~
~
~
ភ្នំពេញ ៖ កញ្ញាអៀ ម៉េងលិ ហៅស្រីលិ បន្ទាប់ពីបានប្រកាសបែកបាក់អតីតសង្សារ ជាបុរសសង្ហាម្នាក់ មិនបានប៉ុន្មានខែផង នៅពេលនេះ ស្រីស្អាតរូបនេះ បានបង្ហាញមុខសង្សារថ្មី ជាបុរសសង្ហា និងជាមន្ត្រីអង្គរក្ស ពាក់ស័ក្តិ៣ និងជាកូនអ្នកធំទៀតផង។ ប៉ុន្តែតារាស្រីរូបស្រស់សិចស៊ីរូបនេះ បានបញ្ជាក់ថា ក្តីស្រលាញ់ពិតប្រាកដ មិនមែនត្រូវការមានលុយហ៊ឺហានោះទេ សូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកគ្រប់គ្រាន់ហើយ។
~
~
~
កញ្ញាអៀ ម៉េងលិ ហៅស្រីលិ បានបង្ហោះរូបថតកៀកកើយជាមួយបុរសជាសង្សារថ្មី ក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ជាមួយសំណេរថា «ក្តីស្រលាញ់ពិតប្រាកដ មិនមែនត្រូវការមានលុយហ៊ឺហានោះទេ សូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកទៅ គ្រប់គ្រាន់ហើយ»។
~
~
តាមប្រភពដែលអះអាងថា ជាអ្នកស្គាល់បុរសជាសង្សារថ្មីរបស់ស្រីលិ តាំងពីនៅរៀនជាមួយគ្នា បានឲ្យដឹងថា បុរសសង្ហាម្នាក់នេះ ជាកូនលោកធំម្នាក់ ក្នុងកងអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី ហើយបុរសនេះ ក៏ជាមន្ត្រីអង្គរក្សមួយរូបផងដែរ សព្វថ្ងៃពាក់ស័ក្តិ៣ ។
~
~
នៅថ្ងៃដដែលនោះ បុរសជាសង្សារថ្មីរបស់ស្រីលិ ក៏បានបង្ហោះរូបភាពដដែលនោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួនផងដែរ តែមិនបានសរសេរអ្វីនោះទេ ។ យ៉ាងណា មានអ្នកប្រើបណ្តាញសង្គម មួយចំនួនបានលើកឡើងថា ការបង្ហាញមុខគូស្នេហ៍ថ្មីនៅពេលនេះ អាចដើម្បីជាការប្រកាសថា ពួកគេមានម្ចាស់ចិត្តថ្មីហើយ អ្នកដទៃហាមរញ៉េរញ៉ៃ រួមទាំងអតីតសង្សារ គឺតារាចម្រៀងវ័យក្មេង នាយចឺម ផងដែរ។
~
~
ទោះបីជាយ៉ាងណា កញ្ញាស្រីលិ បានបញ្ជាក់ថា ទោះថ្ងៃក្រោយ មនុស្សប្រុសដែលនាងកាន់ដៃ នៅចំណុចណាក៏នាងនៅតែកាន់ដៃគេរហូត ពាក្យថាស្រលាញ់ គឺស្រលាញ់ហើយ ទោះទៅជាយ៉ាងណា ក៏នាងនៅតែស្រលាញ់។
កញ្ញាស្រីលិ បានបញ្ជាក់ថា «ខ្លាចហើយនិយាយមែន ពួកមនុស្សមួយចំនួន ទោះគេមាន ក៏គេមិនយកមកឲ្យខ្ញុំដែរ។ ខ្ញុំចង់និយាយ ទោះថ្ងៃក្រោយ មនុស្សប្រុសដែលខ្ញុំកាន់ដៃហ្នឹង នៅចំណុចណា ក៏ខ្ញុំនៅតែកាន់ដៃគាត់រហូត។ ពាក្យថាស្រលាញ់ គឺស្រលាញ់ហើយ ទោះទៅជាយ៉ាងណា ក៏ខ្ញុំនៅតែស្រលាញ់»៕ ខៀវទុំ
~
~
ចងអួតគេមែនបានសង្សាសង្ហារចឹង ត្រៀមចិត្តអោយហេីយទៅចែរអេីយ ខ្ញុំស្គាល់គាត់តាំងពីគាត់នៅរៀន រហូលដល់ឥឡូវស័ក្តិ៣ កូននាក់ធំទៀត😂ដែលស្រីៗភាគច្រេីនប្រថ្នា🙏
~
~
~