Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសួស វីសា បង្រៀនប្ដីច្រៀង ហើយនាងបន្ដឡើងឆាក ទាំងពេទ្យហាម

សួស វីសា បង្រៀនប្ដីច្រៀង ហើយនាងបន្ដឡើងឆាក ទាំងពេទ្យហាម

~

~

ភ្នំពេញ៖តារាចម្រៀងកូន១សួស វីសា បានឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដីជាបន្ដ​បន្ទាប់​បើ​ទោះ​​​ជាមុននេះ​ពេទ្យ​ថៃចេញវេជ្ជបញ្ជារហាមនាងប្រើប្រាស់​សម្លេងអំឡុងពេលដែលជំងឺបំពង់​ករបស់នាងមិនទាន់បានជាសះ​ស្បើយ​យ៉ាងណាក៍ដោយ តែវីសា មិនអាចពន្យា​ពេលច្រៀងរាំ​តទៅទៀតបាននោះទេ ក្រោយពីនាងខកខាន​កាន់ក្បាល​មី​​ក្រូ​អស់ជាង១ឆ្នាំ​មកនេះ។អ្វីដែល​គូរ​ឲ្យកត់សម្គាល់វីសា ថែមទាំងបង្ហាត់បង្រៀនស្វាមីនាងលោកថថមី ដែលជា​តារាសម្ដែង​និង​ពិធីករ​ម្នាក់នោះឲ្យចេះឡើងច្រៀងតាមឆាកតន្រ្ដីជាមួយនាងដែរ​ហើយដែលនេះមិន​ខុស​​ពី​ពា​ក្យ​ថា​”សំណាបយោងដី ស្រ្ដីយោងបុរស”ឡើយ។

~

~

សួស វីសា ដែលហៅប្ដីថា”កាប៉ាកឡាក”នោះនិយាយបែបលេងសើចថានាង​មិនអាច​ឃាត់​ស្វាមីនាងបានឡើយ ទើបឥឡូវគេឡើងជាតារាចម្រៀងទៅហើយ …។ដោយឡែក សម្រា​​ប់Fan វិញបានខមិនថាឥឡូវIdol វិលមកវិញ​ល្បី​ទាំងប្ដីទាំង​ប្រពន្ធហើយ…។ប៉ុន្ដែអ្នក​គាំ​ទ្រ​ខ្លះ​បារម្ភពីវីសា ដែលនាងហ៊ានច្រៀងទាំងពេទ្យហាមនោះ​ដោយពួក​គេបាន​ដាស់តឿន​និង​ព្រ​មាន​​​តារាកូន១រូបនេះថាប្រយ័ត្នជំងឺលាប់ ដល់ពេលនេះ”ប្រាក់ក៍បង់ថង់ក៍ដាច”ហើយ។

~

~

សួស វីសា បានកើតជំងឺរលាកបំពង់កហើយនាងទៅព្យាបាលនិងពិនិត្យ​នៅពេទ្យថៃ​យ៉ាង​ទៀតទាត់ បើទោះជា​កាល​ពីថ្ងៃទី១៥ ខែវិច្ឆិកា នាងថានោះគឺជាការទៅជួប​ពេទ្យថ្ងៃ​ចុង​ក្រោយក្ដី ប៉ុន្ដែពេទ្យបានឲ្យថ្នាំមកនាង​លេបជា​ប្រចាំមានន័យថាជំងឺ​នាងមិនទាន់ជាសះ​ស្បើ​យ​នោះទេ។ប៉ុន្ដែវីសា ដឹងថាពេលនេះសុខភាពបំពង់​ករបស់នាង​បាន​ធូ​ស្រាល​ជាងមុន​ទើប​នាង​​សម្រេច​ចិត្តវិលមករកឆាកតន្រ្ដីឡើងវិញ ព្រោះក្នុងនាមនាងជាតារាចម្រៀងបើមិន​ឲ្យប្រើ​សម្លេង តើឲ្យនាងប្រើអ្វីទៅ?

~

~

សួស វីសា បានចាប់ដៃជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី រយៈពេលជាង៣ឆ្នាំ​មក​ហើយដែលពេលនេះ​នាងមានកូនស្រី១អាយុជាង២ឆ្នាំ នឹងមិនទាន់ត្រៀមខ្លួនពពោះ​កូន​ទី​២​ឡើយ។គូស្នេហ៍តារា១គូនេះមានជីវភាព​ធូធាខ្លាំងរស់នៅផ្ទះវីឡារប្រណិត និងជិះរថ​យ​ន្ដ​ទំនើបៗ តែវីសា នៅមានក្ដីស្រម៉ៃធំ១ទៀតនោះគឺនាងចង់ជិះ​រថយន្ដលំដាប់សេដ្ឋីម៉ាក Rolls Royce ស្របពេលដែលអាជីពចម្រៀងនាងហាក់នៅទ្រឹងដូច​តារាផ្សេងៗដែល​មាន​ប្ដីនិង​កូនដែរ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments