Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈតើព្រាប សុវត្ថិ អាចជួយស្រីក្មេង១ក្បាច់ទៀត​ឲ្យកាន់​តែ​ល្បី?

តើព្រាប សុវត្ថិ អាចជួយស្រីក្មេង១ក្បាច់ទៀត​ឲ្យកាន់​តែ​ល្បី?

~

~

ភ្នំពេញ៖ព្រាប សុវត្ថិ ធ្លាប់ថតភាពយន្ដជាតួឯកបាន២រឿងមកហើយនោះគឺរឿង”នេសាទក្រពើ” និង”ធ្លាប់​ស្រ​លា​ញ់​​ខ្ញុំទេ?” អំឡុងពេលលោកនៅជាតារាហង្សមាស។ប៉ុន្ដែក្រោយព្រាប សុវត្ថិ ទៅដល់Galaxy ជាង២ឆ្នាំ​មក​នេះ​លោកសុវត្ថិ នៅមិនទាន់ចាប់ផ្ដើមថតភាពយន្ដជាថ្មីនោះទេ ខណៈដែលមានព័តមានកាលពីដើមឆ្នាំ២០២២ ថា​ផលិតកម្មមួយនេះគ្រោងរុញនាងតន់ ច័ន្ទ​សី​ម៉ា ឲ្យឡើងកូដបោះពួយទៅមុខថែមទៀតនោះគឺតាម​រយៈការឲ្យ​ចាប់ដៃគូថតភាព​យន្ដជា​មួយ​លោកព្រាប សុវត្ថិ បន្ថែមពីលើអាជីពចម្រៀង។តែព័ត​មាននេះមានការប្រែប្រួល​វិញ​ក្រោ​យ​លោកព្រាប សុវត្ថិ ឡើងជាឧកញ៉ាកាលពីថ្ងៃទី២៩ មេសាឆ្នាំ២០២២ ព្រោះព្រាប សុវត្ថិ ចាប់​ផ្ដើមរយាល​ៗពីអាជីពចម្រៀងខ្លាំងដោយជូនកាល៣ខែទើបគេឃើញបទចម្រៀងលោកសុវត្ថិ ចេ​ញ​​បានតែ១បទប៉ុណ្ណោះ ទើបធ្វើឲ្យមានការលើកឡើងថាអតីតតារាហង្ស​មាសរូបនេះកុំថា​ឡើ​យ​មានពេលថតកុន សូម្បីតែអាជីព​ចម្រៀង​ក៍លោកហាក់ត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​ឈាន​ទៅបញ្ចប់អាជីពនាពេលដ៍ខ្លីខាងមុខនេះដែរ។

~

~

~

ទោះជាយ៉ាងណាក្នុងជំនួបជាមួយអ្នកកាសែតនាពេលកន្លងមកនេះព្រាប សុវត្ថិ បាន​ឆ្លើយ​ច្បាស់ៗថា​លោក​នៅតែចង់ថតភាពយន្ដថែមទៀត ប៉ុន្ដែលោកថាមិនអាចកំណត់បាន​ថា​តើត្រូវលេងឲ្យបានប៉ុន្មាន​រឿងសម្រាប់​អាជីពសិល្បៈរបស់លោកនោះទេគឺធ្វើទៅតាមពេលវេលា​ដែលអាចធ្វើបាន។ការបញ្ជាក់របស់លោកព្រាប សុវត្ថិ បែបនេះបានន័យថាចំពោះ​ព័តមាន​ដែលលេចឭថារូបលោក នឹងក្លាយទៅជាដៃគូភាពយន្ដរបស់នាងច័ន្ទសីម៉ា នាពេលខាង​មុខ​នេះគឺនៅតែអាចទៅរួចដដែល ហើយប្រសិនបើរឿងនោះគឺជាការពិតច្បាស់ណាស់ថាសីម៉ា នឹងកាន់តែឡើងកូដថែមមួយក្រឺតទៀតជាមិនខានដោយសារតែមានលោកឧកញ៉ាវយ៤៧ឆ្នាំរូបនេះចាំជួយរុញពីក្រោយទាំងចម្រៀងនិងភាពយន្ដ។ដោយឡែកទាក់ទងរឿង”នេសាទក្រពើ”ដែលព្រាប សុវត្ថិ ថតឲ្យហង្ស​មាស​ជាង១០ឆ្នាំទៅហើយនោះវិញ តាមព័តមានថាថៅកែផលិត​កម្មធំនោះបាន​លុប​ចោលគម្រោងដាក់​បញ្ចាំងរឿង​នោះនៅលើកញ្ចក់​ទូរទស្សន៍​របស់ខ្លួន​ទៅ​ហើយ​ ដែល​តាមការសន្និដ្ឋានថាមកពីពេលនេះលោកសុវត្ថិ មិនមែន​ជាតារាហង្សមាស​តទៅ​ទៀត ហេតុ​នេះ​ផលិតកម្មចាស់មិនចង់ឡង់សេតារារបស់ផលិតកម្មគេជំនួសឡើយ។

~

~

~

ព្រាប សុវត្ថិ មិនត្រឹមតែនៅតាំងចិត្តនឹងបន្ដថតសម្ដែងភាពយន្ដតទៅទៀតនោះទេ តែ​សម្រាប់អាជីព​ចម្រៀង​លោក​ក៍ប្ដេជ្ញាថាមិនចោលអាជីពចាស់មួយនេះដែរ ដោយលោកដាក់​គោល​ការណ៍ថាច្រៀង​និងរកស៊ីឲ្យស្មើ​គ្នាតែម្ដង។តែមហាជន​កត់សម្គាល់ឃើញថាទោះជា​លោ​ក​សុវត្ថិ ថ្លែងបែបនេះក្ដី ប៉ុន្ដែសកម្មភាពសិល្បៈ​របស់​លោកបានកាត់​បន្ថយមួយ​ផ្នែកធំ​ទៅ​ហើយ ព្រោះពេលនេះលោកលេចមុខច្រើនតែទាក់ទងជំនួញ​ជាងច្រៀង​សម្ដែង​សិល្បៈ។រយៈ​ពេល​ជាង២ឆ្នាំដែលព្រាប សុវត្ថិ ឈជើងនៅGalaxy នេះដែរគេនៅតែមិនទាន់ឃើញលោក​ច្រៀ​​ងបទចម្រៀង១បទណាដែលធ្វើឲ្យកក្រើកបំផុតដូចកាលលោកនៅហង្សមាសឡើយ ទើប​ធ្វើឲ្យលោកឧកញ៉ា​សុវត្ថិ ដែលយូៗចេញច្រៀងសម្ដែងម្ដងនោះលោក​ច្រៀងតែបទចាស់​ៗស្ទើ​តែ​ទាំងស្រុង។ប៉ុន្ដែព្រាប សុវត្ថិ ហាក់​គ្មានការស្ដាយស្រណោះចំពោះ​កៅអីនៅហង្សមាស​ឡើយដែលការដើរចេញរបស់លោកពីទ្រនុំចាស់នេះ​ធ្វើឲ្យ​ហង្សមាសត្រូវរកតារាថ្មីទៅអង្គុយជំនួសលោកឧកញ៉ាស្នាយ ដល់ទៅ៤កម្មវិធីក្នុងតួនាទីជាគ្រូបង្វឹកនិង គណៈ​កម្មាការនោះគឺ Cambodian Idol ,The Voice Kids Cambodia ,Cambodian Idol Junior និងCambodian Got ’s Talent ។

~

~

មជ្ឈដ្ឋានមហាជនបានមើលឃើញថាលោកព្រាប សុវត្ថិ ដែលល្បីល្បាញក្នុងអាជីព​ចម្រៀង​រយៈពេល២៥ឆ្នាំ​(១៩៩៧-២០២២) ហើយកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិត​រប​ស់លោកប្រកាសប្រាប់អ្នកកាសែតថា​លោក​សុវត្ថិ មានទ្រព្យចំនួន៣០លានដុល្លារនោះ ទោះ​ជា​លោកលែង​ច្រៀ​ង​សម្ដែងក៍គ្មានហានិភ័យសេដ្ឋកិច្ចដែរ ព្រោះ​លោកមានមុខជំនួញផ្ទាល់​ខ្លួន​ជាបន្ដ​បន្ទាប់ទៅ​ហើ​យ​។ដោយឡែកការដែលលោកសុវត្ថិ ថាចង់​នៅតែ​ថត​ភាព​យន្ដនោះ​អាចគ្រាន់តែជាការ​ចង់​សន្សំស្នាដៃឬឯកសារទុកប៉ុណ្ណោះ មិនមែនសំដៅដល់ប្រាក់​ចំណូលពី​ការថត​កុននោះទេ ព្រោះ​នៅសល់តែជាង២ខែទៀតលោកនឹងឈានចូលវ័យ៤៨ឆ្នាំ ហេតុនេះ​បើ​ឲ្យធ្វើ​ជាតួឯក​ជាមួយតួ​ស្រីនាងច័ន្ទសីម៉ា ដែលអាយុស្មើកូនលោកនោះ​ក៍មិនសូវ​សម​ដែរ ខណៈដែលគេជឿរថាលោកសុវត្ថិ នឹងមិន​ព្រម​សម្ដែងជាតួឪពុកគេឡើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments