Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈពេជ្រ សូលីកា ៖បានថ្មីចោលចាស់?

ពេជ្រ សូលីកា ៖បានថ្មីចោលចាស់?

~

~

ភ្នំពេញ៖ អ្នកមេម៉ាយគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា រកបានដៃគូថ្មីក្រោយចែកផ្លូវគូដណ្ដឹង​នោះគឺតារាលេង​ម៉ូដសាក់កូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ដែលពួកគេបានចេញច្រៀង​តាមក្លឹបកម្សាន្ដនានា ជាបន្ដបន្ទាប់​ហើយសូលីកា ហៅភិទិ ថាជាកំលោះ”ពេញនិយម”។​ការ​ដែល​សូលីកា ចាប់ដៃលោកភិទិ នៅពេលនេះ​ធ្វើឲ្យ​នាងរយាលៗពីដៃគូចាស់លោកនីកូ ខណៈ​ដែលអ្នកតាមដានសកម្មភាពសិល្បៈរបស់សូលីកា និងភិទិ នៅតែ​ចាត់ទុកថាមើលទៅពួក​គេ​ហាក់ស្និតស្នាលគ្នាដូចជាគូសង្សារដដែល ព្រោះពេលសមភ្លេងជូនកាល​ច្រៀងមី​ក្រូហ្វូន​​តែ​មួយដើមរួមគ្នា​​​ទៀតផង ដែលមើលទៅពួកគេយល់ចិត្តគ្នាល្អណាស់។

~

~

ថ្វីត្បិតតែពេជ្រ សូលីកា មានដៃគូទី២មែន ប៉ុន្ដែតាមព័តមានថាការថតសម្ដែងភាព​យន្ដ​របស់នាង​នៅតែហង្ស​មាសតម្រូវឲ្យចាប់ដៃគូចាស់ជាមួយនីកូ បន្ដទៀត តែទាក់ទងបទ​ចម្រៀ​ង​វិញ ចាប់ពីពេលនេះតទៅសូលីកា នឹងមានសកម្មភាពច្រើនជាមួយភិទិ ជាងនីកូ ជាមិន​ខាន​។ការដែលសូលីកា ងាកទៅចាប់ដៃគូទី២នេះគេជឿរ​ថាអាជីពចម្រៀងរបស់នាង​អាចត្រូវ​បាន​គេចាប់​អា​រម្មណ៍ថែមទៀតព្រោះសកម្មភាពសិល្បៈនឹងប្រែប្រួល ព្រោះ​បើនាងធ្វើជាដៃគូនីកូ គ្រប់​ពេ​ល​នោះច្បាស់ជាគេសាំមិនខាន។

~

~

គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន ដែ​លជាអណិកជនខ្មែរ​មកពី​អូស្រា្ដលីដោយបន្សល់ចំណងដៃកូនប្រុស១ជាង២ឆ្នាំនោះអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពី សំណាក់​មន្រ្ដីធំៗ​មួយ​ចំនួន តែស្រីពេជ្រ បែជាស្និតស្នេហ៍តែជាមួយលោកភិទិ ជាង​គេទៅវិញទើបធ្វើ​ឲ្យ​គេ​សង្ស័​យកាន់តែច្រើនថាអ្នកមេម៉ាយរូបស្រស់ចង់សាង​ស្នេហ៍ជាមួយតារាដូចគ្នាវិញ​ម្ដង។​ប៉ុន្ដែសូលីកា ធ្លាប់វាចាថានាងគ្រាន់តែជាFan របស់ភិទិ ប៉ុណ្ណោះ តែដោយសារនាងមាន​ការ​លេង​សើចជា​មួយ​កំលោះពេញនិយមនេះច្រើនពេកទើបគេច្រឡំ។

~

~

ពេជ្រ សូលីកា បានក្លាយទៅជាតារាមេម៉ាយទី៣នៅហង្សមាសបន្ទាប់ពីពេជ្រ សោភា និងសុខ ស្រីនាង តែ​ស្រីពេជ្រ ជួបវិបត្តិដួងចិត្តធំជាងគេព្រោះម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់គុកដល់ទៅ១២ឆ្នាំ ហើយនាង​បែកបាក់គូណ្ដឹងក្នុងពេលតែមួយទើបធ្វើឲ្យ​នាងបរាជ័យ​គម្រោង​រៀបការនៅឆ្នាំ២០២៣ ។យ៉ាងណាសូលីកា នៅតែតាំងចិត្តបន្ដអាជីពចម្រៀងទៅមុខ​ទៀត​ព្រោះនាងថាចាប់ពី​​ពេលនេះទៅត្រូវរកលុយចិញ្ចឹម​កូនផងប្អូន​ស្រីផង៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments