Saturday, September 23, 2023
Google search engine
Homeព័ត៌មានសិល្បៈហេង វិសាល បោះសម្ដី​ប៉ុន្មាន​ម៉ាត់ ក្រោយ​ឃើញ​តារា​​ប្រុស ដា​វុ​ធ មាន​ជន​មិន​ស្គាល់​​គប់​កញ្ចក់​ឡាន​​ទាំង​យប់

ហេង វិសាល បោះសម្ដី​ប៉ុន្មាន​ម៉ាត់ ក្រោយ​ឃើញ​តារា​​ប្រុស ដា​វុ​ធ មាន​ជន​មិន​ស្គាល់​​គប់​កញ្ចក់​ឡាន​​ទាំង​យប់

~

~

ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ មហាជន​ជា​ច្រើន​ប្រាកដជា​បានដឹង​ហើយ​នៅ​ដំណឹង​ដែល​ស្ទើរតែ​មិន​គួរ​អោយ​ជឿ​មួយ បន្ទាប់​ពី​តារា​សម្ដែង​ប្រុស ក៏​ដូច​ជា​ពិធីករ​ដ៏​ល្បីឈ្មោះ​មួយ​រូប​នោះ គឺ​លោក ដា​វុ​ធ ដែល​មាន​រូបរាង​ស្រស់​សង្ហា​អម​ដោយ​សមត្ថភាព​ពេញ​ខ្លួន ទទួល​បានការ​ស្រលាញ់ និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​រូប​នេះ បាន​ចេញ​មុខ​មក​បង្ហោះ​រូប​មួយ​សន្លឹក ដោយ​ភ្ជាប់​ជាមួយ​សារ​ដាស់តឿន​អោយ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន ក្រោយ​ពី​លោក​ត្រូវ​បាន​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ លួច​គប់​កញ្ចក់​ឡាន​របស់​លោក​កណ្ដាល​យប់ ពេល​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ​។

~

~

ដោយ​ក្នុង​នោះ​ផង​ដែរ លោក​បាន​រៀបរាប់​អោយ​ដឹង​បែប​នេះ​ថា «​យប់​ម៉ិ​ញ​ម៉ោង​១​ជាង ខ្ញុំ​ចេញពី​កំពត​មក​ភ្នំពេញ បន្ទាប់​ពី​កម្មវិធី concert នៅ​ច​ង្ងាយ​ផ្លូវ​ប្រហែលជា 60km ពី​ក្រុង​កំពត មាន​គេ​យក​ដុំ​ថ្ម​គ​.​ប់​ឡាន​ខ្ញុំ ពួក​គាត់​ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ បិទ​ភ្លើង​ម៉ូតូ គប់​យក​តែ​ម្តង បងប្អូន​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​យប់​តាម​ផ្លូវជាតិ​លេខ​៣ នៅ​គីឡូ​ម៉ែ​ត ដូច​បាន​ជម្រាប​ជូន បណ្តាំ ៖ ហាម​ឈប់​ពេល​មានរឿង​នេះ​»​។

~

~

លោក​ក៏​បាន​ប្រាប់​នៅ​ក្នុង​ខ​មិន​ទៀត​ថា «​បងប្អូន ពេល​ជួប​រឿង​នេះ បងប្អូន​ធ្វើ​ចិត្ត​អោយ​ធ្ងន់ នឹងន៎​បំផុត កុំ​ធ្វើ​អី បើក​ទៅ​មុខ គ្រប់យ៉ាង បង​ៗ​អាជ្ញាធរ​ដោះស្រាយ បើក​ដេញ​បុក បាញ់ ឬ​ទ​ង្វើ​អ្វី​ផ្សេង​ទៀត មិនមែន​ជា​ដំណោះស្រាយ រឿង​គេ​គប់​យើង គេ​ខុស រឿង​យើង​ដេញ​បុក​គេ យើង​ខុស រឿង​ពីរ​នេះ​ផ្សេង​គ្នា​ណា​បងប្អូន រឿង​ដែល​យើង​ត្រូវធ្វើ គឺ​ប្រយ័ត្នប្រយែង​»​។

បន្ទាប់​មក​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ប្រាប់​ថា «​ការ​ធ្វើ​ដំណើរ​ពេល​យប់​ចឹ​ង​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់​បង​» «Take care idol សំណាង​ហើយ​ដែល​មិន​មានរឿង​ធំដុំ​ជាង​នេះ​» «​ផ្លូវ​នឹង​ញឹក​ណាស់ ខ្ញុំ​វា​កាក់​ពីមុខ ធ្វើ​ខូច​ម៉ូតូ​ម៉​ង សំណាង​ចេះ​គេច​លឿន​» «​គ្រប់​តាម​ផ្លូវ ពេល​យប់​សំបូរ​ពួក​នឹង​ណាស់ បើសិន​អាច​ទៀប​ភ្លឺ​សឹម​ចេញ​មក​សុវត្ថិភាព​ជាង​បង សូ​ម្បី​ផ្លូវ​ពោធិ៍សាត់​ម្តុំ​ក្រគ ក៏​សំបូរ​ដែរ​» «​អរគុណ​​សម្រាប់​ការ​ចែករំលែក និង​សូម​អោយ​ប្អូន​មានសំណាង​ល្អ​» «​គួរ​អោយ​ខ្លាច​មែន​អូន សំណាង​មិន​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ សង្ឃឹមថា​ព័ត៌មាន​នេះ ដល់​អាជ្ញាធរ​ខេត្តកំពត នឹង​មាន​ចំណាត់ការ​ឆាប់​ៗ សូម​អោយ​អូន​ផុត​គ្រោះភ័យ​ណា​»​។

~

~

ក្រោយ​ពេល​បានឃើញ​បែប​នេះ​ភ្លាម ធ្វើ​អោយ​លោក ហេង វិសាល ទប់​មិន​ជាប់​បោះសម្ដី​បែប​នេះ​ភ្លាម​ថា «​សុំ​សួរ​មួយ ពេល​គេ​គប់​យើង​ចឹ​ង យើង​បក​ឡាន​ដេញ​បុក​វា យើង​ខុស​អត់?​»​។ ភ្លាម​ៗ​នោះ លោក​បាន​បន្ត​នៅ​ក្នុង​ខ​មិន​ទៀត​ថា «​ព្រះធម៌​ពិតជា​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់ ខ្ញុំ​ពិតជា​ទទួល​បាន​ក្តី​សុខ​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ជា​ច្រើន វា​ពិតជា​មាន​ក្តី​សុខ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​អយុត្តិធម៌​មែន​ទែន ដោយសារ​មេត្តា​ពេក មនុស្ស​ខ្លះ​ពិតជា​មិន​គួរសម​ទទួល​បាន​ក្តី​មេត្តា​នោះ​ទេ ចឹ​ង​ពី​ថ្ងៃនេះ​ទៅ​សុំ​លា​ធម៌​មួយ​រយៈ ដើម្បី​ការពារ​ខ្លួនឯង និង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​»​។

បន្ទាប់​ពី​បានលឺ​ដូច្នេះ​ហើយ ក៏​មាន​ពូក​ម៉ែ​បងប្អូន​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​លើក​ឡើង​ថា «​អរគុណ​ដែល​យក​អ្វី​ដែល​ខ្ញុំ​កំពុង​គិត​មក​និយាយ​ជំនួស​» «​មួយ​រយៈ​នេះ បង​សាល​ដូច​ជា​កាច​ដល់​ហើយ​» និង​នៅ​មាន​ពាក្យ​ខ​មិនជា​ច្រើន​ទៀត​ដែល​មិន​អាច​រៀបរាប់​អស់​ឡើយ​៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments