Sunday, January 29, 2023
Google search engine
Homeព័ត៌មានសិល្បៈសួស វីសាដឹងខ្លួនខុស ព្រោះស្រលាញ់លុយជុ្រល

សួស វីសាដឹងខ្លួនខុស ព្រោះស្រលាញ់លុយជុ្រល

~

~

ភ្នំពេញ៖ សួស វីសា បានហោះទៅពិនិត្យសុខភាពរបស់នាងម្ដងទៀត​នៅមន្ទីពេទ្យមួយនៅ​ប្រ​ទេ​សថៃ កាលពី​រសៀលថ្ងៃទី១៧តុលា ដើម្បីតាមដានស្ថានភាពជំងឺបំពង់ករបស់នាង​ដែលឈាន​ដល់តំណាក់កាល​ត្រូវព្យា​បា​លបន្ទាន់ ព្រោះប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាងតែម្ដង។

សួស វីសា បានថ្លែងថាដោយសារតែពីមុននាងគិតថាមិនអីទេ ហើយនៅតែបន្ដធ្វើការ​ទើប​ទៅជាធ្ងន់ធ្ង​បែប​នេះ។នាងថែមទាំងបន្ទោសខ្លួនឯងទៀត​ថាសមមុខហើយស្រ​លា​ញ់​​លុ​យ​​ពេក ដែលចង់សំដៅដល់ថា​ធ្វើការ​ទាំងឈឺមិនគិតដល់សុខភាព​ទើបធ្វើឲ្យរូបនាងទៅ​ជា​បែប​នេះ​។

~

~

~

សូមបញ្ជាក់ថាតារាហង្សមាសសួស វីសា បានទៅពិនិត្យបំពង់កម្ដងរួចមកហើយនៅ​ពេទ្យថៃ​កាលពីថ្ងៃទី១២​កញ្ញា ដែលពេលនោះនាងថាគ្រាន់តែឃើញថ្នាំគ្រូពេទ្យឲ្យលេប​ជា​ប្រ​ចាំនោះនាងមានអារម្មណ៍ថាឈឺ​ក្បាល​បាត់ទៅហើយ។ប៉ុន្ដែរាល់លើកវីសា តែងតែមានស្វាមី​នាង​លោកថមមី ចាំជួយលើកទឹកចិត្តនិងជូន​នាងទៅ​ពេទ្យ​ជាប្រចាំ​នៅពេលដែលនាងមាន​បញ្ហា​​សុខភាព។អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅពេលដែលវីសា កំពុងព្យាបាល​ជំងឺដោយ​លេប​ថ្នាំ​ជាប្រចាំនាងក៍មិននៅសម្ងំស្ងៀមនៅផ្ទះដែរព្រោះថ្មីៗនេះនាង បានប្រកាស​ជ្រើ​ស​រើស​ក្រុមរាំ​សារជាថ្មី ដែលបញ្ជាក់ថាតារាកូន១ចង់ស្ដារមុខមាត់ក្នុងអាជីពចម្រៀងឡើងវិញ ក្រោយ​ពីតារាហង្សមាស​រូបនេះ​បាត់មុខស្ទើតែទាំងស្រុងពីឆាកតន្រ្ដីតាំងពីរូបនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ។ដោយឡែក​កាល​ពីថ្ងៃទី៩តុលា វីសា បានធ្វើខួបកំណើត​គម្រប់​អា​យុ​២ឆ្នាំ​ឲ្យកូនស្រី​របស់នាងឈ្មោះថង សាម៉ូលីណា ផងដែរ​បន្ទា​ប់​ពីរូបនាងនិងលោកប៊ុនថុល ប៊ុនថង បានចាប់ដៃគ្នាជាង២ឆ្នាំហើយជីវភាពរបស់ពួកគេ​កាន់តែធូធាគូរ​ឲ្យកត់​សម្គា​ល់។

~

~

ក្រៅពីសួស វីសា ដែលកំពុងមានជំងឺបំពង់កនោះក៍នៅមានតារាវ័យក្មេង​របស់​ហង្ស​មាស​ម្នាក់ទៀតដែល​មាន​សម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា គឺនាងវី ឌីណែត ក៍មានជំងឺពកក ដែលរំខានដល់អាជីព​ចម្រៀងរបស់​នាង​ផងដែរ ព្រោះគ្រូពេទ្យឲ្យលេបថ្នាំអស់១ជីវិត ខណៈ​តារាល្បី២ដួងផ្សេងទៀត​ដែល​រួម​ទ្រនុំ​គឺសុគន្ធ និសា បានធូ​ស្រាលពីជំងឺក្រពះ និងពេជ្រ សោ​ភា ជាសះស្បើយពីជំងឺឈាមសស៊ី​ឈា​មក្រហម។

~

~

សួស វីសា ស្ថិតក្នុងចំណោមតារាដែលជ្រើសគូស្នេហ៍​ជាតារាដូចគ្នាក្នុងនោះ​មានដូចជា​អ្នក​​នាងយក់ ថិត​រដ្ឋា,ម៉ូ​លីកា ,អែនជី ,ប៉ាច គីមមួយ និងទេព បូព្រឹក្ស ជាដើម៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments