~
~
~
ភ្នំពេញ៖ ពេជ្រ សោភា នៅតែមិនប្រាកដថាតំណែងនាងជាគ្រូបង្វឹក(Coach)សម្រាប់កម្មវិធីThe Voice Cambodia រដូវកាលទី៣ នាពេលខាងមុខនេះ១០០%នាងនៅតែរក្សារសុវត្ថិភាពនោះទេ ដោយនាងសម្អាងថាទាល់តែដល់ថ្ងៃកម្មវិធីថ្មីចាប់ផ្ដើមបានដឹង។ការមិនច្បាស់លាស់របស់សោភា នៅពេលនេះ ខណៈដែលមានCoach និងJudge មួយចំនួនត្រូវបានថៅកែហង្សមាសធ្វើការផ្លាស់ប្ដូរនារយៈពេលចុងក្រោយនេះជាបន្ដបន្ទាប់ដូចជាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសលោកហ្សូណូ ឡើងទៅអង្គុយកៅអីធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣,សុខ សីឡាលីន រ៉ាប់ររងជំនួសព្រាប សុវត្ថិ ដែរនៅកម្មវិធីCambodian Idol រដូវកាលទី៤ ខណៈដែលសួស វីសា ក៍បាត់បង់កៅអីCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ដែរ ជំនួសដោយដោយសុគន្ធ និសា ស្របពេលពិធីការិនីចាន់ កែវនិមល បាត់បង់តំណែងធំដល់ទៅ២ព្រមគ្នានោះគឺMC កម្មវិធីCambodian Idol រដូវកាលទី៤ ធ្លាក់ទៅដៃនាងថន លក្ខិណា និងThe Voice Kids Cambodia រដូវកាលទី៣បានទៅកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ ជាអ្នករ៉ាបងរងជំនួស។សម្រាប់ពេជ្រ សោភា វិញក្រោយនាងបដិសេធមិនទៅចូលរួមជាមួយ Galaxy កាលពីខែកញ្ញាឆ្នាំ២០២០ នោះគេជឿរថាថៅកែហង្សមាសមិនត្រឹមតែមិនធ្វើការផ្លាស់ប្ដូរនាងចេញនោះទេ ប៉ុន្ដែនាងអាចនឹងទទួលបានតួនាទីស្រដៀងគ្នានេះនៅកម្មវិធីថ្មីៗបន្ថែមទៀតជាមិនខាន។
~
~
~
យ៉ាងណាពេជ្រ សោភា បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីដល់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថា”ខ្ញុំអត់ទាន់ដឹងថានៅតែធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ឬយ៉ាងណានោះទេ គឺទាល់តែដល់ថ្ងៃតំណើរការរដូវកាលថ្មីនោះទើបដឹងច្បាស់ ហើយអ្វីៗបានឃើញទាំងអស់គ្នា”។
~
~
~
ទោះជាពេជ្រ សោភា ខ្លួនឯងផ្ទាល់ក៍ចាំអ៊ុតដូចFan របស់នាងដែរជុំវិញតំណែងជាCoach របស់នាងក្ដី ប៉ុន្ដែមុននេះថៅកែហង្សមាសបានប្រគល់តំណែងធំឲ្យនាងរួចទៅហើយក្នុងតួនាទីជាគណៈកម្មារការBeat The Best 2022 ខណៈដែលការចាប់អាជីពចម្រៀងជាង១៧ឆ្នាំសោភា នៅតែរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខគេនៅផលិតកម្មធំនេះរហូតមកដល់បច្ចុប្បន្នហើយនាងថារយៈពេលចុងក្រោយនេះក្នុង១សប្ដាហ៍នាងចេញច្រៀង៥ថ្ងៃទៅហើយ។
~
~
ទោះជាយ៉ាងណាពេជ្រ សោភា ដែលនៅសល់តែជាង២ខែទៀតនាងនឹងឈានចូលវ័យ៤០ឆ្នាំនោះនាងនៅមិនទាន់ច្បាស់លាស់រឿងរៀបការគូស្នេហ៍ថ្មីជាលើកទី២ដដែល ព្រោះក្រោយនាងផ្ដាច់ស្នេហ៍លោកសក្កដា កាលពីចុងឆ្នាំ២០២១ ហើយភ្ជាប់ស្នេហ៍ថ្មីជាង៩ខែនេះ ស្រាប់តែរឿងស្នេហាសោភា ស្ថិតក្នុងភាពអាថ័កំបាំងរហូតធ្វើឲ្យអ្នកខ្លះសង្ស័យថានាងបានចែកផ្លូវជាមួយប្រុសរូបសង្ហារដែលនាងចាត់ទុកថាជាព្រះយេស៊ូគ្រិស្ទប្រទានឲ្យនោះទៀតផង៕
~
~
~
~
~
~