Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសុខ សោម៉ាវត្តី ចង់ធ្វើថៅកែ ជាងជំទាវ?

សុខ សោម៉ាវត្តី ចង់ធ្វើថៅកែ ជាងជំទាវ?

ភ្នំពេញ៖សុខ សោម៉ាវត្តី បានបិតផ្លូវមន្រ្ដីធំៗខ្លះនិងអាណិកជនខ្មែរមួយចំនួនទៀតដែល​ចង់ចូល​ខ្លួនទៅព្យា​បាល​របួសបេះដូងនាងនោះតាមរយៈនាងងាកទៅស្នេហ៍ស្និតបុរសវ័យចំណាស់ជាកូនខ្មែរកាត់ចិននិងត្រូវបានគេស្គាល់ថាជាថៅកែហាងថតរូបដ៍ធំ១ពិសេសគឺការថតPre-Wedding​ គ្រួសារអភិជនទាំងឡាយ។ប្រសិនបើគ្មាន​អ្វី​ប្រែ​ប្រួលទេសោម៉ាវត្តី នឹងក្លាយទៅ​ជា​ថៅកែស្រីហាងថតរូបទំនើបនោះជាមិនខានដែលពេលនោះ​មានន័យថា​នាង​នឹងបោះបង់តំណែ​ងជំទាវ ហើយក៍មិនចាប់អារម្មណ៍បុរសខាងក្រៅស្រុកដែលចង់​ធានានាងនិងកូនស្រី​ទៅ​រស់​នៅស្រុកគេនោះដែរ។

ប៉ុន្ដែអ្វីដែលគេអាចសន្និដ្ឋានបាននោះគឺពេលនេះវត្តី នៅតែមិន​ទាន់​ច្បាស់លាស់ជាមួយ​ថៅកែ១០០% នោះទេ បើ​ទោះជាថៅកែបានបង្ហាញស្នេហ៍ស្មោះចំពោះ​រូបនាងនៅ​លើ​បណ្ដា​ញសង្គមតាំងពីពាក់​កណ្ដាលឆ្នាំ២០២២ ក្ដី ប៉ុន្ដែ​ពិធីការិនីរូបនេះមិន​ដែល​ហ៊ានបង្ហាញពី​ភាព​ស្និតស្នេហ៍ជាមួយបុរសវ័យចំណាស់​រូប​នោះម្ដងណាឡើយ បើទោះ​ជានៅ​តាមកម្មវិធីមិត្ត​ភក្ដិអ្នក​សិល្បៈមួយចំនួនគេឃើញអ្នកមេម៉ាយកូន១រូបនេះ​បណ្ដើរ​ថៅ​កែទៅ​ចូល​រួមហើយស​កម្ម​​ភាព​របស់ពួកគេដូចជាគូស្នេហ៍ក្ដី។

សុខ សោម៉ាវត្តី បានធ្លាក់ខ្លួនមេម៉ាយជិត៨ឆ្នាំទៅហើយក្រោយនាងចែក​ផ្លូវជាមួយ​អតី​ត​​ប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់​ឈ្មោះ​ចាស្មីន អាយុជិត១០ឆ្នាំនៅ​លើការផ្គត់​ផ្គងរបស់នាង។​ទោះជាក្លាយទៅជាមេម៉ាយ​មិន​គូរឲ្យជឿរក្ដីប៉ុន្ដែវត្តី មានជម្រើសស្នេហ៍ច្រើនព្រោះ​សម្រស់​រប​ស់នាងនៅតែគូជាទីចាប់​អា​រម្ម​ណ៍ តែអតីតFreshie ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០៧ រូបនេះក្រោយលែង​ប្ដីក្ដៅៗនាង​បានជ្រើសយកប្រុស​រូប​សង្ហារកីឡាករបាល់ទាត់លី វ៉ាហេទ ដែលពួកគេទើបចែកផ្លូវគ្នាកាលពី​ឆ្នាំ២០២២ នេះប៉ុ​ណ្ណោះ ក្រោយផ្អែមល្ហែមស្នេហ៍ជិត៥ឆ្នាំ។

ដោយសារ​តែមិនចង់ដើរជាន់ដាន​ចាស់នឹង​ខ្លាច​ប្រ​ឈមដំបៅបេះដូងជាលើកទី៣ ទើបវត្តី បានប្រើយុទ្ធ​សាស្រ្ដ​ខុស​ពីមុនពោល​គឺ​លែងផ្សារភ្ជាប់​ស្នេហ៍​ជាមួយ​ប្រុសក្មេងទៀតហើយ ដោយទុកចិត្តលើបុរសវ័យចំណាស់ម្ដង ហើយពេលនេះ​គេ​ឃើញ​នាងហាក់មាន​អារម្មណ៍​ស្រស់ថ្លាឡើងវិញ​និងជិះរថយន្ដទំនើប​ម៉ាក​Jeep Rubicon យ៉ាង​ហ៊ឺហាទៀតផង។តារាដែលជិតស្និតវត្តី បង្ហើបថាប្រសិនបើពិធីការិនី​រូប​នេះ​ចង់បាន​ផ្ទះ​វី​ឡារធំស្កឹមស្កៃ និងរថ​យន្ដ​លំដាប់សេដ្ឋីជិះនោះវាមិនពិបាកឡើយ​សម្រាប់​រូប​នាងពោលគឺឲ្យ​តែនាងព្រមធ្វើជំទាវលាក់មុខនោះ​មិនបាច់ចាំ​នាង​ចេញថតសម្ដែង​ទាំងយប់​អាទ្រាធក៍មានលុយចាយមិនចេះអស់ដែរ។តែសោម៉ាវត្តី ចង់រស់នៅជាមួយ​សេរី​ភាព គ្មានអ្នក​ហួងហែង ហើយ​កន្លង​​មកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលឭថាមន្រ្ដីធំ និងកូន​អ្នក​ធំ​តាមស្រលាញ់​នាងគ្មានអារម្មណ៍រំភើបនោះទេ ព្រោះថាបើសិនជានាងចង់បាន​តំណែងជំទាវ​តើនាងចាំ​បាច់​លែង​លះជាមួយអតីតស្វាមីធ្វើអី?​នាងថាបច្ចុប្បន្នស្វាមី​ចាស់នាងក៍​ជាមន្រ្ដី​ធំ​ម្នាក់​ដែរ(ស្នងការរងខេត្តរតនគិរី)។

គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានកាន់ទុក្ខរយៈពេលខ្លីជូនលោកយាយរបស់នាងដែល​ទទួល​មរណ​ភាពកាលពី​ថ្ងៃទី៣០ ខែតុលា ប៉ុន្ដែពេលនេះនាងបានវិលមករកអាជីពចាស់​វិញ​ហើយទាំងធ្វើMC និងការថតសម្ដែងទាំង​ឡាយ​។នាងត្រូវបានគេចាត់ទុកថា​ជាអ្នកមេម៉ាយ​ដែល​​នៅតែមានសកម្មភាពសិល្បៈលេចធ្លោក្នុងចំណោម​នាង​កែវ និសា ,សុខ ស្រីនាង ,ពេជ្រ សោភា និងពេជ្រ សូលីកា ជាដើម។អ្វីដែលគូរឲ្យកត់សម្គាល់នោះទោះ​ជាសោ​ម៉ាវត្តី និងអតីត​ប្ដី​លោកទូច ដាណារ៉ា ហៅពេជ្រ អស់និស្ស័យស្នេហ៍ជាមួយគ្នាក្ដី តែពួកគេនៅតែរាប់អាន​គ្នា​ជា​ធម្មតា,ញាំអាហារជាមួយគ្នា គឺដូចគ្នាទៅនិងអ្នកនាងចន ច័ន្ទ និងលោកយុត្ថារ៉ា ឆាន្នី ដែរ​។វត្តី ធ្លាប់ប្រាប់អ្នកយក​ព័ត​មានយើងថាការសាងស្នេហ៍ថ្មីនាងមិន​ចង់រៀបការជា​លើកទី២​នោះ​ទេ ព្រោះរូបនាងធ្លាប់ឆ្លងកាត់ជីវិត​អាពា​ហ៍ ពិពាហ៍ម្ដងហើយ ហេតុនេះចង់សាងស្នេហ៍​ដោយមិនបើកចំហច្រើនជាង៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments