Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈស្រីស្អាតហ្វា ហ្វា ៖ខ្លាចទាហានអាមេរិក ប្រចណ្

ស្រីស្អាតហ្វា ហ្វា ៖ខ្លាចទាហានអាមេរិក ប្រចណ្

~

~

ភ្នំពេញ៖ ស្រីស្រស់ហ្វា ហ្វា ដែលជាអតីតសង្សារទី៣របស់នាយចឺម នោះថ្មីៗនេះបាន​បង្ហាញរូប​កៀកកើយ​ជា​មួយលោកមេសា ជាថ្មីទើបធ្វើឲ្យគេសង្ស័យថាពួកគេចង់បញ្ឆេះ​ភើងស្នេហា​ឲ្យ​ឆាបឆេះសារជាថ្មីទៀតផង។ប៉ុន្ដែហ្វា ហ្វា បានថ្លែងនៅថ្ងៃជួបនាយចឺម និងអតីតសង្សារទី១​របស់លោកមេសា គឺនាងអៀ ម៉េងលិ ហៅអូនម៉ី ថតកៀកកើយគ្នាទាំង៣នាក់នោះថា”ពួក​យើង​រាប់អាន​គ្នា​ធម្មតា”។ការតាំងចិត្តរបស់ហ្វា ហ្វា ហៅស្រីយី រូប​នេះក្រោយពីនាង​ធ្លាប់បាន​ប្រាប់​អ្នក​យក​ព័តមានយើងថាបើនាងជួបនាយចឺម ដោយចៃដន្យ​គឺនៅតែនិយាយ​ស្ដីរកគ្នា​ធម្ម​តា​​គ្មាន​គុំនុំ​គុំ​គួនអ្វីទាំងអស់ ឥឡូវស្រីស្អាតពិតជាធ្វើដូចការសន្យាមែន។

~

~

~

យ៉ាងណាការបង្ហាញកាយវិការរបស់ហ្វា ហ្វា ហាក់ងាកទៅរកនាយចឺម សារជា​ថ្មីនេះ​អំ​ឡុងពេលដែលនាង​និង​ទាហានអាមេរិកលោកSanan Sithadin កំពុងតែស្វែងយល់ចិត្តគ្នារយៈ​ពេលជិត១ឆ្នាំមកហើយ​តាមរយៈការ​ទាក់​ទងគ្នាតាមOnline ជាប្រចាំ ខណៈដែលនៅ​ខែមេសា​ឆ្នាំ២០២៣ខាងមុខ លោកSithadin បានសន្យាថា​នឹង​ចុះ​​មក​ខ្មែរជួបស្រីស្អាតផ្ទាល់ដើម្បីឈាន​ទៅ​រក​ភាព​ច្បាស់​លាស់​ជាមួយគ្នា​តែម្ដង។ប៉ុន្ដែមិន​ទាន់​ទាំង​បាន​សាសងគ្នា​តាមផែនការណ៍​ផង​ស្រាប់​​តែ​​ហ្វា ហ្វា បង្ហាញភាពស្និតស្នាលជាមួយលោកមេសា ជាថ្មីទើបមានព័តមានថាទា​ហាន​អា​មេរិក​មិនសប្បាយចិត្តឡើយ ព្រោះខ្លាចស្រីយី វិលទៅរកការផ្សះផ្សារស្នេហា​ជាមួយ​នាយចឺម វិញ​​។តែគ្រាន់តែលេចឭថាហ្វា ហ្វា អាចនឹងប្រឈមរង្គោះរង្គើរស្នេហ៍ជាមួយលោក Sanan Sithadin ព្រោះនាង​ល្អូក​ល្អិនជាមួយនាយចឺម សារជាថ្មីនេះ ស្រាប់តែភ្លាមៗ​នោះ​ស្រីយី ក៍បាន​លុបរូបនាងកៀកកើយជាមួយនាយចឺម ភ្លាមៗតែម្ដងព្រោះខ្លាចគូស្នេហ៍​ថ្មី​ប្រ​ចណ្ឌ។

~

~

~

សូមបញ្ជាក់ថាហ្វា ហ្វា ធ្លាប់បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម ក្រោយពីអតីតតារា​កំប្លែង​CTN រូបនេះចែកផ្លូវ​គ្នាជា​មួយសង្សារទី១ នាងអៀ ម៉េងលិ ហៅអូនម៉ី និងសង្សារទី២នាងពុធ ស្រី​ខួច ។ប៉ុន្ដែចំណងស្នេហាក្រោម​ដំបូល​តែ​១របស់ហ្វា ហ្វា -នាយចឺម បានត្រឹមតែ​រយៈ​ពេល​ជិត២ឆ្នាំពួកគេក៍ចែកផ្លូវគ្នាដើរ តែម្នាក់ៗរក្សាររឿង​សម្ងាត់មិន​ប្រាប់​ពីមូលហេតុនៃ​ការបែក​បាក់​នោះឡើយ។ដោយសារតែស្នេហ៍លើកទី១ក៍ដំបៅ​បេះដូងព្រោះ​តែស្នាដៃ​នាយ​ចឺម នោះ​ទើប​ហ្វា ហ្វា សម្រេចចិត្តសាងស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើរជាងជួញជិត”វិញម្ដង តែគេចាំមើលថាតើ​ចំ​ណងស្នេហាទី២ របស់ស្រីយី ជាមួយទាហានអាមេរិកអាចឈានទៅរកជីវិតអាពាហ៍ ពិពាហ៍ បានដែរឬទេ?

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments