន្ដរបស់ផលិតកម្មជើងថ្មី តែហ៊ានចាយលុយធំនេះដដែល។

~

~

ប្រភពបានឲ្យ​ដឹងថា​ថៅកែ​នៅតែដៅសីម៉ា ឲ្យគ្រងតំណែងតួឯកភាពយន្ដខ្នាតធំរបស់ខ្លួន ប៉ុន្ដែនៅមិនទាន់​ច្បាស់​ថាសីម៉ា នឹងត្រូវចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ឬលោកខេម ឡើយ ហើយ​រហូត​មក​ដល់ពេល​នេះអតីត​អ្នកស្មូតលេខ១ ប្រចាំនៅខេត្តតាកែវរូបនេះមិន​ទាន់បានភ្លក្ស​រសជាតិ​តួឯក​ក្នុងភាពយន្ដនោះទេគឺដូចគ្នា​ទៅនិង​អតី​ត​គូបង្វឹករបស់ខ្លួនអ្នកនាងឱក សុគន្ធ​កញ្ញា ដែល​ស្ទះផ្លូវរឿងធ្វើតួឯកអស់ដល់ទៅជាង៣ឆ្នាំ។

~

សូមបញ្ជាក់ថាក្រៅពីតន់ ច័ន្ទសីម៉ា តារាចម្រៀងល្បីៗដែលវិត្តន៍ខ្លួនទៅជាអ្នកសម្ដែង​ភាពយន្ដ​មានភាគច្រើនគឺ​នៅហង្សមាសក្នុងនោះមានដូចជាពេជ្រ សោភា,សួស វីសា ,សុគន្ធ និសា ,រ៉េត ស៊ូហ្សាណា,ពេជ្រ សូលីកា និងវី ឌីណែត ជាដើម។សម្រាប់នាងច័ន្ទសីម៉ា វិញទោះ​ជាទើបល្បីឈ្មោះខ្លាំងជាង២ឆ្នាំមែន ប៉ុន្ដែតម្លៃខ្លួននាងឡើង​ស្មើតារាGrade A ព្រោះច្រៀង១​កម្មវិធី​ស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ទើបធ្វើឲ្យពេលនេះនាងមានរថយន្ដទំនើបៗជិះ​ហើយរូប​សម្រ​ស់នាងក៍កាន់តែប្រែប្រួលខ្លាំងដែរបន្ទាប់ពីតារាវ័យ២៥ឆ្នាំរូបនេះ​បានកែសម្រស់ដល់ទៅ​៣ផ្នែក​ក្នុង​ពេលតែមួយនោះគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ។

~

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះធ្លាប់មានព័តមានថានាងមានលោកឧកញ៉ាពោះម៉ាយ​ម្នាក់​តាម​ស្នេហា តែសីម៉ា នៅតែថ្ងូរដូចព្រាបថានាងរកតែសង្សារម្នាក់បណ្ដើរដូចគេមិន​បានទៅ​វិញ​។តាមព័ត​មាន​ថានៅឆ្នាំ២០២៣ ខាងមុខនេះនាងច័ន្ទសីម៉ា នឹងប្ដូរយុទ្ធសាស្រ្ដថ្មីដើម្បីកុំឲ្យ​គូ​ប្រជែងតាមនាងទាន់នោះគឺនាង​បន្ថែមការច្រៀងបទបែបHip Hop បន្ទាប់ពីមុននេះGalaxy ទិញបានដៃស្ដាំរបស់លោកវណ្ណដា គឺComposer ឈ្មោះ​លោកសង្ហារ ៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments