Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតរ៉េត ស៊ូហ្សាណា ច្រៀងផង ដើរលេងផង ជីវិតមានន័យ

ស្រីស្អាតរ៉េត ស៊ូហ្សាណា ច្រៀងផង ដើរលេងផង ជីវិតមានន័យ

~

~

សាំងហ្គាពួរ៖តារាធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានហោះទៅដើរលេងនៅប្រទេស​សាំងហ្គាពួ​កាល​ពីថ្ងៃទី​២៤​តុលា តែនាងមិនបង្ហាញឲ្យឃើញថាបានរួមដំណើរជាមួយអ្នក​ណាខ្លះក្រៅពីឪ​ពុក​ម្ដាយនាងនោះឡើយ ខណៈ​ដែលតារារួមអាជីពភាគច្រើនពួកគេតែងតែនាំគូស្នេហ៍​ទៅ​កៀ​ក​​កើយគ្នានៅ​ក្រៅ​ស្រុក។ចំពោះ​នាងស៊ូហ្សា​ណា វិញនាងបានដាក់គោលដៅផ្ទាល់ខ្លួន​ថា​នាង​ប្រឹង​ធ្វើការ(ច្រៀង)​ផង ដើរលេងផងទើបជីវិតមានន័យ។កន្លងមកគេក៍ឃើញ​ស្រីស្រស់រូបនេះ​ធ្លាប់បានទៅដើរ​កម្សាន្ដ​នៅប្រទេសជិតខាងនៅប៉ែកអាស៊ីអាគ្នេហ៍ជាញឹក​ញាប់ផងដែរ​ដូចជា​នៅជប៉ុន និងថៃ ជា​ដើម ខណៈដែលនៅទ្វីពអ៊ឺរ៉ុបស្រីស្រស់មិនទាន់ហ៊ានចេញទៅឡើយ។

~

~

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជាង៦ឆ្នាំនៅហង្សមាសនេះ​នាងទៅ​ណាមកណាក៍មាន​ឪពុក​ម្ដាយតាមការពារជាប្រចាំទាំងក្នុងនិងក្រៅស្រុកទើបធ្វើឲ្យបុ្រសៗដែលចង់ឆក់ស្នេហ៍នាងនោះបរាជ័យទាំងស្រុង ព្រោះមិនអាចសាសងបាន។ប៉ុន្ដែកាលពីពាក់​កណ្ដា​ល​ឆ្នាំ២០​២០ ហ្សាណា ធ្លាប់បង្ហាញសញ្ញាមានគូស្នេហ៍​តាម​រយៈការ​កាន់ដៃប្រុសម្នាក់​ដោយបិតមុខ ហើ​យ​រហូតមកដល់ពេលនេះនាងនៅតែមិនហ៊ានបញ្ចេញ​ម្ចាស់បេះដូង​ឲ្យ​គេ​ស្គាល់​​ដដែល។

~

~

អ្វី​ដែ​ល​​គូរឲ្យកត់សម្គាល់នោះអំឡុងពេលដែលតារាជាច្រើនជួបវិបត្តិ​សេដ្ឋកិច្ច​ព្រោះកូវីដផ្ទុះ​ពេក​នោះ​​នាង​ហ្សាណា បែជាមានជីវភាពហក់ឡើងទៅវិញតាមរយៈការទិញ ផ្ទះ​២​ជុងតម្លៃខ្ទង់ជាង ២០ម៉ឺនដុល្លារ និងទិញរថយន្ដម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ​ទៀត​ផង។ការសង្ស័យ​ថានាងស៊ូហ្សាណា មានគូស្នេហ៍​នៅ​ក្រោយខ្នងហាក់ស្រាលជាងតារា​ស្រីស្អាតផ្សេងៗព្រោះ​នាង​មានគ្រួសារជាអ្នកមានជីវភាពធូធារតាំង​ពីមុន​នាងលេងសិល្បៈ ខណៈដែលមានព័តមាន​ថា​ឪពុកម្ដាយនាងធ្លាប់ព្រមានតារាវ័យ២២ឆ្នាំរូបនេះ​ថាបើនាងប៉ៈរឿង​អាស្រូវកេរ្ដិ៍នោះនឹង​ឲ្យ​ឈប់​​ពីសិល្បៈភ្លាមៗតែម្ដង។​ដោយឡែកសម្រាប់តារារួមដំបូលខ្លះ​វិញនិ​យាយការពារ​ហ្សា​ណា ថានាងត្រូវប៉ាន់ចេញច្រៀងConcerts ធំៗនិងស្ពតជាប្រចាំហេតុនេះ​ច្រៀងជិត៧ឆ្នាំ​សល់លុយ​ខ្ទង់ជិតកន្លះ​លានដុល្លារមិនចម្លែកសម្រាប់ស្រីស្អាតរូបនេះឡើយ។

~

~

ថ្វីត្បិតតែរ៉េត ស៊ូហ្សាណា ត្រូវឪពុកម្ដាយចាក់សោរជាប់មិនឲ្យប្រុសណាញ៉ែបានមែន ប៉ុន្ដែកន្លងមកគេឃើញ​នារី​ធ្មេញចំពើសរូបនេះបង្ហាញភាពស្និតស្នាលគ្នាចម្លែកជាមួយកូនកំលោះទី២លោកឧកញ៉ាព្រាប សុវត្ថិ នោះគឺបុរស​រូប​សង្ហារសុវត្ថិ មុនីនាគ រហូតមានព័តមាន​ថា​ហ្សាណា អាចនឹងក្លាយទៅជាកូនប្រសារលោកឧកញ៉ា​ទៀតផង។ការថ្លែងបែបនេះ​ព្រោះតែឪ​ពុក​ម្ដាយហ្សណា មិនហួងហែងកូនស្រីចំពោះទំនាក់ទំនាក់ទំនងជាមួយមុនីនាគ នោះ​ទេ៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments